ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការ​ខណ្ឌ​ដូន​ពេញ​សំណេះ​សំណាល​ជា​មួយ​អ្នក​រត់​ម៉ូតូ​កង់​បី

12 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ​លោកវរសេនីយ៍ទោ​ ហ៊ុន សុធី មេបលិសខណ្ឌដូនពេញ និងជា​មេប៉ូលិស​​ប៉ុស្តិ៍ទាំង១១ បានជួបសំណះសំណាល​ជា​មួយ​​បង​ប្អូន​​រត់​ម៉ូតូកង់បី កាលពីរសៀលថ្ងៃ​ទី១៦ ​​​​កុម្ភៈ ឆ្នាំ២០១២ នៅខាងជើងសួនច្បារ​វត្តបទុម​វតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូន​ពេញ​ ដើម្បី​​​ការ​ពារសន្តិសុខសណ្តាប់សាធារណៈ​ក្នុង​រាជ​ធា​នី​ ។

រាជធានី​ភ្នំ​ពេញ ៖ ​លោកវរសេនីយ៍ទោ​ ហ៊ុន សុធី មេបលិសខណ្ឌដូនពេញ និងជា​មេប៉ូលិស​​ប៉ុស្តិ៍ទាំង១១ បានជួបសំណះសំណាល​ជា​មួយ​​បង​ប្អូន​​រត់​ម៉ូតូកង់បី កាលពីរសៀលថ្ងៃ​ទី១៦ ​​​​កុម្ភៈ ឆ្នាំ២០១២ នៅខាងជើងសួនច្បារ​វត្តបទុម​វតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូន​ពេញ​ ដើម្បី​​​ការ​ពារសន្តិសុខសណ្តាប់សាធារណៈ​ក្នុង​រាជ​ធា​នី​ ។

លោកវរសេនីយ៍ទោ ហ៊ុន សុធី អធិការ​ប៉ូលិស​​ខណ្ឌដូនពេញ​បាននិយាយថា យោង​តាម​បទបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ តាម​ការ​ណែនាំពីលោកស្នងការនគរបាល និង​តាម​អនុសាសន៍លោកអភិបាលរាជធានីភ្នំ​ពេញ ដាក់​ចេញនូវវិធានការអនុវត្តគោល​នយោ​បាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីពង្រឹង​ការ​ងារ​សន្តិ​សុខសណ្តាប់ធ្នាប់សាធារណៈ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ដែលជាខណ្ឌមួយប្រមូល​ផ្តុំទៅ​ដោយភ្ញៀវបរទេសមកស្នាក់នៅតាម​សណ្ឋា​​គារ និងផ្ទះសំណាក់ ជាពិសេសភ្ញៀវ​ទាំង​នោះ​​ដើរ​ទស្សនា​កម្សាន្តតាមរមណីយដ្ឋាននានា​​ ។ ដើម្បី​សុវត្ថិ​ភាព​​ទើបលោកបានអញ្ជើញបងប្អូន​អ្នក​រត់ម៉ូតូ​កង់បីមកជួបជុំគ្នា និងសហ​ការ​គ្នា​លុប​​បំបាត់​​បទ​ល្មើសផ្សេងៗ​ ហើយ​ត្រូវ​ណែ​នាំ​ដល់​ភ្ញៀវ​​​ដែល​ឡើងជិះម៉ូតូរបស់ខ្លួនឲ្យចេះ​ប្រុង​ប្រយ័ត្ន​នូវ​សម្ភារដែល​មាន​ជាប់ខ្លួនខ្លាច​មាន​ជន​ខិលខូច​ធ្វើ​សកម្ម​ភាពលួច ឬ​ឆក់​ ។ ​សុំឲ្យបងប្អូន​ទាំង​នោះ​ជួយ​​​តាមដានមុខសញ្ញាអ្នកជួញដូរ​គ្រឿង​​ញៀន​​ បើ​ស្គាល់​ពី​មុខ​សញ្ញា​ហើយ​ត្រូវ​ប្រញាប់​រាយការ​​ណ៍​មកនគរបាលប៉ុស្តិ៍​ ក៏ដូច​ជា​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ ​ដើម្បី​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​​វេលា​ និងមាន​ផ្តល់រង្វាន់​លើកទឹកចិត្តផង​ដែរ ។

ជាមួយគ្នានេះដែរលោក​អធិការ​ បាន​សំ​ណូម​​ពរ​ឱ្យ​​អ្នករត់ម៉ូតូកង់បីត្រូវ​តែ​ក្តាប់​មុខ​សញ្ញា​ប្លន់ និងឆក់បើឃើញធ្វើសកម្មភាព​ជាក់ស្តែង​ត្រូវ​ដេញ​​តាមប្រមាញ់ហើយក្របួច​បាននោះ​នឹង​ទទួល​​រង្វាន់​ដែរ ​។ បើសិនក្នុងការដេញចាប់​ជន​ល្មើស​មាន​ការខូចខាតយានជំនិះ នគរបាល​នឹង​ជួយ​ចេញ​​សំណងតាមការជាក់ស្តែង ។

លោកអធិការប៉ូលិសខណ្ឌដូនពេញ បាន​បញ្ជាក់ថា រាល់ការដែលបងប្អូនអ្នករត់ម៉ូតូ​កង់បី​បង្ហាញមុខសញ្ញាជួញដូរថ្នាំញៀន លួច ឆក់​ប្លន់​ដល់​សមត្ថកិច្ចនោះ គឺ​សមត្ថកិច្ចលាក់ការ​ខ្ពស់​បំផុត​ដើម្បីសុវត្ថិភាពដល់​អ្នក​រាយ​ការណ៍លោ​ក​សង្ឃឹមថា នឹងមានការសហការល្អពីបងប្អូនអ្នក​រត់​ម៉ូតូកង់បីមិនខានឡើយ ។ នៅក្នុងឱកាសនោះ​ដែរ លោកអធិការបានផ្តល់​ប្រាក់​ដល់​អ្នក​រត់​មូ៉តូ​​កង់​បី​ក្នុង​ម្នាក់ៗ​១ម៉ឺនរៀល និងអាវយឺតមួយ ៕