ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស្ពីរីន​​អាចកាត់​​បន្ថយ​​ការរាត​ត្បាត​​​​នៃជំងឺ​​មហារីក​

12 ឆ្នាំ មុន

ការស្រាវជ្រាវថ្មី​មួយបង្ហាញថា ថ្នាំអាស្ពីរីន​និងថ្នាំប្រឆាំងការ​រលាកផ្សេងទៀតប្រហែល អាចកាត់បន្ថយការ​រាតត្បាតនៃជំងឺមហារីក។​បើទោះបីជាប្រសិទ្ធភាពនេះ ត្រូវបានរក​ឃើញ​ដោយអ្នកវិទ្យាសាស្ត្រ ប៉ុន្តែពួកគេនៅមិន​ទាន់​យល់ពីមេកានិចជីវសាស្ត្ររបស់វានៅឡើយ​ទេ។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយ​អ្នកជំនាញនៅមជ្ឈមណ្ឌល Peter MacCallum

ការស្រាវជ្រាវថ្មី​មួយបង្ហាញថា ថ្នាំអាស្ពីរីន​និងថ្នាំប្រឆាំងការ​រលាកផ្សេងទៀតប្រហែល អាចកាត់បន្ថយការ​រាតត្បាតនៃជំងឺមហារីក។​បើទោះបីជាប្រសិទ្ធភាពនេះ ត្រូវបានរក​ឃើញ​ដោយអ្នកវិទ្យាសាស្ត្រ ប៉ុន្តែពួកគេនៅមិន​ទាន់​យល់ពីមេកានិចជីវសាស្ត្ររបស់វានៅឡើយ​ទេ។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយ​អ្នកជំនាញនៅមជ្ឈមណ្ឌល Peter MacCallum នៅម៉េលប៊ន(Melbourne) ប្រទេសអូស្ត្រាលី។

អ្នកស្រាវជ្រាវ តារ៉ា កាណេហ្ស៊ីស (Tara Karnezis) និយាយថា ប្រូតេអ៊ីននិងសមាស ធាតុសាច់ដុះមហារីក ហៅថា កត្តាលូតលាស់ ដែលនាំឈាមនិងបំពង់ផ្លូវទឹករងៃទៅកាន់សាច់ ដុះមហារីក ដែលធ្វើឱ្យវារាតត្បាតទៅកន្លែង ផ្សេង។

កាណេហ្ស៊ីស និយាយថា«ប៉ុន្តែប្រភេទថ្នាំ មួយក្រុមអាចបញ្ច្រាសការដឹកនាំទាំងនេះ ហើយ​ធ្វើឱ្យមានការពិបាកក្នុងការរាតត្បាត ដែលការ​រាត​ត្បាតនោះគឺជាការសម្លាប់មនុស្ស។ ការរក​ឃើញនេះអាចជួយឱ្យរកឃើញវិធីសាស្ត្រព្យា​បាលថ្មីដែលមានអានុភាព ក្នុងការគ្រប់គ្រង​បំពង់​ផ្លូវទឹករងៃ និងកំហិតការបញ្ជូននៃកោសិកា​មហារីកទៅកាន់កន្លែងផ្សេងទៀតនៃរាងកាយ​របស់អ្នក»៕