ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូតឌីវ័រ ៖​ កង​កម្លាំង​​​លោកហ្សេ​បាបូ ​ពេលនេះ​ឈានដល់​​​ការ​វាយលុក

15 ឆ្នាំ មុន

​ភាពតានតឹង​​បានកើន​ឡើង​​ថែមទៀត​នៅ​កូត​ឌីវ័រ ។ កាលពី​រសៀលថ្ងៃទី​​​១២ មីនា កង​កម្លាំង​​​​សន្តិសុខ​​ស្មោះត្រង់​​​នឹង​លោក​ឡូរ៉ង់ ​ហ្សេ​បាបូ ​​បាន​​​ឈាន​ដល់​ការវាយ​លុក​នៅក្រុង​​អា​ប៊ី​​​ដ​ហ្សាន់ ក្នុង​សង្កាត់​អា​បូបូ ទីតាំង​​បង្អែក​​​របស់លោកអា​ឡាស​ សាន ​អ៊ូ​​អាតារ៉ា ។

ជាលើកដំបូង​ក្នុងប្រតិបត្តិ​ការ​ប្រភេទ​នេះ បណ្តា​ឧទ្ធម្ភាគចក្រ​​ត្រូវបានប្រើប្រាស់​សម្រាប់​ជួយ​ទ្រទ្រង់​​ក្នុងសង្កាត់​​ដ៏ធំនេះ​​នាភាគខាង​ជើង​ក្រុង​​អាប៊ីដ​ហ្សាន់ ​​​ជា​ទីលាននៃការ​ប៉ះទង្គិច​​​​​បង្ហូរ​ឈាម​គ្នា​​​ចាប់តាំង​ពី​​​ច្រើន​​សប្តាហ៍​មកហើយ រវាង​ក្រុមប្រជែង​​​គ្នា​​ទាំង​​​២​ក្រុម​ ។ យោង​តាម​​​ប្រភព​ដដែល​​នេះ​​ថា កង​ទាហាន​​លោក​ហ្សេបាបូ ដល់​ទៅ​ប្រមាណ​ជា​​​​៦០០នាក់ ​ត្រូវបានប្រមូល​​​ដើម្បី​ចូលរួម​ក្នុង​​ការ​វាយលុក​នេះ ៕​