ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់អត្តសញ្ញាណសពបុរសអណ្តែត​ទឹកទន្លេក្នុងសង្កាត់ស្រះចក

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សពបុរស​ម្នាក់​ដែលគេ​អះ​អាងថា បានធ្វើអត្តឃា.ត​ដើរ​ចូល​ទឹក​ទន្លេ​សម្លា.ប់ខ្លួន ហើយបាន​អណ្តែត​ឡើង កាលពី​ព្រឹក​ថ្ងៃសុក្រ កន្លង​មក នៅ​ចំណុចខាងត្បូងក្បាល​ម៉ាស៊ី​ន​បូម​ទឹក ស្ថិតក្នុង​សង្កាត់ស្រះចក ខណ្ឌដូន​ពេញ និងបង្កឲ្យមាន​ការ​ភ្ញាក់ផ្អើលត្រូវបានគេ​ស្គាល់​អត្តសញ្ញាណ​ ហើយ​ក្រោយពីមានក្រុម​គ្រួសារ​មួយបានបាត់សមាជិកម្នាក់នៅខេត្ត​សៀម​រាប។

រាជធានីភ្នំពេញ ៖ សពបុរស​ម្នាក់​ដែលគេ​អះ​អាងថា បានធ្វើអត្តឃាត​ដើរ​ចូល​ទឹក​ទន្លេ​សម្លាប់ខ្លួន ហើយបាន​អណ្តែត​ឡើង កាលពី​ព្រឹក​ថ្ងៃសុក្រ កន្លង​មក នៅ​ចំណុចខាងត្បូងក្បាល​ម៉ាស៊ី​ន​បូម​ទឹក ស្ថិតក្នុង​សង្កាត់ស្រះចក ខណ្ឌដូន​ពេញ និងបង្កឲ្យមាន​ការ​ភ្ញាក់ផ្អើលត្រូវបានគេ​ស្គាល់​អត្តសញ្ញាណ​ ហើយ​ក្រោយពីមានក្រុម​គ្រួសារ​មួយបានបាត់សមាជិកម្នាក់នៅខេត្ត​សៀម​រាប។

ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកឲ្យ​ដឹងថា កាលពី​វេលាម៉ោង៧និង១៥នាទី​យប់​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១២ មានបុរសម្នាក់បានជិះ​ម៉ូតូ​កង់​បី​ពី​ស្ពានជ្រោយចង្វាឆ្ពោះទៅមុខព្រះបរម​រាជ​វាំង​ ប៉ុន្តែពេលមកដល់ខាងជើងក្បាលម៉ាស៊ីន​បូម​ទឹក ​ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បាន​ឲ្យ​ម៉ូតូ​ឈប់ រួចដើរ​ឆ្លងផ្លូវទៅមាត់​ទន្លេ​ទាំង​អការរញីរញ៉ៃហាក់ដូច​ជាមនុស្សកើតជំងឺស្កន់​ជាន់ ហើយចុះច្រមុជទឹកបាត់តែម្តង ។ លុះ​​នៅ​ព្រឹកថ្ងៃ​ទី១៨ កុម្ភៈ វេលាម៉ោង៨ព្រឹកសព​បុរស​នោះ​បាន​អណ្តែតឡើងពីកន្លែងដែលគាត់ធ្វើអត្ត​ឃាត​ប្រហែលជាជាង១០០ម៉ែត្រ ដោយសព​ផ្កាប់​មុខ។ ប្រភព​ដដែលបានបញ្ជាក់ថា នគរ​បាល​ជំនាញបានធ្វើការពិនិត្យសព​ឃើញថា មិនមែន​ជា​រឿងឃាតកម្មទេ ព្រោះនៅ​លើ​ខ្លួន​​សពមិន​មាន​ស្លាកស្នាមអ្វីនោះទេ រួច​ក៏យក​ទៅ​តម្កល់នៅ​វត្តទួលសង្កែ ដើម្បីរង់ចាំ​ក្រុមគ្រួសារ។

ប្រភពព័ត៌​មាន​បន្តថា នៅរសៀលថ្ងៃដដែល​មាន​​សាច់​ញាតិសពបុរសនោះមកដល់វត្ត ហើយ​បាន​ប្រាប់​ឲ្យ​ដឹងថា បុរសដែលធ្វើអត្តឃាតនេះ មាន​ឈ្មោះញឹម ប៊ុនហូន អាយុ៤៨ឆ្នាំ ទីលំនៅ​ភូមិវត្តបូ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បុរសនេះបានចេញពីផ្ទះ កាលពី​ព្រឹកថ្ងៃទី១៧ កុម្ភៈ ២០១២ ដើម្បីធ្វើដំណើរមក​ភ្នំពេញ ស្រាប់តែបាត់ដំណឹងសូន្យឈឹង ទើប​មាន​ការភ្ញាក់​ផ្អើលដល់សាច់ញាតិរស់នៅភ្នំពេញ និងនាំគ្នាតាម​រកនៅថ្ងៃនោះដែរ តែគ្មានដំណឹង។ លុះដល់​រសៀល​ថ្ងៃទី១៨ កុម្ភៈ ទើបឮដំណឹងថា មាន​បុរស​ម្នាក់ស្លាប់អណ្តែតទឹកទន្លេ ក៏​នាំគ្នា​ទៅ​មើលឃើញថាពិតជាបុរសឈ្មោះញឹម ប៊ុនហូន​មែន ៕