ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​​តែ​បៃតង​ជួយ​ឱ្យ​មនុស្ស​វ័យ​ចាស់​មាន​សុខ​ភាព​ល្អ​

12 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​របស់​ជប៉ុន​បាន​បង្ហាញ​ថា ទឹក​តែ​បៃ​តង​អាចជួយ​ឱ្យ​បណ្តា​មនុស្ស​ចាស់​ដែល​ចូល​និ​វត្ត​ពី​ការ​ងារ​មាន​សុខ​ភាព​ល្អ​ ។ ​តាម​ការ​ពិ​សោធដែល​មាន​រយៈ​ពេល​៣​ឆ្នាំ​លើ​មនុស្ស​ប្រុស​ស្រី​ចំនួន​១៤.០០០​នាក់​អា​យុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ទៅ​រក​ឃើញ​ថា អ្នក​ដែល​ផឹក​ទឹក​តែ​បៃ​តង រាង​កាយ​មាន​សកម្ម​ភាព​ក្លៀវ​ក្លា​ជាង​អ្នក​ដែល​មិន​បាន​ផឹក​។ ផឹក​យ៉ាង​តិច​៥​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​ការ​កើត​មាន​ពិការ​ភាព​ផ្នែក​រាង​កាយ​៣៣%​ ខណៈ​ផឹក​៣​ទៅ​៤​ពែង​ក្នុង​មួយ​ថ្ងៃ​កាត់​បន្ថយ​បាន​២៥​% ។​

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​របស់​ជប៉ុន​បាន​បង្ហាញ​ថា ទឹក​តែ​បៃ​តង​អាចជួយ​ឱ្យ​បណ្តា​មនុស្ស​ចាស់​ដែល​ចូល​និ​វត្ត​ពី​ការ​ងារ​មាន​សុខ​ភាព​ល្អ​ ។ ​តាម​ការ​ពិ​សោធដែល​មាន​រយៈ​ពេល​៣​ឆ្នាំ​លើ​មនុស្ស​ប្រុស​ស្រី​ចំនួន​១៤.០០០​នាក់​អា​យុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ទៅ​រក​ឃើញ​ថា អ្នក​ដែល​ផឹក​ទឹក​តែ​បៃ​តង រាង​កាយ​មាន​សកម្ម​ភាព​ក្លៀវ​ក្លា​ជាង​អ្នក​ដែល​មិន​បាន​ផឹក​។ ផឹក​យ៉ាង​តិច​៥​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​ការ​កើត​មាន​ពិការ​ភាព​ផ្នែក​រាង​កាយ​៣៣%​ ខណៈ​ផឹក​៣​ទៅ​៤​ពែង​ក្នុង​មួយ​ថ្ងៃ​កាត់​បន្ថយ​បាន​២៥​% ។​ ទាំង​នេះ​គឺ​ជា​ការ​រក​ឃើញ​របស់​សាកល​វិទ្យា​ល័យ Tokyo Universityរបស់​ប្រ​ទេស​ជប៉ុន​។

គេ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​តើ​មូល​ហេតុ​អ្វី​ដែល​នាំ​ឱ្យ​តែ​បៃតង​ផ្តល់ផល​ប្រ​យោជន៍​ដល់​សុខ​ភាព​បែបនេះ​ទេ​ តែ​អ្វី​ដែល​ការ​សិក្សា​លើក​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​នោះ​គឺ​ថា ក្នុង​តែ​បៃតង​មាន​ផ្ទុក​សារ​ធាតុឈ្មោះ «ប៉ូលី​ហ្វេណុល»​(poly​phenols)​​​ក្នុង​កម្រិត​ដ៏​ខ្ពស់​។​ វា​ជា​សារ​ធាតុ​គីមី​របស់​រុក្ខ​ជាតិ​ដែល​គេ​គិត​ថា អាច​កាត់​បន្ថយ​ខ្លាញ់​ កូឡេស្តេរ៉ូល​ (cholesterol)​ និង​​ជួយ​ការ​ពារ DNA ពី​ការ​បំ​ផ្លាញ​ ។​ ​​ ​​​គួរ​តែ​ជៀស​វាង​កុំ​ផឹក​តែ​បៃតង​នៅពេល​ដែល​អស់​លោក​អ្នក​កំពុង​ប្រើថ្នាំ​ពង្រាវ​ឈាម​ដ្បិត​វីតា​មីន Kដែល​មាន​នៅ​ក្នុង​តែ​​​អាច​បញ្ឈប់​ប្រ​សិទ្ធភាព​ថ្នាំ​បាន​ ៕​