ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើក្រូច​​​ត្លុង​​​​មាន​ប្រតិកម្ម​ជាមួយ​​នឹង​ថ្នាំ​​មួយ​ចំនួន​យ៉ាង​ដូចម្តេច​ ?

12 ឆ្នាំ មុន

​ តើប្រតិកម្មរវាងថ្នាំ និងអាហារគឺជាអ្វី?
ប្រតិកម្មរវាងថ្នាំនិងអាហារ កើតមានឡើង​នៅពេលដែលអាហារ និងភេសជ្ជៈដែលអ្នកហូប​​ធ្វើឱ្យប៉ះពាល់ដល់សមាសធាតុផ្សំនៃថ្នាំ ដែល​អ្នក​បានលេប ដូចនេះថ្នាំមិនអាចធ្វើការយ៉ាង​មានប្រសិទ្ធភាពនោះទេ ។

តើប្រតិកម្មរវាងថ្នាំ និងអាហារគឺជាអ្វី?
ប្រតិកម្មរវាងថ្នាំនិងអាហារ កើតមានឡើង​នៅពេលដែលអាហារ និងភេសជ្ជៈដែលអ្នកហូប​​ធ្វើឱ្យប៉ះពាល់ដល់សមាសធាតុផ្សំនៃថ្នាំ ដែល​អ្នក​បានលេប ដូចនេះថ្នាំមិនអាចធ្វើការយ៉ាង​មានប្រសិទ្ធភាពនោះទេ ។
ការមានប្រតិកម្មរវាងថ្នាំនិងអាហារនេះ​អាចកើតមានឡើងទាំងថ្នាំដែលមានវេជ្ជបញ្ជា និងថ្នាំដែលអ្នកអាចទិញបាននៅតាម​ទីផ្សារដូច​ជា ថ្នាំប្រឆាំងនឹងការបញ្ចេញអាស៊ីត, វីតាមីន និងថ្នាំគ្រាប់ជាតិដែកជាដើម ។
តើក្រូចមានប្រតិកម្មទៅនឹងថ្នាំយ៉ាងដូច ម្តេច ?
ការហូបផ្លែក្រូចត្លុង ឬទទួលទានទឹកក្រូច​ត្លុងធ្វើឱ្យប៉ះពាល់ពីរបៀបដែលខ្លួនរបស់អ្នក ធ្វើប្រតិកម្មមេតាប៉ូលីសនៃថ្នាំមួយចំនួន ។ សារធាតុគីមីនៅក្នុងក្រូចត្លុងអាចបណ្តាលឱ្យ​កម្រិតនៃថ្នាំឡើងខ្ពស់នៅក្នុងខ្លួនរបស់អ្នក។ វាអាចធ្វើឱ្យថ្នាំផ្តល់ការជះឥទ្ធិពលមកដល់អ្នក។ ប្រភេទនៃក្រូចមួយចំនួនដូចជា ក្រូចត្លុង និង​ក្រូចឃ្វិច អាចបណ្តាលអោយមានឥទ្ធិលពល​ដូចគ្នាផងដែរ ។
ប្រតិកម្មអាចកើតមានឡើងនៅ៣ថ្ងៃបន្ទាប់​ពីបានហូបឬទទួលទានទឹកក្រូច។ នេះមានន័យ​ថា អ្នកមិនអាចទទួលទានទឹកក្រូចត្លុងនៅពេល​ព្រឹក និងលេបថ្នាំបន្ទាប់នៅក្នុងថ្ងៃនោះទេដើម្បី​បញ្ឈប់ប្រតិកម្មនៃថ្នាំដែលអាចកើតមានឡើង​ ។
តើគ្រប់ថ្នាំទាំងអស់សុទ្ធតែមានប្រតិកម្ម​ជាមួយនឹងក្រូចត្លុងឬ ?
មានតែថ្នាំមួយចំនួនប៉ុណ្ណោះដែលមាន​ប្រតិកម្មជាមួយនឹងក្រូចត្លុង ។ ឧទាហរណ៍ថ្នាំៈ​
-កូឡេស្តេរ៉ុលខ្ពស់ៈ atorvastatin, lovastatin និង simvastatin
-សម្ពាធឈាមខ្ពស់ៈ felodipine, nifedipine, nimodipine និង nisoldipine
-ចង្វាក់បេះដូងលោតមិនប្រក្រតីៈ amiodarone
-ធ្លាក់ទឹកចិត្តៈ buspirone និង sertraline
-ជំងឺអេដស៍ៈ saquinavir
-បង្កើនប្រព័ន្ធភាពស៊ាំ(ថ្នាំដែលជួយមនុស្ស ដែលបានទទួលការប្តូរសរីរៈណាមួយជាដើម): cyclosporine និង tacrolimus
ប្រសិនបើអ្នកមិនដឹងថា តើថ្នាំដែលអ្នក​កំពុង តែលេបមានប្រតិកម្មជាមួយនឹងក្រូចត្លុង​ទេនោះ, សូមសួរគ្រូពេទ្យឬឱសថការី ។ ជាធម្មតា គ្រូពេទ្យអាចចេញវេជ្ជបញ្ជានូវថ្នាំមួយ​ចំនួនដែល​មិនមានប្រតិកម្មនឹងក្រូចត្លុង ។
តើគ្រប់ទឹកផ្លែឈើទាំងអស់សុទ្ធតែមាន​ប្រតិកម្មជាមួយនឹងថ្នាំឬ ?
ក្រូច, ក្រូចត្លុង និងក្រូចឃ្វិចគឺជាផ្លែឈើ​ដែល​ត្រូវបានគេស្គាល់ថាមានប្រតិកម្មទៅនឹង ថ្នាំ ។ គ្រប់ទឹកផ្លែឈើដទៃទៀត, ដូចជាទឹកក្រូច​ពោធិ៍​សាត់ គឺផ្តល់នូវសុវត្ថិភាពក្នុងការទទួល​ទាន​នៅ​ពេលដែលអ្នកកំពុងតែលេបថ្នាំនោះ  ។ មិន​មាន​ការសិក្សាណាដែលថាទឹកផ្លែឈើទាំងនោះ​មាន​ប្រតិកម្មទៅនឹងថ្នាំនោះទេ ។
ប្រសិនបើខ្ញុំលេបថ្នាំដែលមានប្រតិកម្ម​ជាមួយនឹងក្រូចត្លុង តើខ្ញុំគួរធ្វើអ្វី ?
ប្រតិកម្មអាចកើតមានឡើង ទោះបីជាអ្នក​ហូបឬទទួលទានក្នុងបរិមាណតិចនៃក្រូចត្លុង​ក៏ដោយ ។ ទោះជាយ៉ាងណាក៏ដោយ, សូមសួរ​គ្រូពេទ្យថា តើមានថ្នាំដទៃទៀតដែលមិនមាន​ប្រតិកម្មជាមួយនឹងក្រូចត្លុងសម្រាប់អ្នកដែរ ​ឬទេ ៕