ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ប្រយ័ត្ន​ជាតិ​ក្រមួន​ឬម្សៅ​ពណ៌សនៅ​ជាប់​សម្បក​ផ្លែ​ប៉ោម

12 ឆ្នាំ មុន

នេះ​មិន​មែន​ជា​ព័ត៌មាន​ថ្មី​សន្លាង​នោះ​ទេ ដែល​គ្រប់​ផ្លែ​ប៉ោម​ទាំង​អស់​សុទ្ធ​តែត្រូវ​បាន​គេ​លាប​​ក្រមួន ឬ​ម្សៅពណ៌​ស​នៅ​ជាប់​នឹង​សម្បក​ដើម្បី​​រក្សា​នូវ​ភាព​ស្រស់​របស់​ផ្លែ​ប៉ោម ។ ម្យ៉ា​ង​ទៀត សម្បក​ផ្លែ​ប៉ោម​ត្រូវ​បាន​អ្នក​ជំនាញ​ខាង​តម​អាហារ​ផ្តល់​យោបល់​ថា គឺ​​សម្បូរ​ទៅ​ដោយ​អាហារូបត្ថម្ភ​ច្រើន ប៉ុន្តែតើ​​លោក​អ្នក​ហ៊ាន​ពិសា​ផ្លែ​ប៉ោម​ដែល​មាន​ជាតិ​ក្រមួន​ ឬ​ម្សៅ​ពណ៌​ស​ក្រាស់​នៅ​ជាប់​នឹង​សម្បកដែល​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​​ដែរ​ឬទេ ?

យោង​តាម​ប្រ​ភព​ពី​គេ​ហទំព័រ​Chinabuzz​ចេញ​ផ្សាយ​ថ្ងៃ​ទី​១៦ កុម្ភៈ​ ដែល​បាន​ដក​ស្រង់​ពី​Sina Weibo បាន​ឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធើរ​ណេត​ម្នាក់​ឈ្មោះ Zhao បាន​កៀរ​ក្រមួន ឬម្សៅ​ពណ៌​ស​បាន​ចំនួន​០,២៥​គីឡូក្រាម​ចេញ​ពី​សម្បក​ផ្លែ​ប៉ោមចំនួន​​៥​ផ្លែ​ ។ ក្រោយមក​លោក Zhao បាន​យក​វា​ទៅ​លាង​ទឹកចេញ​ តែ​ជាតិ​ម្សៅ​ពណ៌​ស​ទាំង​នោះ​នៅ​តែ​ស្អិត​ជាប់​ផ្លែ​ប៉ោមដដែល ។ ភ្លាម​នោះ​លោក​ក៏​បាន​យក​បញ្ហា​នេះ​មក​ពិភាក្សា​នៅ​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត ។

ប្រភព​បន្ត​ថា លោក​ Zhao ​ក៏​បាន​ទៅ​​ប្រឹក្សា​ជា​មួយ​មិត្ត​ភ័ក្តិ​របស់​គាត់ដែល​ជា​វេជ្ជ​បណ្ឌិត​មួយ​រូប​ផង​ដែរ ហើយ​ត្រូវ​បាន​លោក​វេជ្ជ​បណ្ឌិត​រូប​នោះ​និយាយ​ថា ជាតិ​ក្រមួន ឬ​ម្សៅ​ពណ៌​ស​ដែល​ត្រូវ​បាន​គេ​លាប​នៅ​ជាប់​សម្បក​ផ្លែ​ប៉ោមដើម្បី​ឱ្យ​ស្រស់​ល្អ​នោះ គឺ​ពុំ​មាន​ផល​​ល្អ​សម្រាប់​សុខ​ភាពទេ ​នៅ​ពេល​ដែល​យើង​បរិភោគ​​វា ។ ខណៈពេល​នោះ លោក​ Zhao ​មាន​​អារម្មណ៍​មិន​សប្បាយ​ចិត្ត ព្រោះ​លោក​ចូល​ចិត្ត​ពិសា​ផ្លែ​ប៉ោម​ទាំង​សម្បក ។
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ព័ត៌មាន​នេះ​ត្រូវ​បាន​គេ​បង្ហោះ​ចែក​រំលែក​រាប់​ពាន់​ដង ដើម្បី​ស្វែង​យល់​ទាំង​អស់​គ្នា ដោយ​មាន​អ្នក​ប្រើ​​​អ៊ីន​ប្រាស់​ធើរ​ណេត​ខ្លះ​បាន​ស្តី​បន្ទោស​អ្នក​លក់ថា គ្មាន​មនសិការ​​​ក្នុង​ខ្លួន​​ទៀត​ផង ។ ដោយ​ឡែក​​អ្នក​ប្រើ​​អ៊ីន​ធើរប្រាស់​​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​និយាយ​បែប​កំប្លែង​ថា « សព្វ​ថ្ងៃ​នេះ ញ៉ាំ​ផ្លែ​ប៉ោម​ទាំង​សម្បក ដូច​ញ៉ាំ​ទៀន​ចូល​ក្នុង​ពោះ​ អ៊ីចឹង » ៕ ​