ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដែល​មាន​ប្រពន្ធ​ក្មេង​នឹង​មាន​អាយុ​វែង ផ្ទុយ​ពី​ស្ដ្រី​ដែល​មាន​ប្ដី​ក្មេង​បែរជា​មាន​អាយុ​ខ្លីទៅវិញ

13 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ប្រទះ​ឃើញ​ថា បុរស​ដែល​មាន​ប្រពន្ធ​អាយុតិច​ជាង​ខ្លួន​ច្រើន​កាន់តែ​មាន​អាយុ​វែង ផ្ទុយពី​ស្ដ្រី​ដែល​មាន​ប្ដី​អាយុ​តិច​ជាង​ខ្លួន​នឹង​មានគ្រោះថ្នាក់​ដល់​ សុខភាព​ធ្វើ​ឱ្យ​ស្លា.ប់​មុន​អាយុ​។ លទ្ធផល​ស្រាវជ្រាវ​នេះទទួល​បាន​ពី​ការវិភាគ​ទៅ​លើ​ស្ថិតិ​រៀប​ការ និង​ការ​ស្លា.ប់​បាត់បង់ជីវិត​របស់​ជនជាតិ​ហុ​ល្លង់ ចំនួន​២​លាននាក់ឃើញ​ថា បុរស​ដែល​មាន​ប្រពន្ធ​អាយុតិច​ជាង​ខ្លួន​រមែង​មាន​អាយុ​វែង​ជាង​បុរសដែល​មាន ​ប្រពន្ធ​អាយុ

ការ​ស្រាវជ្រាវ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ប្រទះ​ឃើញ​ថា បុរស​ដែល​មាន​ប្រពន្ធ​អាយុតិច​ជាង​ខ្លួន​ច្រើន​កាន់តែ​មាន​អាយុ​វែង ផ្ទុយពី​ស្ដ្រី​ដែល​មាន​ប្ដី​អាយុ​តិច​ជាង​ខ្លួន​នឹង​មានគ្រោះថ្នាក់​ដល់​សុខភាព​ធ្វើ​ឱ្យ​ស្លាប់​មុន​អាយុ​។ លទ្ធផល​ស្រាវជ្រាវ​នេះទទួល​បាន​ពី​ការវិភាគ​ទៅ​លើ​ស្ថិតិ​រៀប​ការ និង​ការ​ស្លាប់​បាត់បង់ជីវិត​របស់​ជនជាតិ​ហុ​ល្លង់ ចំនួន​២​លាននាក់ឃើញ​ថា បុរស​ដែល​មាន​ប្រពន្ធ​អាយុតិច​ជាង​ខ្លួន​រមែង​មាន​អាយុ​វែង​ជាង​បុរសដែល​មាន​ប្រពន្ធ​អាយុ​ប្រហាក់ប្រហែល​គ្នា។

ក្រុម​គំរូ​បុរស​ដែល​មាន​ប្រពន្ធ​អាយុ​តិច​ជាងខ្លួន​ប្រហែល​៧​ដល់​១០​ឆ្នាំ មាន​ប្រហែល​៧% ដែល​បាន​ស្លាប់​បាត់បង់​ជីវិតធៀប​នឹង​បុរស ដែល​មាន​ប្រពន្ធ​អាយុ​ប្រហាក់ប្រហែល​គ្នា ហើយ​ប្រសិនបើ​ភាគី​ស្ដ្រី​មាន​អាយុ​តិច​ជាងខាងលើ​ទៀត​នោះ គឺ​បុរស​កាន់តែ​មាន​អាយុវែង​ថែម​ទៀត ។ផ្ទុយ​ទៅ​វិញ​ចំពោះ​ស្ដ្រី​ដែល​មាន​ប្ដី​ក្មេងជាង​ខ្លួន​ប្រហែល​៧-១០​ឆ្នាំ មាន​ទិ​ន្នា​ការឆ្ពោះទៅ​រក​ការ​ស្លាប់​មុន​ស្ដ្រី​ដែល​មាន​ប្ដីអាយុ​ស្របាល​គ្នា​ដល់​ទៅ​២០ភាគរយ ​។ ប៉ុន្ដែ​សំរាប់ស្ដ្រី​ដែល​មាន​ប្ដី​អាយុ​តិច​ជាង​ខ្លួន​លើស​ពី​១៥​ឆ្នាំ ភាព​ប្រថុយប្រថាន​ខាងលើ នឹង​កើន​ខ្ពស់ ដល់​ទៅ​៣០ភាគរយ ។

ក្រៅពី​នេះ​បុរស​ដែល​អាច​ទាក់ទាញ​នារីវ័យក្មេង​បាន​រមែង​ជា​បុរស​ដែល​មាន​សុខភាពល្អ មានបុណ្យ​ស័ក្ដិ​ខ្ពង់ខ្ពស់ និង​មានទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ​ជា​ហេតុ​ធ្វើ​ឱ្យ​បុរស​នោះ​មានចិត្ដ​រីករាយ​គ្រប់ពេលខុស​ពី​ស្ដ្រី​ដែល​មាន​ប្ដីក្មេង គឺ​តែង​មានចិត្ដ​ក្រៀមក្រំ ព្រោះ​ប្ដីរមែង​មិន​ពេញចិត្ដ​នៅ​ពេល​ដែល​នាង​មានវ័យ​កាន់តែ​ចាស់​បាត់បង់​សំរស់ និង​អាច​រត់ ទៅ​រក​ស្រី​ក្មេង​ផ្សេង​ទៀតក៏​ថា​បាន ៕