ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិ​​អូរតាគី​កំពុង​​កាក់​កប​ និង​មុខ​របរ​អាំង​សត្វ​កណ្តុរ​លក់​

12 ឆ្នាំ មុន

ខេត្ត​បាត់ដំបង​ ៖ សត្វកណ្ដុរគឺជាពពួកសត្វ​មួយប្រភេទដែលពូកែបំផ្លាញផលដំណាំ ឬទ្រព្យ​សម្បត្តិផ្សេងៗនៅក្នុងផ្ទះដែលប្រជា​កសិករ​ស្អប់​បំផុត។ ប៉ុន្តែបច្ចុប្បន្ននេះវាកំពុង​ក្លាយ​ជា​សាច់​ងៀតអាំងដ៏ឈ្ងុយឆ្ងាញ់ និងពេញនិយមខ្លាំង​ណាស់ដែរសំរាប់មនុស្សមួយចំនួន។

នៅក្នុងខេត្តបាត់ដំបងគេសង្កេតឃើញសត្វ​ប្រភេទនេះត្រូវបានពន្លាត់យ៉ាងស្អាតដាក់លក់​លើទីផ្សារ ​និងនៅតាមកន្លែងខ្លះត្រូវ​បាន​គេ​អាំង​លក់តាមដងផ្លូវ ដែលមានក្លិនឈ្ងុយឆ្ងាញ់​ទាក់​ទាញ​អារម្មណ៍​អតិថិជនយ៉ាងខ្លាំង។ ជា​ពិសេស​នៅ​តាមដង​ផ្លូវ​ជាតិលេខ៥ ត្រង់ចំណុចភូមិអូរ​តាគី ឃុំអូរតាគី ស្រុកថ្មគោលជាដើម។ តាមការ​អះ​អាងពីប្រជា​កសិករនៅតំបន់នោះ​បាន​និយាយ​ថា ក្នុងរដូវនេះ​ប្រជាពលរដ្ធនៅក្នុងឃុំ​អូរ​តាគី ប្រហែល៨០​ភាគ​រយបាននាំគ្នាដើររក​សត្វ​កណ្ដុរលក់ ដោយ​ពួក​គេនិយាយថា មុខរបរ​នេះ​អាចដោះស្រាយ​ជីវ​ភាព​ក្នុងក្រុមគ្រួសារបាន​មួយ​កម្រិតក្រោយពី​រដូវ​ច្រូតកាត់។

ប្រភពពីកសិករឈ្មោះនឹង សារូន ភេទប្រុស អាយុ​៣៥​ឆ្នាំ ជាជនពិការជើងស្ដាំនៅភូមិអូរតាគី ត្រូវ​គេចាត់ទុកថា ជាអ្នកពូកែរកកណ្ដុរបំផុតនៅ​តំបន់​នោះ​បានឱ្យដឹងថា លោកបានប្រកប​របរ​នេះ១១ឆ្នាំកន្លងមកហើយ ពោលគឺចាប់តាំង​ពី​រូបគាត់ត្រូវបានកាត់រំសាយចេញពីកងទ័ព។ ប្រភព​បានបន្តថា លោកមានជំនាញខាង​ដើរ​ដាក់​អន្ទាក់ ឬប្រើកាំភ្លើងច្នៃបាញ់នាពេល​យប់ ដោយ​ក្នុង១យប់អាចរកកណ្ដុរ​បាន​យ៉ាង​តិច​ជិត១០គីឡូក្រាមហើយក្នុង១គីឡូ​ក្រាម​លក់​ចេញ​ថ្លៃ៥៥០០រៀល៕