ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​​អត់នៅ​ផ្ទះ ​អង្គរក្ស​​ផឹកស៊ីបាញ់​គ្នារង​របួស

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​ស្នូរ​ផ្ទុះ​អាវុធ​​១គ្រាប់​​​បាន​​​លាន់​កក្រើក​នៅ​ចំណុច​មុខ​ភូមិ​គ្រឹះ​​​​លោក​ឧកញ៉ា​ម្នាក់ ដែលមានទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​​​លេខ​​២៧៨ ​សង្កាត់បឹង​កេងកងទី​​១ ខណ្ឌ​ចំការ​មន កាលពី​វេលាម៉ោង​​​១២​និង​​៣០នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូលថ្ងៃទី​​២២ មីនា ​២០១១ ​​បណ្តាល​​ឱ្យ​មនុស្ស​​ម្នាក់​រង​របួស​​ ត្រូវបញ្ជូន​​ទៅ​ព្យាបាល​​​នៅឯមន្ទីរពេទ្យ​​ឯកជន​មួយ​កន្លែង​។​

តាមប្រភពព័ត៌មាន​​មួយបានទម្លាយ​ឱ្យ​​​ដឹង​ថា ហេតុការណ៍​​ផ្ទុះអាវុធ​​ខាងលើនេះ​​​ផ្តើម​​ឡើង​ពី មនុស្ស​​២នាក់ ដែលជា​អង្គរក្ស​​​លោក​​ឧកញ៉ា​​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ បាននាំគ្នា​​ផឹកស៊ី​​ស្រវឹង​​​ ហើយ​​​សម្តែង​ឫកពា​​​ថា អាណា​ខ្លាំង​​ជាងអញ​ ។ ពេលនោះ​​​ភាគីម្ខាង​ទៀតដែល​ជា​អង្គរក្ស​​​ដូចគ្នា​​បានបាញ់​​១​គ្រាប់​​បណ្តាល​ឱ្យ​ត្រូវ​​មេជើង​​ម្ខាង​ទៅលើ​អង្គរក្សនោះ​របួសធ្ងន់ ហើយ​​​ត្រូវបញ្ជូន​ទៅមន្ទីរ​ពេទ្យ​​​ឯកជន​​ព្យាបាល​​របួសស្ងាត់​​ៗ​ដោយ​ពុំ​មាន​​ការ​ភ្ញាក់​ផ្អើល​​​ខ្ចរ​ខ្ចាយ​​ឡើយ ។​ ​តាម​ប្រភពព័ត៌មាន​​​បាន​ឱ្យ​​ដឹង​ថា ​នៅយប់​​កើតហេតុ​​នោះ​ ​លោក​ឧកញ៉ា​​​ដែលជា​ថៅកែ​​​​អង្គ​រក្ស​​​ទាំង​​២នាក់​​ខាងលើ​​​​មិននៅ​ក្នុង​ស្រុក​ទេ ​គឺ​ចេញ​ទៅ​​ប្រទេស​ក្រៅ ។ ​​ឆ្លៀត​ឱកាស​​ដែលថៅកែ​​អត់នៅ​អង្គរក្ស​​ក៏នាំគ្នា​​​ផឹកស៊ី​​ស្រវឹង ​ហើយ​​​​បង្អួត​​កាំភ្លើង​​​ដាក់គ្នា​រហូត​​ដល់​មាន​ស្នូរ​ផ្ទុះអាវុធ​​រង​​របួស​​​ម្នាក់​​អញ្ចឹង​ទៅ។ ជុំវិញ​​​ហេតុការណ៍​​ផ្ទុះអាវុធ​​ខាងលើ​នេះទៀត​សោត​ សមត្ថកិច្ច​​មូលដ្ឋាន​បាន​ព្យាយាម​​លាក់លៀម​​​ព័ត៌មាន​នេះ​យ៉ាង​ខ្លាំង​ ព្រោះខ្លាច​​​​បុណ្យស័ក្តិ​​​លោក​ឧកញ៉ា​​​ល្បីឈ្មោះ​​​​​រូបនោះ​ ។​

​បន្ទាប់​ពី​​​ឮស្នូរ​​អាវុធ​ ប្រជា​ពលរដ្ឋ​​​ក៏​ដូចជា​សមត្ថកិច្ច​​​ជំនាញ​​មួយ​ចំនួន​​​បានរិះគន់​​ទៅលើ​សមត្ថកិច្ច​​​មូលដ្ឋាន​​ដែលពុំ​ចាត់​ការ​​បុគ្គល​​បង្ក​​​ភាពអនាធិបតេយ្យ​​​បាញ់​​បោះ​​​សេរីខុសច្បាប់​ ​បង្ក​ការភ័យខ្លាច​​ទៅ​លើ​ប្រជា​ពលរដ្ឋ​​ស្លូត​ត្រង់​​​ ។ ​ជន​ល្មើស​​មិនត្រូវ​​បានចាត់ការ​តាម​ច្បាប់បែបនេះ មាន​ន័យ​ថា ​​ច្បាប់អនុ​វត្ត​​បានតែ​​​កូន​​ចៅ​ប្រជា​ពល​រដ្ឋ​​តូច​តាច​ប៉ុណ្ណោះ​ តែប៉ះ​ចំលើ​​ក្រុម​ឧកញ៉ា​​ខ្លាំងៗ​គឺ​​បុគ្គល​ដែល​​បានប្រព្រឹត្ត​​​អំពើ​បាញ់​​បោះ​​នោះ​បែរជា​​រួច​ខ្លួនទៅវិញ ។ ​​ចាំមើលទៅថ្ងៃ​ក្រោយ​​​ប្រាកដ​​ជា​អំពើ​បាញ់បោះ​​សេរីបង្ក​​​ការ​ភ័យ​ខ្លាច​​​នោះកើត​ឡើង​ជាញឹកញាប់​​ និង​បណ្តាល​​​ឱ្យ​មនុស្ស​​រង​គ្រោះ​ធ្ងន់ធ្ងរ​​ជាង​នេះ​ថែម​ទៀត៕