ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជីង​​​ពាណិជ្ជ​កម្ម​អាស៊ាន-ឥណ្ឌា មាន​ទឹកប្រាក់​​​៥.៥០០​លាន​ដុល្លារ កំពុង​ជំរុញ​ឱ្យ​ពង្រីក​​ថែមទៀត​​ដោយ​លោក​​ឧបនាយក​រដ្ឋ​មន្ត្រី​​​ហោ ណាំហុង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ជញ្ជីងពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ឥណ្ឌា បានកើនឡើងជាង៤១​ភាគ​រយ កាលពីឆ្នាំ២០១០ស្មើនឹងទឹកប្រាក់​ជាង​៥.៥០០​លានដុល្លារអាមរិក​។​ តួលេខនេះត្រូវ​បាន​បង្ហាញឡើងនៅក្នុង​កិច្ចសន្ទនា​ឥណ្ឌា-អាស៊ាន​លើកី៤ ដែលបានប្រារព្ធ​ធ្វើកាលពី​រសៀល​ថ្ងៃចន្ទ ទី​១៣ និង១៤ កុម្ភៈ ២០១២ ក្រោ​ម​ប្រធានបទ​ទស្សនៈ​វិស័យនៃអាស៊ាន និង​

រាជធានីភ្នំពេញ​​​​ ៖ ជញ្ជីងពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ឥណ្ឌា បានកើនឡើងជាង៤១​ភាគ​រយ កាលពីឆ្នាំ២០១០ស្មើនឹងទឹកប្រាក់​ជាង​៥.៥០០​លានដុល្លារអាមរិក​។​ តួលេខនេះត្រូវ​បាន​បង្ហាញឡើងនៅក្នុង​កិច្ចសន្ទនា​ឥណ្ឌា-អាស៊ាន​លើកី៤ ដែលបានប្រារព្ធ​ធ្វើកាលពី​រសៀល​ថ្ងៃចន្ទ ទី​១៣ និង១៤ កុម្ភៈ ២០១២ ក្រោ​ម​ប្រធានបទ​ទស្សនៈ​វិស័យនៃអាស៊ាន និង​ឥណ្ឌាក្នុងភាពជាដៃគូ ដើម្បីឆ្ពោះទៅរកសន្តិភាព ក្នុងកិច្ចដំណើរការ និងការរីកចំរើននៅ​សណ្ឋាគារ Taj Palce ទីក្រុងញូដែល្លី សាធារណរដ្ឋ​ឥណ្ឌា ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពពី ទីក្រុងញូដែល្លី​បានអោយដឹងថា ថ្លែងនៅក្នុង​កិច្ច​សន្ទនាឥណ្ឌា-អាស៊ាននាឱកាសនោះ លោកឧប​នាយករដ្ឋ​មន្រ្តី​ហោ​ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ជំរុញ​អោយឥណ្ឌា និងអាស៊ាន បន្តនូវកិច្ចសហ​ប្រតិបត្តិការអោយកាន់តែល្អបន្ថែមទៀត ដើម្បី​ឆ្ពោះទៅរកគោលដៅក្នុងការពង្រីកនូវសេវា
ពាណិជ្ជកម្ម និងសហការបន្ថែមក្នុងការពង្រីក​សេដ្ឋកិច្ចទាំងតាមរយៈ​ផ្លូវគោក ទឹក និងផ្លូវ​អាកាស​។ ​លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ​មន្រ្តី​ក្រសួងការបរទេស​ក៏បានបញ្ជាក់​ថា ដើម្បី​ពង្រីក​បន្ថែមនូវិស័យទេសចរណ៍ វិស័យ​ពាណិជ្ជ​កម្ម ការវិនិយោគ និងការ​ទំនាក់​ទំនងបានល្អ សាធា​រណរដ្ឋឥណ្ឌា និងអាស៊ាន​ត្រូវ​​ផ្សារភ្ជាប់​បន្ថែម​នូវទំនាក់ទំនងដោយផ្ទាល់​អោយ​កាន់តែ​ជិត​​ស្និទ្ធ​បន្ថែមទៀត ។

គួរបញ្ជាក់ថា កិច្ចសន្ទនា​ឥណ្ឌា-អាស៊ាន​លើក​៤ ដែលបាន​ប្រារព្ធ​ធ្វើក្រោមប្រធានបទ​ទស្សនៈ​វិស័យនៃអាស៊ាន និងឥណ្ឌាក្នុងភាពជាដៃគូ ដើម្ប​ីឆ្ពោះទៅរកសន្តិភាព ក្នុងកិច្ចដំណើរការ និង​ការរីកចំរើន​ក្នុងទីក្រុងញូដែល្លីសាធា​រណរដ្ឋ​ឥណ្ឌានាឱកាសនោះ មានការអញ្ជើញចូលរួមពី​សំណាក់ឥណ្ឌាជាម្ចាស់ផ្ទះ និងតំណាងប្រទេសជា​សមាជិកអាស៊ានទាំង១០ ហើយនៅក្នុងកិច្ច​សន្ទនា​នោះ ក៏បានឯកភាពគ្នាថា ខួបរំលឹកអនុ​ស្សាវរីយ៍លើកទី១០ក្នុងការសហការរវាងឥណ្ឌា និង​អាស៊ាន​នឹងប្រារព្ធធ្វើនៅរាជធានីភ្នំពេញ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១២ ខាងមុខនេះ៕ សុគន្ធា