ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធាតុអាកាស​ត្រជាក់​​​ខ្លាំងបំផុត​​​​សម្លា.ប់​មនុស្ស​​​​​215នាក់​​នៅរុស្ស៊ី​

12 ឆ្នាំ មុន

​ក្រសួងអភិវឌ្ឍន៍​​​សង្គម និង​សុខាភិបាល​រុស្ស៊ី​​​​​​​​រាយការណ៍​កាលពីថ្ងៃទី​​​​១៣ កុម្ភៈ ​​ថា ធាតុ​អាកាស​ត្រជាក់ខ្លាំង​​​បំផុត បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​​​​២១៥​នាក់ ហើយ​មនុស្ស​​ជាង​​​​៥.៥០០​នាក់ ត្រូវ​​របួសនៅ​រុស្ស៊ី​​​តាំងពីដើម​​ឆ្នាំនេះ​​មក​។​ សរុបមនុស្ស​​​​៣.៣៨២​នាក់ ​​ក្នុងនោះ​មាន​កុមារ​​​​​៥២​នាក់ ​​ត្រូវបញ្ជូន​​ទៅមន្ទីរពេទ្យ​​នានា​ដោយ​សារ​របួស​​ទាក់ទិន​នឹង​ធាតុអាកាស​ត្រជាក់​ខ្លាំងពេក ។ ​​យោងតាមសេចក្តី​​​ប្រកាស​មួយ​​របស់​ក្រសួង​​​នេះ​ថា ​​សរុបកុមារ​​​​១៥៤​នាក់ ​ត្រូវរបួស​។​

​ក្រសួងអភិវឌ្ឍន៍​​​សង្គម និង​សុខាភិបាល​រុស្ស៊ី​​​​​​​​រាយការណ៍​កាលពីថ្ងៃទី​​​​១៣ កុម្ភៈ ​​ថា ធាតុ​អាកាស​ត្រជាក់ខ្លាំង​​​បំផុត បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​​​២១៥​នាក់ ហើយ​មនុស្ស​​ជាង​​​​៥.៥០០​នាក់ ត្រូវ​​របួសនៅ​រុស្ស៊ី​​​តាំងពីដើម​​ឆ្នាំនេះ​​មក​។​ សរុបមនុស្ស​​​​៣.៣៨២​នាក់ ​​ក្នុងនោះ​មាន​កុមារ​​​​​៥២​នាក់ ​​ត្រូវបញ្ជូន​​ទៅមន្ទីរពេទ្យ​​នានា​ដោយ​សារ​របួស​​ទាក់ទិន​នឹង​ធាតុអាកាស​ត្រជាក់​ខ្លាំងពេក ។ ​​យោងតាមសេចក្តី​​​ប្រកាស​មួយ​​របស់​ក្រសួង​​​នេះ​ថា ​​សរុបកុមារ​​​​១៥៤​នាក់ ​ត្រូវរបួស​។​

សីតុណ្ហភាព​​​ធ្លាក់​ចុះ​​​ទាបខុស​ពី​​ធម្មតា​​​​បាន​រាតត្បាត​​​​​តំបន់​ចំនួន​​​​​៦០របស់​​​រុស្ស៊ី​រយៈ​ពេល​ប៉ុន្មាន​​​សប្តាហ៍​កន្លង​មក​នេះ ។ ​​​ការខូចខាត​​​ធ្ងន់ធ្ងរ​បំផុត​​ត្រូវ​បាន​កត់សម្គាល់​​ឃើញ​នៅចុង​​​ខាង​ត្បូង​ប្រទេសដែល​​​នៅទីនោះ​ប្រជា​ជន​​ធ្លាប់ជួបប្រទះ​តែ​​​​​​​រដូវ​​​រងាស្លូត​ ហើយ​ពុំមែន​ជួបសីតុណ្ហភាព​​​ធ្លាក់​ដល់​​​​​២០អង្សា​សេ​​​ក្រោមសូន្យ​​​ដូចពេលនេះ​ទេ​។​ ក្នុង​តំបន់​ក្រុង​​មូស្គូ ​​នាព្រឹក​​ថ្ងៃទី​​​១៣ កុម្ភៈ ​ធាតុអាកាស​ត្រជាក់ខ្លាំង​​​បំផុតធ្លាក់​ដល់​​​​​​៣៥អង្សា​​​​សេ​ក្រោមសូន្យ​។​ ធាតុអាកាស​ត្រជាក់​​​ខ្លាំងក៏​បណ្តាល​​​ឱ្យ​មនុស្ស​​​​ស្លាប់ជាច្រើន​នាក់​នៅ​អ៊ុយ​ក្រែន​​​ ប៉ូឡូញ ​និង​អ៊ី​តាលី​ដែរ ៕​