ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនុប្រធានាធិបតី​ចិន លោកស៊ី ជីនពីញ ​ទៅដល់​​សហរដ្ឋអាមេ​រិក​​​

12 ឆ្នាំ មុន

​​អ្នកទទួលខុសត្រូវ​​​អាមេ​រិកម្នាក់​​​គូស​បញ្ជាក់​​ថា អនុប្រធានាធិបតី​​​ ហើយប្រហែល​​ជា​នឹង​ក្លាយ​​​ជា​​ជនលេខ​មួយ​ចិននា​ពេល​ខាង​មុខ​​ លោក​ស៊ី​ ជីនពីញ ​បានទៅ​ដល់​សហរដ្ឋ​​​​អាមេ​រិក​​កាលពី​​ថ្ងៃទី​​១៣ កុម្ភៈ ​ដើម្បី​​បំពេញ​ទស្សន​កិច្ច​​​​គន្លឹះ​មួយ​រយៈ​ពេល​​​១សប្តាហ៍​​​ដែលទស្សន​កិច្ច​នេះ​​នឹង​ជា​ការ​​ធ្វើតេស្ត​មួយ​ចំពោះ​​​អនាគត​នៃ​​​ទំនាក់ទំនង​​រវាង​មហា​​អំណាច​​​​ទាំង​​​២នេះ ។​ លោកស៊ី បាន​ទៅដល់​​មូលដ្ឋាន​​​អាកាស​ចរណ៍​ ANDREWS ជិតក្រុង​​​វ៉ាស៊ីនតោន ​ដែល​នៅទីនោះ​លោកត្រូវ​​បានទទួល​​ដោយ​បណ្តា​អ្នក​​ទទួល​ខុសត្រូវ​​​អាមេរិក ​​។

អនុប្រធានាធិបតី​​​ចិន​រូប​​នេះ ត្រូវជួប​​​នា​ថ្ងៃទី​​​១៤ កុម្ភៈ ​ជាមួយ​​លោក​ប្រធានាធិបតី​​បារ៉ាក់​ អូបាម៉ា ​​ក្នុង​​ឱកាស​នៃ​​​ពិធី​​ជប់​លៀង​មួយ​​​ឯសេត​វិមាន​​​ ព្រមទាំង​ជួប​​ជា​មួយ​អនុ​ប្រធានាធិបតី​​អាមេរិក ​​​លោក JOE BIDEN ដែល​​​បានទៅកាន់​ប្រទេស​ចិន កាលពី​ឆ្នាំទៅមិញ ​​​ហើយ​​លោកជា​​អ្នកអញ្ជើញ​​​​​​លោក​ស៊ី​ឱ្យ​មក​បំពេញ​ទស្សនកិច្ច​​​នៅអាមេ​រិក ។ លោកស៊ី ដែល​​ចេះ​ភាសាអង់គ្លេស​​​​ស្ទាត់​​ហើយ​កូនស្រី​​របស់លោក​​រៀន​នៅ​​​សាកលវិទ្យា​ល័យ HARVARD ក៏​នឹង​​ទៅកាន់​រដ្ឋ​អៃយ៉ូវ៉ា ដើម្បីជួបជាមួយ​​មិត្ត​ចាស់ទាំងឡាយ​​ដែល​លោក​ទាក់ទង​គ្នា ​ពេល​លោកធ្វើដំណើរ​​​មក​កាន់ទីនោះ​ ពេល​លោក​នៅ​ក្មេង​កាលពីឆ្នាំ​​​​១៩៨៥ រួច​លោក​​ក៏​នឹងទៅកាន់ទីក្រុង​​​​ឡូស​អេន​​ចឺឡែសផង​​ដែរ ៕​