ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស RX300 ហោះ​ទៅ​បុក​ឌ្រីម​​សេ១២៥ រង​របួស​ធ្ងន់​២ ស្រាល​១

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ដ​ឡិ​ច​ស៊ី​ស RX300 ពណ៌​ស បាន​ហោះ​ទៅ​បុក​ម៉ូតូឌ្រីម​​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​២០១១​ ពេញ​ទំហឹង​ បណ្តាល​​ឱ្យ​អ្នក​​ជិះ​៣​នាក់​រង​របួស​​ធ្ងន់ និង​ស្រាល រីឯ​​រថយន្ត​បើក​រត់​គេច​​ខ្លួន​បាត់​ស្រមោល​​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​ នាទី​យប់​​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១២ ​នៅតាម​បណ្តោយ​​ផ្លូវលេ​​ខ៦១ ​កែង​ផ្លូវ​លេខ​៦៤ ត្រង់​ផ្លូវបែក​ជា​បួន​ខាងលិច​ស្ថានទូត​អាមេរិក​ ​​ក្នុង​សង្កា​ត់​

រាជធានីភ្នំពេញ ៖ រថយន្ដ​ឡិ​ច​ស៊ី​ស RX300 ពណ៌​ស បាន​ហោះ​ទៅ​បុក​ម៉ូតូឌ្រីម​​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​២០១១​ ពេញ​ទំហឹង​ បណ្តាល​​ឱ្យ​អ្នក​​ជិះ​៣​នាក់​រង​របួស​​ធ្ងន់ និង​ស្រាល រីឯ​​រថយន្ត​បើក​រត់​គេច​​ខ្លួន​បាត់​ស្រមោល​​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១២ ​នៅតាម​បណ្តោយ​​ផ្លូវលេ​​ខ៦១ ​កែង​ផ្លូវ​លេខ​៦៤ ត្រង់​ផ្លូវបែក​ជា​បួន​ខាងលិច​ស្ថានទូត​អាមេរិក​ ​​ក្នុង​សង្កា​ត់​វត្ដ​ភ្នំ ខណ្ឌដូន​ពេញ ​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ម៉ូតូ​ឌ្រីម​សេ​១២៥​ជិះគ្នា៣​នាក់​តាម​បណ្ដោយ​ផ្លូវ​៦១​ពី​លិចទៅ​កើត ចំណែក​​រថយន្ដ​ឡិច​ស៊ី​ស  RX300 បើក​តាម​ផ្លូវ​លេខ៦៤​ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ ខណៈ​​មក​ដល់​ចំណុច​​កើត​ហេតុ​ ស្រាប់តែ​​​ទៅ​​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ឌ្រីម​សេ​១២៥ បណ្ដាល​ឱ្យ​​អ្នក​ជិះ​ប៉ើង​ប្រមាណ​៧​ម៉ែត្រ​បោក​ទៅ​នឹង​ខឿ​ន​ផ្លូវ​រង​របួសធ្ងន់​បាក់ជើង​២​នាក់ និង​​ម្នាក់ទៀត​​រង​របួស​ស្រាល គ្រាន់​តែ​រលាត់​ដៃជើង​ប៉ុណ្ណោះ​។

ប្រភព​ឱ្យ​ដឹង​ទៀតថា ក្រោយ​ពី​បង្ក​គ្រោះ​ថ្នាក់​រថយន្ដ​ឡិច​ស៊ីស​បាន​ថយក្រោយ​បត់​ឆ្វេង​ឡើង​តាម​ផ្លូវ​៦១​គេចខ្លួន​បាត់​ស្រមោល ចំណែក​​ជន​រងគ្រោះ​​ត្រូវ​បាន​រថយន្ត​​សាមុយ​​ដឹក​យក​​ទៅ​សង្គ្រោះ​​នៅគ្លីនិក​ឯក​​ជន​មួយ ៕