ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​ក្បាច់​គុន​«ថៃជិ»1ម៉ោង​2​ដង​ក្នុង​1​សប្តាហ៍ជួយ​ឱ្យ​អ្នក​មាន​ជំ​ងឺ​ញ័រ​ញាក់​អាច​ដើរ​បាន​

12 ឆ្នាំ មុន

បណ្តា​ជន​ដែល​មាន​ជំ​ងឺ​ញ័រ​ញាក់​កន្ត្រាក់​សរសៃ​(Parkinson’s)ជា​រឿយ​ៗ​ទទួល​រង​ការ​ឈឺ​ចុក​ចាប់​ពី​ការ​ញ័រ​អវយវៈ​ដៃជើង​និង​តឹង​តាម​បណ្តា​សាច់​ដុំ​ដែល​បញ្ហា​នេះ​នាំ​ឱ្យ​មាន​ការ​ពិ​បាក​ក្នុង​ការ​ធ្វើ​ចល​នា ។​ ឥឡូវនេះ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ការ​ហាត់​ក្បាច់​គុន​ពី​បុរាណ​របស់​ចិន​ឈ្មោះ​«ថៃជិ»អាច​ជួយ​ឱ្យ​ពួក​គេ​ទាំង​នោះ​ដើរ​បាន​និង​ព្រម​ទាំង​អាច​ទប់​ជំ​ហរ​បាន​ទៀត​ផង​។ ​លទ្ធផល​នេះ​បាន​កើត​ចេញ​ពី​ការ​ពិ​សោធ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​អា​មេរិក​ Oregon Research Institute​ដែល​បាន​​តាម​ដាន​ពិ​និត្យ​អ្នក​ជំ​ងឺ​ជិត​២០០​នាក់​ហាត់​ប្រាណ​តាម​ក្បាច់​គុននេះរយៈ​ពេល​៦០​នា​ទី​២​ដង​ក្នុង​មួយ​សប្តាហ៍​។

កាយ​វិការ​យឺត​ៗ​មួយ​ៗ​របស់​ក្បាច់​គុន​ថៃ​ជិ​នាំ​ឱ្យ​មនុស្ស​ចាស់​មាន​ជំ​ងឺ​ញ័រ​ញាក់​កន្ត្រាក់​សរសៃ​(Parkinson’s)អាច​ទប់​ជំ​ហរ​ខ្លួន​និង​ដើរ​បាន​។​ សា​​ស្ត្រា​ចារ្យ​​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​លោក​ Fuzhong Liបាន​និយាយ​ថា​៖«លទ្ធផល​ការ​រក​ឃើញ​នេះគឺ​ពិត​ជា​មាន​សារ​សំ​ខាន់​ណាស់​ដ្បិតវា​បាន​បង្ហាញ​ថា ក្បាច់​គុន​ថៃ​ជិ​អាច​យក​ទៅ​ប្រើ​ជា​វិធី​សាស្ត្រ​ព្យាបាល​ជំ​ងឺ​​ដោយ​ចល​នា​​ដែល​បញ្ហា​នេះ​​ឈាន​ទៅ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើ​រ​នូវ​ជំ​ហរ​និង​ដំណើរ​»។

ចំ​ណែក​​​​ការ​សិក្សា​ថ្មី​មួយ​របស់​ចិន​កាល​ពី​ឆ្នាំ​ទៅ​មិញ​​​​រក​ឃើញ​​ថា​ មនុស្ស​វ័យ​ចាស់​ដែល​ភ្នែក​មើល​មិន​សូវ​ច្បាស់​អាច​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​ជំ​ហរ​របស់​ខ្លួន​ដោយ​ជៀស​វាង​បាន​នូវ​ការ​ដួល​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ជី​វិត​តាម​រយៈការ​ហាត់​ក្បាច់​គុន​«ថៃ​ជិ​»។  អ្នក​ជំ​នាញ​និយាយ​ថា កាយ​វិការ​ក្បាច់​គុន​យ៉ាង​សុភាព​និង​យឺត​ៗ​បាន​ជួយ​បង្កើន​កម្លាំង​ ​ព្រម​ទាំង​កែលំ​អ​ការ​ទប់​ជំ​ហរ​ខ្លួន​​បាន​​ កាត់​បន្ថយ​អត្រា​ដួល​ក្នុង​ចំណោម​មនុស្សចាស់​ដែល​ភ្នែក​មើល​មិន​សូវ​ច្បាស់​។

​​នេះ​ជា​លទ្ធផល​​​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ ​Hong Kong Polytechnic University​ដែល​បាន​ធ្វើ​ពិ​សោធអស់​៤​ខែ​លើ​មនុស្ស​ចាស់​៤០​នាក់​។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អ​ស់​​​​ក្នុង​​​១​សប្តាហ៍​ត្រូវ​គេ​កំ​​ណត់​​ឱ្យ​​ហាត់​ប្រាណ​តាម​ក្បាច់​គុន​«ថៃ​ជិ​»រយៈ​ពេល​ដល់​ទៅ​៩០​នា​ទី ។​ វេជ្ជ​បណ្ឌិត​ Dr William Tsangអ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​​និយាយ​ថា​៖ ក្បាច់​គុន​«ថៃជិ​»​ជា​ប្រភេទ​លំ​ហាត់​ប្រាណ​ដ៏​ស័ក្កិ​សម​បំ​ផុត​សម្រាប់​អ្នក​មាន​ភ្នែក​មើល​មិន​សូវ​ច្បាស់​ដ្បិត​វាជួយ​ទប់​ជំ​ហរ​ខ្លួន​ប្រាណ​បាន​យ៉ាង​ល្អ​។ វា​ពិត​ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ចំពោះ​លទ្ធផល​នៃ​ការ​រក​ឃើញ​លើក​នេះ​។

ហាត់​ក្បាច់​គុន​ថៃ​ជិ​ត្រូវ​ការ​ការ​ស្វែង​យល់​ដឹង​ដោយ​ញ្ញាណ​ចំពោះជំ​ហរ​​រាង​កាយ​​និង​ការ​ធ្វើ​ចលនា​។ ចល​នា​ក្បាល​គឺ​ជា​ធាតុ​សំ​ខាន់​មួយ​នៅ​ក្នុង​ក្បាច់​គុន​ថៃ​ជិ​ហើយ​ចលនា​នេះ​អាច​ជួយ​លើក​កម្លាំង​ប្រព័ន្ធ​រក្សា​ជំ​ហរ​(vestibular system )ឈាន​ទៅ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​ការ​ទប់​លំ​នឹង​ខ្លួន​»។ លទ្ធផល​នៃ​ការ​សិក្សា​នេះ​​ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​អង់​អង់​គ្លេស​ឈ្មោះ​​ Age and Ageing journalដែល​ចេញ​ផ្សាយ​កាលពី​​ពាក់​កណ្តាល​ខែ​ធ្នូ ៕