ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​​ដឹក​ខ្ទឹម​​បុកគូទ​​នីស្សាន់​ដឹក​ត្រី​ឆ្អើរ​ពីក្រោយ​ធ្លាក់​ទឹក​ទាំង​អស់​គ្នា​

12 ឆ្នាំ មុន

ខេត្តបាត់ដំប​ង ៖ រថយន្តម៉ាកនីស្សាន់មួយ​គ្រឿង​បាន​ធ្លាក់កប់ភក់ក្នុងប្រឡាយ​បណ្តាល​ឱ្យ​ព្រូ​ ម្នាក់​រង​របួ​សស្រាល​ ឯរថយន្តកូរ៉េ​ប្រភេទ៥​តោនមួយគ្រឿងទៀតបានជំពាក់ជាប់ និងគល់​ស្វាយ ក្រោយពីបើកបុកគូទគ្នា​ទាំងកំរោល កាល​ពីវេលាម៉ោង១និង៥០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី១៥ កុម្ភៈ នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំ​កំពង់ព្រៀង ស្រុកសង្កែ ។

ខេត្តបាត់ដំប​ង ៖ រថយន្តម៉ាកនីស្សាន់មួយ​គ្រឿង​បាន​ធ្លាក់កប់ភក់ក្នុងប្រឡាយ​បណ្តាល​ឱ្យ​ព្រូ​ម្នាក់​រង​របួ​សស្រាល​ ឯរថយន្តកូរ៉េ​ប្រភេទ៥​តោនមួយគ្រឿងទៀតបានជំពាក់ជាប់ និងគល់​ស្វាយ ក្រោយពីបើកបុកគូទគ្នា​ទាំងកំរោល កាល​ពីវេលាម៉ោង១និង៥០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី១៥ កុម្ភៈ នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំ​កំពង់ព្រៀង ស្រុកសង្កែ ។
មន្រ្តីនគរបាលបាន​ឱ្យ​ដឹង​ថា ក្នុងហេតុ​ការណ៍​នេះគឺរថយន្តកូរ៉េ​បានបុករថយន្តម៉ាក​នីស្សាន់​ពីក្រោយក្នុងគ្រាដែលរថយន្តនីស្សាន់​នោះ​ឈប់លើដងផ្លូវនាពេលយប់់។ ប្រភព​​ដដែល​​បន្តថា រថយន្តកូរ៉េប្រភេទ៥តោន ដឹក​ខ្ទឹម​ស អ្នកបើកបរ និងព្រូបានរត់ចោលរថយន្ត​ក្រោយពេលហេតុ។ រីឯរថយន្តម៉ាកនីស្សាន់ ដឹក​ត្រីឆ្អើរ បើកបរដោយឈ្មោះគង់ សារឿន អាយុ​៥២​ឆ្នាំ នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ រថយន្ត​ទាំង​២គ្រឿងនេះធ្វើដំណើរស្របទិសគ្នាពី​កើត​ទៅលិច។

តាមការបំភ្លឺពីសាក្សី​ឃើញ​​ហេតុ​ការណ៍​ថា ​មុន​ពេល​កើត​ហេតុ​រថយន្តនីស្សាន់​បាន​​ឈប់​លើ​ចិញ្ចើមថ្នល់ តែមិនដឹងយ៉ាងម៉េច ស្រាប់​តែអ្នក​បើក​រថយន្តកូរ៉េមកបុកពីក្រោយ​ពេញទំហឹង​លាន់​ដូចរន្ទះ បណ្ដាលឲ្យ​រថយន្ត​នីស្សាន់​ប៉ើង​ធ្លាក់​កប់ភក់ក្នុងប្រឡាយ រីឯ​រថយន្តកូរ៉េក៏ធ្លាក់​ប្រឡាយដែរ តែបានជ្រុលទៅ​កៀប​ជាប់នឹង​គល់​ស្វាយ​តែម្ដង។ អ្នកភូមិ​និយាយ​ថា បើកុំបាន​គល់ស្វាយទប់ម៉្លេះ រថយន្ត​កូរ៉េនោះអាចបុកទម្លុះ​ចូលដល់ផ្ទះប្រជាពលរដ្ឋ​ជាមិនខាន តែសំណាង​ល្អ​មានតែព្រូរថយន្ត​នីស្សាន់​ម្នាក់ប៉ុណ្ណោះដែល​រង​របួស ៕