ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​ពី​ម៉ូតូ​​ឡើង​របាំង​ចែក​ផ្លូវ​ដើរ​សំពះ​អង្វរ​ឱ្យ​ជួយ​​លើក​រថយន្ត​បើក​រត់​​គេច​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ដ​កូ​រ៉ូ​ឡា ពណ៌​ស បើក​គេចពីម៉ូតូ​ជ្រុល​ទៅ​បុក​របាំងថ្ម​ពុះ​ចែកផ្លូវ​បែក​​ពីរ​កង់ រួច​បន្តបើក​ឡើង​លើ​របាំងថ្ម​ចែកផ្លូវ​ប្រមាណ​ជាង​២០​ម៉ែត្រ​ទៀត រហូត​​កល់​រថយន្ត​ទៅ​​មុខ​លែង​រួច ហើយ​​ដើរទៅ​សំពះ​អង្វរ​គេ​ឱ្យ​ជួយ​សែង​រថយន្ដ​ចេញ ហើយ​ក៏បើក​រត់គេច​ដល់​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ត្រូវ​សមត្ថកិច្ច​ ក្របួច​បាន ។ គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​មហាវិថី​ព្រះ​នរោត្ដម​កែង​

រាជធានីភ្នំពេញ ៖ រថយន្ដ​កូ​រ៉ូ​ឡា ពណ៌​ស បើក​គេចពីម៉ូតូ​ជ្រុល​ទៅ​បុក​របាំងថ្ម​ពុះ​ចែកផ្លូវ​បែក​​ពីរ​កង់ រួច​បន្តបើក​ឡើង​លើ​របាំងថ្ម​ចែកផ្លូវ​ប្រមាណ​ជាង​២០​ម៉ែត្រ​ទៀត រហូត​​កល់​រថយន្ត​ទៅ​​មុខ​លែង​រួច ហើយ​​ដើរទៅ​សំពះ​អង្វរ​គេ​ឱ្យ​ជួយ​សែង​រថយន្ដ​ចេញ ហើយ​ក៏បើក​រត់គេច​ដល់​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន ។ គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​មហាវិថី​ព្រះ​នរោត្ដម​កែង​មហាវិថី​សុធារស ត្រង់​ចំណុច​ស្ដុ​ប​ចំការមន ក្នុង​សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌចំការមន កាល​ពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ កុម្ភៈ ។

សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ដ​កូ​រ៉ូ​ឡា ពណ៌​ស បើកបរ​ដោយ​បុរស​ម្នាក់​តាម​មហាវិថី​សុធារស ពី​កើត​ទៅ​លិច​មក​ដល់​ស្ដុ​ប​ចំការមន​បត់​តាម​មហាវិថី​ព្រះ​នរោត្ដម​ឆ្ពោះទៅ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់ បើក​ពី​ខាង​មុខស្របទិសគ្នា ខណៈ​រថយន្ដ​កំពុង​បើក​ក្នុង​ល្បឿន​លឿន​ខ្លាច​បុក​ម៉ូតូ​នោះ​ក៏​​គេច​ជ្រុល​ទៅ​បុក​របាំង​ចែកផ្លូវ​​បាក់​ខូចខាត​អស់ពីរ​កង់ រួច​បើក​ឡើង​លើរបាំងថ្ម​ចែកផ្លូវ​ប្រមាណ​ជាង​២០​ម៉ែត្រ​ក៏​កល់​រថយន្ត​​ទៅ​មុខ​លែង​រួច​នៅ​មុខ​ហាង​នី​ម៉ា​រី​ណា ២៥២ ដែល​មាន​ភ្ញៀវ​កំពុង​អង្គុយ​ផឹកស៊ី​នៅ​ក្នុង​ហាង​នោះ​ ។ ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា ក្រោយ​ពេល​រថយន្ដ​បើក​ទៅ​មុខ​លែង​រួច អ្នក​បើក​បរ​​រថយន្ដ​បាន​ចុះ​ពីលើ​រថយន្ដ​ដើរទៅ​សំពះ​អង្វរអ្នក​​អង្គុយ​ផឹកស៊ី​ក្នុង​ហាង​នោះ​ឱ្យ​ជួយ​លើក​រថយន្ដ​ចេញ ។ ស្រប​ពេល​នោះ​មាន​​​នគរបាល​​ចរាចរ​ម្នាក់​ទៅ​ឃាត់អ្នក​បើក​បរ​រថយន្ដ​មិន​ឱ្យ​បើក​ទៅ​មុខ​ ប៉ុន្ដែអ្នក​បើក​បរ​នៅ​តែ​មានះ​​បើក​រថយន្ដ​ចេញ​ឆ្ពោះទៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ។ ខណៈនោះ​នគរបាល​​ចរាចរ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​លើ​ស្ពាន​មុនី​វង្ស​ថ្មី ទើប​ស្ទាក់​រថយន្ដ​នោះ​បាន ។

ម្ចាស់​​រថយន្ត​បាន​​ឡើង​​ជិះ​រថយន្ត​​មួយ​គ្រឿង​​ទៀត​គេ​ចបាត់​ដោយ​ទុក​រថយន្ដ​​បង្ក​នៅ​លើ​ស្ពាន​មុន្នី​វង្ស​ថ្មី ទ្រូវ​សមត្ថ​កិច្ច​ស្ទូច​យក​ទៅ​រក្ស​ាទុក​នៅ​សាលា​រាជធានីភ្នំពេញ ដើម្ប​ី​ដោះ​ស្រាយ ៕