កងកំលាំងសន្តិសុខ និងកងទ័ពទុយនីស៊ីបានចាប់ខ្លួនពួកអ្នកទោសរត់ចេញពីគុក និងពួកដើរលួចប្លន់ជាង២.៣០០នាក់ក្នុងឱកាសនៃប្រតិបត្តិការបោសសំអាតធ្វើឡើងក្នុងតំបន់ជាច្រើនរបស់ប្រទេសចាប់តាំងពីថ្ងៃទី១ កុម្ភៈ មក។ នេះជាការប្រកាសកាលពីថ្ងៃទី៥ មីនា របស់ក្រសួងមហាផ្ទៃ ទុយនីស៊ីតាមរយៈសេចក្តីប្រកាសមួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ TAP។
ឆ្លៀតឱកាសនៃភាពចលាចលពេលមានការរត់គេចខ្លួនរបស់ប្រធានាធិបតីត្រូវផ្តួលរំលំលោកហ្ស៊ីន បេនអាលី កាលពីថ្ងៃទី១៤ មករា កន្លងមកនេះពួកអ្នកទោសជាង៩.០០០នាក់ បាននាំគ្នាហែកគុករត់។ ចាប់តាំងពីថ្ងៃទី១ កុម្ភៈ មកមនុស្ស២៧៦នាក់ដែលគេចខ្លួនត្រូវចាប់ខ្លួន ហើយប្រគល់ឱ្យភ្នាក់ងារពន្ធនាគារវិញ។
ម្យ៉ាងវិញទៀត សេចក្តីប្រកាសនេះអះអាងពីការចាប់ខ្លួនមនុស្ស៦៧០នាក់ដែលប៉ូលិសតាមរក និងចាប់ខ្លួនមនុស្ស៧០០នាក់ទៀតដែលប្រព្រឹត្តអំពើលួចប្លន់ និងបំផ្លិចបំផ្លាញពេលមានបាតុកម្ម ព្រមទាំងចាប់ពួកជនខិលខូច២៦០នាក់ ដែលតែងបង្កការភ័យខ្លាចដល់ពលរដ្ឋ។ មនុស្ស៧០នាក់ទៀតត្រូវចាប់ខ្លួន ព្រោះបង្កការដុតបំផ្លាញ និងធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិនា
នា ៕
ចែករំលែកព័តមាននេះ