ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំ​ងឺ​ម​ហា​រីក​និង​ការ​​ព្យា​បាល​

12 ឆ្នាំ មុន

១-បុគ្គល​គ្រប់​រូប​សុទ្ធ​តែ​មាន​កោ​សិកា​មហា​រីក​នៅ​ក្នុង​ខ្លួន​។ កោ​សិកា​ទាំង​នេះ​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​ជាក់​ស្តែង​នៅ​ពេល​ធ្វើ​តេស្ត​ឡើយ​ ពោល​គឺ​គេ​អាច​មើល​ឃើញ​វា ​ខណៈ​​កើត​ឡើង​រាប់​កោដិ​ទៅ​ហើយ​។ នៅ​ពេល​ដែល​វេជ្ជ​បណ្ឌិត​ប្រាប់​ទៅ​បណ្តា​អ្នក​ជំ​ងឺ​មហារីក​ថា គ្មាន​កោសិកា​មហារីក​ក្នុង​ខ្លួន​ទៀត​ទេ​បន្ទាប់​ពី​ការ​ព្យាបាល​រួច វា​គ្រាន់​តែ​ជាការ​ធ្វើ​តេស្ត​មិន​អាច​រក​ឃើញ​ប៉ុណ្ណោះ​។ នេះ​​ព្រោះ​តែ​កោ​សិកា​ទាំង​នោះ​មិន​ទាន់​ឈាន​ដល់​ទំ​ហំ​មួយ​ដែល​អាច​ឱ្យ​គេ​មើល​ឃើញ​បាន​។

១-បុគ្គល​គ្រប់​រូប​សុទ្ធ​តែ​មាន​កោ​សិកា​មហា​រីក​នៅ​ក្នុង​ខ្លួន​។ កោ​សិកា​ទាំង​នេះ​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​ជាក់​ស្តែង​នៅ​ពេល​ធ្វើ​តេស្ត​ឡើយ​ ពោល​គឺ​គេ​អាច​មើល​ឃើញ​វា ​ខណៈ​​កើត​ឡើង​រាប់​កោដិ​ទៅ​ហើយ​។ នៅ​ពេល​ដែល​វេជ្ជ​បណ្ឌិត​ប្រាប់​ទៅ​បណ្តា​អ្នក​ជំ​ងឺ​មហារីក​ថា គ្មាន​កោសិកា​មហារីក​ក្នុង​ខ្លួន​ទៀត​ទេ​បន្ទាប់​ពី​ការ​ព្យាបាល​រួច វា​គ្រាន់​តែ​ជាការ​ធ្វើ​តេស្ត​មិន​អាច​រក​ឃើញ​ប៉ុណ្ណោះ​។ នេះ​​ព្រោះ​តែ​កោ​សិកា​ទាំង​នោះ​មិន​ទាន់​ឈាន​ដល់​ទំ​ហំ​មួយ​ដែល​អាច​ឱ្យ​គេ​មើល​ឃើញ​បាន​។

២-កោសិកា​មហារីក​កើត​មាន​ចន្លោះ​ពី​៦​ទៅ​ជាង​១០​ដង​នៅ​ក្នុង​ជី​វិត​មនុស្ស​ម្នាក់​ៗ​។​

៣-នៅ​ពេល​ដែល​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ម្នាក់​មាន​ភាព​រឹង​មាំ​ នោះ​កោ​សិកា​មហា​រីក​​នឹង​ត្រូវ​បាន​បំ​ផ្លាញ ​ហើយ​​​ការ​កកើត​កូន​ចៅ​របស់​វា​ព្រម​ទាំង​ការ​បង្កើត​ជា​ដុំ​សាច់​ក៏​ត្រូវ​បាន​​ទប់​ស្កាត់​ផង​ដែរ​។

៤-នៅ​ពេល​មនុស្ស​ម្នាក់​កើត​មាន​ជំ​ងឺ​មហា​រីក គឺ​វា​ចង្អុល​បងា្ហញ​ឱ្យ​ឃើញ​ថា អ្នក​នោះ​ឯង​ខ្វះ​ខាត​អា​ហា​រូប​ត្ថម្ភ​ ។​ បញ្ហា​វា​យោង​ទៅ​លើ​ហ្សែន​ តែ​វា​ក៏​អា​ស្រ័យ​ទៅ​លើ​បរិស្ថាន​ អាហារ​ហូប​ចុក​និង​​បែប​បទ​នៃ​ការរស់​នៅ​ផង​ដែរ ។​

៥-ដើម្បី​យក​ឈ្នះ​ភាព​ខ្វះ​ខាតលើ​​អា​ហា​រូបត្ថម្ភ​ គេ​ត្រូវ​តែ​ផ្លាស់​ប្តូរ​របប​អា​ហារ​ដោយ​ត្រូវ​ទទួល​ទាន​ឱ្យ​បាន​គ្រប់​គ្រាន់​និង​ប្រ​កប​ដោយ​សុខភាព​ ៤ទៅ​៥​ដង​ក្នុង​មួយ​ថ្ងៃ​ និង​ប្រើ​ប្រាស់​ឱសថ​ពី​ធម្មជាតិ​(Supplements)ផង​ដែរ​។ ទាំង​អស់​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​មាន​កម្លាំង​រឹង​មាំ​។​

៦-វិធី​ព្យាបាល​ដោយ​ប្រើ​ឱសថ​(Chemotherapy)​​​​​នឹង​បំ​ផ្លាញ​ចោល​ឬក៏​ធ្វើ​ឱ្យ​អន់​ថយ​កោ​សិកា​មហា​រីក​ពី​ការ​លូត​លាស់​យ៉ាង​ឆាប់​រហ័ស ​តែ​វា​ក៏​បំ​ផ្លាញ​ការលូត​លាស់​កោសិកា​ទ្រទ្រង់​រាង​កាយ​នៅ​ក្នុង​ខួរ​ឆ្អឹង​ ប្រព័ន្ធ​រំ​លាយ​អាហារ ​មាន​ក្រពះ ​ពោះ​វៀន។ល។​ បន្ថែម​ពី​នោះ​ទៀត ការ​ព្យាបាល​​ដោយ​ប្រើ​ថ្នាំ​នេះ​ក៏​អាច​បំ​ផ្លាញ​សរីរាង្គ​ក្នុង​រាង​កាយ​មាន​ដូចជា ថ្លើម​ តម្រង​​នោម​ បេះ​ដូង​ ព្រម​ទាំង​សួត​។ល។

៧​-​ការ​បាញ់​កាំ​រស្មី​អាច​បំ​ផ្លាញ​ចោល​កោសិកា​មហារីក​បាន​ ប៉ុន្តែ​វា​ក៏​ធ្វើ​ឱ្យ​​មាន​ការ​រលាក មាន​សម្លាក និង​ធ្វើ​ឱ្យ​ខូច​កោ​សិកា​ល្អ​ ជា​លិកា​និង​បណ្តា​សរី​រាង្គ​ផ្សេង​ៗ​ទៀត ។​

៨-ជា​ការ​ព្យាបាល​ជា​បឋម​ដោយ​ប្រើ​វិធី​សាស្ត្រ​Chemotherapyនិ​ង​​បាញ់​កាំ​រស្មី​ជា​រឿយៗ​នឹង​កាត់​បន្ថយ​ទំ​ហំ​ដុំ​សាច់​ដែល​ដុះ​។ ទោះ​ជា​យ៉ាង​ណាក្តី ការ​ប្រើ​វិធី​សាស្ត្រ​ព្យាបាល​ទាំង​២​នេះ​ក្នុង​រយៈ​ពេល​យូរ​មិន​មាន​លទ្ធផល​អាច​បំ​ផ្លាញ​មិន​ឱ្យ​ដុះ​ដុំ​សាច់​ថែម​ទៀត​នោះ​ទេ​។

៩-នៅ​ពេល​ដែល​រាង​កាយ​ផ្ទុក​​ជាតិ​​ពុល​ច្រើន​ពេក​ដែល​កើត​ឡើង​ដោយ​សារ​ការ​ព្យា​បាល​តាម​Chemotherapy​​​​និង​កាំ​រស្មី​​នោះ  ប្រព័ន្ធ​ភាព​ស៊ាំ​អាច​នឹង​ត្រូវ​បំ​ផ្លាញ​ចោល​ ហេតុនេះ​អ្នក​ជំ​ងឺ​អាច​ស្លាប់​ដោយ​ប្រ​ភេទជំ​ងឺ​ឆ្លង​ផ្សេងៗ​។

១០-ការ​ព្យា​បាល​ដោយ​ប្រើ​ឱសថ​និង​បាញ់​កាំ​េស្មី​អាច​ធ្វើ​ឱ្យ​កោ​សិកា​មហា​រីក​ក្លាយ​ទៅ​ជា​ស៊ាំ​ ហើយ​ពិ​បាក​ក្នុង​​ការ​បំ​ផ្លាញ​វា​ចោល​។ ឯការ​វះ​កាត់​ក៏​អាច​ធ្វើ​ឱ្យ​កោ​សិកា​មហា​រីក​ឆ្លង​រាល​ដាល​ទៅ​ផ្នែក​ដទៃ​ទៀត​ក្នុង​រាង​កាយ​បាន​ផង​ដែរ។

១១-​មធ្យោ​បាយ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​មួយ​ដើម្បី​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក​គឺ​ត្រូវ​តែ​បង្អត់​អា​ហារ​ដែល​វា​ត្រូវ​ការ​ដោយ​កុំ​ទទួល​ទាន​អា​ហារ​ដែល​ធ្វើ​ឱ្យ​វា​អាច​បង្កើន​កូន​ចៅ​បាន​។​

១២-សារ​ធាតុ​ប្រូ​តេអ៊ី​ន​ដែល​​មាន​នៅ​ក្នុង​សាច់​គឺ​ពិត​ជា​ពិ​បាក​ក្នុង​ការ​រំលាយ​ ហើយ​វា​ត្រូវ​ការ​ប្រើ​ប្រាស់​អង់​ហ្ស៊ីម​រំ​លាយ​អា​ហារ​ច្រើន​។ សាច់​ដែល​មិន​ងាយ​​រំ​លាយ​នេះ​នៅ​សល់​ក្នុង​ពោះ​វៀន​ក្លាយ​ទៅ​ជា​​ស្អុយ​រលួយ​ និង​នាំទៅ​រក​ការ​បង្កើត​ជាតិ​ពុល​។

១៣-ភ្នាស​កោ​សិកា​មហា​រីក​គ្រប​ដណ្តប់​ទៅ​ដោយ​ប្រូ​តេអ៊ី​ន​យ៉ាង​ស្វិត​។ តាម​រយៈ​ការ​ទប់​ឬ​ក៏​មិន​ទទួល​ទាន​​សាច់​ វា​ធ្វើ​ឱ្យ​អង់​ហ្ស៊ីម​មាន​ពេល​វាយ​ប្រហារ​លើ​ភ្នាស​ប្រូ​តេអ៊ី​ន​របស់​កោ​សិ​កា​មហា​រីក​នេះ ហើយ​​អនុញ្ញាត​ឱ្យ​កោ​សិកា​ប្រ​ឆាំង​នឹង​មេរោគ​របស់​រាង​កាយ​បំ​ផ្លាញ​កោ​សិកា​មហា​រីក​ ។​

១៤-​ឱសថ​ពី​ធម្មជាតិ​(Supplements)មួយ​ចំនួន​ជួយ​បង្កើត​ភាព​ស៊ាំ​របស់​រាង​កាយ​( IP6-ssence, Essiac, anti-oxidants,​vitamins​,minerals, EFAs ។ល។)ជួយ​បង្កើន​សមត្ថ​ភាព​កោ​សិកា​ប្រ​ឆាំង​មេរោគ​របស់​រាង​កាយ​ បំ​ផ្លាញ​ចោល​បណ្តា​កោ​សិកា​មហា​រីក​។ ឱសថ​ផ្សេង​ទៀត​​មាន​ដូចជា វីតា​មីន Eត្រូវ​បាន​គេ​ស្គាល់​ថា​បង្ក​ជា ​Apoptosis(ការ​ងាប់​របស់​​កោ​សិកា​-Programmed cell-death)។

១៥-ម​ហា​រី​ក​គឺ​ជា​ជំ​ងឺ​មួយ​របស់​ចិត្ត រាង​កាយ​និងសតិ​អា​រម្មណ៍​។

១៦-ការ​ត្រៀម​ចិត្ត​ទុក​ជា​មុន​ និង​មាន​អា​រម្មណ៍​ធម្ម​តា​នឹង​ជួយ​អ្នក​មាន​ជំ​ងឺ​ម​ហារីក​មាន​សង្ឃឹម​រស់​។ កំ​ហឹង​ ភាព​មួ​ម៉ៅ​និង​ការ​មាន​អា​រម្មណ៍​ប្រកាន់​គ្រប់​រឿង​នឹង​ធ្វើ​ឱ្យ​រាង​កាយ​ពោរ​ពេញ​ទៅ​ដោយ​ភាព​តាន​តឹង​ស្ថិត​ក្នុង​បរិស្ថាន​អួ​អាប់​។ គេ​ត្រូវ​តែ​រៀន​បង្កើត​ក្តី​ស្រឡាញ់​និង​បោះ​បង់​អា​រម្មណ៍​ប្រកាន់​​។ រឿន​បន្ធូរ​អា​រម្មណ៍​និង​ធ្វើ​ឱ្យ​ជី​វិត​មាន​ក្តី​រីក​រាយ​ ។​

១៧- កោ​សិកា​ម​ហា​រី​ក​មិន​អាច​រីក​ធំ​ធាត់​នៅ​ក្នុង​បរិ​ស្ថាន​ដែល​សំ​បូរ​អុកស៊ី​សែន​ទេ​។ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រ​ចាំ​និង​ដក​ដង្ហើម​វែង​ៗ​មួយៗ​ជួយ​ឱ្យ​ទទួល​បាន​អុក​ស៊ី​សែន​ច្រើន​។ វិធី​ព្យា​បាលដោយ​អុកស៊ី​សែន​គឺ​ជា​មធ្យោ​បាយ​មួយ​ផ្សេង​ទៀត​អាច​បំ​ផ្លាញ​កោ​សិកា​មហារីក​បាន​។

*កោ​សិកា​មហារីក​រស់​បាន​ដោយ​សារ​៖
-ចំណី​អា​ហារ​ដែល​សំ​បូរ​ដោយ​ស្ករ​ដូច​ជា NutraSweet, Equal , Spoonful។ល។​ សុទ្ធ​តែ​ផលិត​ពី​សារ​ធាតុ​ស្ករ​ Aspartameហើយ​វា​មាន​គ្រោះ​ថ្នាក់​សម្បើម​ណាស់ ។​ នៅ​ក្នុង​អា​ហារ​ធម្ម​ជាតិ​ក៏​មាន​ដែរ​ ប៉ុន្តែ​​ក្នុង​បរិមាណ​មួយ​តិច​ទួច​បំ​ផុត​។ អា​ហារ​ធម្ម​ជាតិ​ទាំង​នោះ​មាន​ទឹក​ឃ្មុំ​ Manukaឬ​ប្រ​ភេទ​ស្ករ​ Molasses(ប្រភេទ​ស្ករ​ខាប់​អន្ធិល​ធ្វើ​ពី​ស្ករ​អំពៅ​  ផ្លែទំ​ពាំង​បាយ​​ជូរ​ ឬមើម​ឆៃ​ថាវ​ផ្អែម​ម្យ៉ាង​)​។

-ទឹក​ដោះ​គោធ្វើ​ឱ្យ​រាង​កាយ​​ផលិត​ ស្លេស្ម​ជា​ពិសេស​នៅ​ក្នុង​ប្រព័ន្ធ​រំ​លាយ​អា​ហារ​ក្រពះ​ ពោះ​វៀន​។ កោ​សិកា​ម​ហារីក​វា​រស់​បាន​នៅ​ក្នុង​ស្លេស្ម​រអិល​នេះ​។ ដូច្នេះ​ការ​កាត់​បន្ថយ​ទទួល​ទាន​ទឹក​ដោះ​គោ​ និង​អា​ហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​គ្មាន​ជាតិ​ផ្អែម​នឹង​ធ្វើ​ឱ្យ​កោ​សិកា​មហារីក​ខ្សោយ​។

-កោ​សិកា​មហារីក​រីក​ធំ​ធាត់​បាន​នៅ​ក្នុង​បរិស្ថាន​ដែល​សំ​បូរ​ដោយ​អា​ស៊ីដ​។ សាច់​គឺ​ជា​អា​ហារ​ដែល​បង្កើត​បាន​ជា​អា​ស៊ីដ​។ វិធី​ល្អ​ប្រ​សើរ​បំ​ផុត​គឺ​ទទួល​ទាន​ត្រី​ ឬ​ក៏​សាច់​ដទៃ​ផ្សេង​ទៀត​បន្តិច​បន្តួច​មាន​ដូចជា​សាច់​មាន់​ជា​ដើម​។ ក្រៅពី​នេះ​សាច់​ផ្ទុក​ទៅ​ដោយ​ Livestock antibiotics and hormones ព្រម​ទាំង​ប៉ា​រ៉ា​សិត​ដែល​ទាំង​អស់​នេះ​សុទ្ធ​តែជា​ប្រភព​គ្រោះ​ថ្នាក់​ ជា​​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំ​ងឺ​មហារីក​។

-របប​អា​ហារ​ដែល​៨០ភាគ​រយ​សំ​បូរ​ទៅ​ដោយ​បន្លែ​ស្រស់​ៗ គ្រាប់​ធញ្ញជាតិ​ ពពួក​សណ្តែក ​និង​ផ្លែ​ឈើ​ ​នឹង​ជួយ​ធ្វើ​ឱ្យ​​រាង​កាយ​ស្ថិត​ក្នុង​បរិ​ស្ថាន​សំ​បូរ​ទៅ​ដោយ​អាល់​កា​ឡាំង​។ បន្លែ​ស្រស់​ជួយ​ធ្វើ​ឱ្យ​អង់​ហ្ស៊ីម​មាន​ជី​វិត​ដែល​នឹង​ធ្វើ​ឱ្យ​វា​មាន​លក្ខណៈងាយ​ស្រូប​យក​កម្រិត​កោសិកា​ដើម្បី​យក​ទៅ​ចិញ្ចឹម​និង​បង្កើន​ការ​លូត​លាស់​កោ​សិកាចិញ្ចឹម​រាង​កាយ​តែ​ក្នុង​១៥​នា​ទី​ប៉ុណ្ណោះ​។ ដើម្បី​ទទួល​បាន​អង់​ហ្ស៊ីម​មាន​ជី​វិត​សម្រាប់​បង្កើត​កោ​សិកា​ចិញ្ចឹម​រាង​កាយ​គេ​គួរ​ព្យាយាម​ផឹក​ទឹក​បន្លែ​ស្រស់​(​បន្លែ​ទាំង​នោះក៏​មាន​សណ្តែក​បណ្តុះ​ផង​ដែរ​)​និង​ទទួល​ទាន​បន្លែ​ឆៅ​​២​ទៅ៣​ដង​ក្នុង​មួយ​ថ្ងៃ​។ សូម​បញ្ជាក់​ថា អង់​ហ្ស៊ីម​ត្រូវ​បាន​ងាប់​នៅ​ក្នុង​សីតុណ្ហ​ភាព​៤០​អង្សា​សេ។​

-ត្រូវ​ជៀស​វាង​ផឹកកា​ហ្វេ តែ​និង​ស្ករ​សូ​កូ​ឡា​ដែល​សំ​បូរ​ដោយ​សារធាតុ​កា​ហ្វេអ៊ី​ន​ខ្ពស់​។ តែ​បៃ​តង​គឺ​ជា​ភេសជ្ជ​ៈ​ល្អ​ប្រ​សើរ​មួយ​មាន​សមាស​ធាតុ​ប្រ​ឆាំង​នឹង​ជំ​ងឺ​ម​ហារីក​។ ចំពោះ​ទឹក​វិញ ល្អ​បំ​ផុត​គឺ​ទឹក​បរិសុទ្ធ​ ឬ​ក៏​ទឹក​​​ចម្រោះ​ដែល​គ្មាន​ជាតិ​ពុល។ ចំណែក​ទឹក​មិន​សុទ្ធ​គឺ​សំ​បូរ​ទៅ​ដោយ​អា​ស៊ីដ ដូច្នេះ​គួរតែ​ជៀស​វាង​កុំផឹក​។ សារ​ធាតុ​គី​មី​ Dioxinដែល​មាន​រូប​មន្ត​C4H4O2បណ្តាល​ឱ្យ​កើត​ម​ហា​រីក ជា​ពិសេស​មហារីក​ដោះ​។ សារ​ធាតុ​នេះ​វា​ធ្វើ​ឱ្យ​ពុល​កោ​សិកា​រាង​កាយ​របស់​យើង​។

​លោក​វេជ្ជ​បណ្ឌិត Edward Fujimotoអ្នក​គ្រប់​គ្រង​ Wellness Programនៅ​ឯ​មន្ទីរ​ពេទ្យ Castle Hospitalបាន​ចេញ​មុខ​ពន្យល់​ពី​គ្រោះ​ថ្នាក់​សុខ​ភាព​នេះ​នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​មួយ​។ លោក​បាន​ពន្យល់​ពី​សារ​ធាតុ​គីមី​Dioxinនិង​ផល​បង្ក​ដ៏​អា​ក្រក់​របស់​វា​មក​លើ​សុខ​ភាព​របស់​មនុស្ស​។ លោក​​បញ្ជាក់​ថា យើង​មិ​ន​គួរ​កំ​ដៅ​​អា​ហារ​ក្នុង​ចង្ក្រាន​មីក្រូ​វ៉េវ​ដោយ​ប្រើ​ចាន​ជ័រ​នោះ​ទេ​ ជា​ពិសេស​ប្រ​ភេទ​អា​ហារ​ដែល​សំ​បូរ​ដោយ​ខ្លាញ់។ កំ​ដៅ​ខ្លាំង​ធ្វើ​ឱ្យ​ខ្លាញ់​និង​ជាតិ​ផ្លាស្ទិក​រលាយ​​ចូល​គ្នា​បញ្ចេញ​ជា​សាធាតុ​Dioxinចូល​ទៅ​ក្នុង​អា​ហារ ​ហើយ​ទី​បំ​ផុត​ក្នុង​បណ្តា​កោ​សិកា​រាង​កាយ​របស់​យើង​។

ជំ​នួស​មក​វិញ​ លោក​វេជ្ជ​បណ្ឌិត​បាន​លើក​ជា​យោ​បល់​ថា គេ​គួរតែ​ប្រើ​ចានធ្វើ​ពី​​កែវ​ដូច​ជា Corning Ware, Pyrex ឬក៏​ចាន​សេរ៉ា​មិច​ដាក់​អា​ហារ​ក្តៅ​ៗ​។ លោក​ចង្អុល​បង្ហាញ​ថា វត្ថុ​សម្រាប់​ខ្ចប់​ធ្វើ​ពី​ផ្លាស្ទិក​ដូចជា Saran(ជា​ប្រភេទ​​ផ្លាស្ទិក​សម្រាប់​របស់​របរ​ម្យ៉ាង​)​គឺ​ពិត​ជា​គ្រោះ​ថ្នាក់​នៅ​ពេល​គ្របលើ​អា​ហារ​ដែល​ត្រូវ​បាន​ចំ​អិន​ដោយ​ចង្រ្កាន​មី​ក្រូ​វ៉េវ​។ ក្នុង​ខណៈ​ដែល​អា​ហារ​ត្រូវ​បាន​ចំ​អិន​ កំ​ដៅ​ខ្លាំង​បង្កើត​បាន​ជា​សារ​ធាតុ​ពុល​ Toxin ហើយ​រលាយ​ផ្លាស្ទិក​រុំ​ និង​ទី​បំ​ផុត​ចូលក្នុង​អា​ហារ​ ៕​

​​​