ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីព្យាបាល​​​​ស្បែក​​ដែល​​រង​​ការ​​​បំផ្លាញ​​​​ដោយ​កម្តៅ​​ព្រះ​អាទិត្យ​

12 ឆ្នាំ មុន

​សញ្ញាដែលបង្ហាញថា ស្បែកទទួលរងការ​បំផ្លាញពីកម្តៅព្រះអាទិត្យមានដូចជា ស្នាមជ្រីវ​ជ្រួញ ស្នាមអុជខ្មៅ ពណ៌ស្បែកមិនស្មើគ្នា និង​ស្បែកគ្រើមដូចស្បែកសត្វ។ ស្បែកដែលទទួល​រងការបំផ្លាញពីកម្តៅថ្ងៃ គឺជាលទ្ធផលនៃការប៉ះ​ត្រូវនឹងរស្មីUVនិងពន្លឺថ្ងៃច្រើនពេកដែលវាក៏ អាចបង្កឱ្យមានជំងឺមហារីកបានដែរ។ ប្រសិនបើ អ្នកឃើញសញ្ញានៃស្បែកដែលទទួលរងការ

សញ្ញាដែលបង្ហាញថា ស្បែកទទួលរងការ​បំផ្លាញពីកម្តៅព្រះអាទិត្យមានដូចជា ស្នាមជ្រីវ​ជ្រួញ ស្នាមអុជខ្មៅ ពណ៌ស្បែកមិនស្មើគ្នា និង​ស្បែកគ្រើមដូចស្បែកសត្វ។ ស្បែកដែលទទួល​រងការបំផ្លាញពីកម្តៅថ្ងៃ គឺជាលទ្ធផលនៃការប៉ះ​ត្រូវនឹងរស្មីUVនិងពន្លឺថ្ងៃច្រើនពេកដែលវាក៏ អាចបង្កឱ្យមានជំងឺមហារីកបានដែរ។ ប្រសិនបើ អ្នកឃើញសញ្ញានៃស្បែកដែលទទួលរងការ បំផ្លាញពីកម្តៅព្រះអាទិត្យ មានវិធីមួយចំនួន ដែលអាចជួយអ្នកក្នុងការព្យាបាលនិង បញ្ច្រាស​ឥទ្ធិពលនៃការត្រូវកម្តៅថ្ងៃ ។ វិធីទាំងនោះរួម​មាន៖
១-លាងសម្អាតស្បែករបស់អ្នកជាប្រចាំ ដោយប្រើទឹកលាងសម្អាតប្រភេទស្រាល និង ដុសខាត់ស្បែករបស់អ្នកយ៉ាងតិចពីរដងក្នុងមួយ សប្តាហ៍ដោយប្រើថ្នាំខាត់ប្រភេទស្រាល។
២-ប្រើឡេការពារកម្តៅថ្ងៃដែលមានឥទ្ធិ ពលការពារ(SPF)យ៉ាងតិច១៥។ តាម​គេហទំព័រ​ជំងឺមហារីកស្បែកបានឱ្យដឹងថា ការប្រើប្រាស់​ឡេការពារកម្តៅថ្ងៃរាល់ថ្ងៃអាចជួយកាត់បន្ថយ​ហានិភ័យនៃជំងឺមហារីកស្បែកទៅថ្ងៃអនាគត។ ការប្រើឡេការពារកម្តៅថ្ងៃ ជួយបង្ការការ​បំផ្លាញពីកម្តៅថ្ងៃហើយក៏ជួយព្យាបាលស្បែក​ពីការបំផ្លាញដែលកើតឡើងស្រាប់ហើយផង​ដែរ ។
៣-រក្សាភាពសំណើម៖ បរិភោគទឹកឱ្យបាន​ច្រើនដើម្បីផ្តល់ជាតិសំណើមដល់ស្បែកចេញពី​ក្នុងរាងកាយមក ។ ប្រើសារធាតុសំណើម​បន្ថែម​លើស្បែកខាងក្រៅរបស់អ្នកដើម្បីរក្សាជាតិ សំណើម ជួយកោសិកាស្បែក និងបង្កើនការ​ផលិត​នៃ collagen។
៤-ប្រើផលិតផលជួយបំភ្លឺស្បែកលើស្នាម​អុជខ្មៅដែលបង្កឡើងដោយកម្តៅថ្ងៃ ។ ចូរ​ស្វែងរកផលិតផលដែលប្រើអាស៊ីតkojic ជាមួយនឹង hydroquinone និងរ៉េទីណុលA និងស្តេរ៉ូអុីត ដើម្បីជួយធ្វើបំភ្លឺពណ៌ស្បែក ។
៥-ចូរទៅជួបអ្នកជំនាញស្បែកដើម្បី​ព្យាបាលតាមវិធីphotodynamic therapy ដែលប្រើពន្លឺដើម្បីបំបាត់ស្នាមលើស្បែកដែល បង្កឡើងដោយកម្តៅថ្ងៃឬmicrodermabra sion និងការព្យាបាលផ្សេងទៀតដែលជួយ ព្យាបាលស្បែកខាងក្រៅ ។
៦-លេបវីតាមីន E, C និង selenium និង ប្រើឡេនិងក្រែមស្បែកដែលផ្សំឡើងពីវីតាមីន ទាំងនេះ ។ គេហទំព័រMedscape បានឱ្យដឹងថា វីតាមីនទាំងនេះអាចជួយកាត់បន្ថយនិងព្យាបាល ស្បែកដែលទទួលរងការបំផ្លាញពីកម្តៅថ្ងៃ។ ចូរពិចារណាពីការ​ប្រើ​វីតាមីនចម្រុះដែលមានផ្ទុក វីតាមីនទាំងបីប្រភេទនេះ និងស្វែងរកក្រែម ស្បែកណាដែលផ្សំពីវីតាមីនទាំងនេះ  ៕