ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែត្របែក​អាចធ្វើ​ឱ្យ​យើង​មានសុខភាពល្អ ព្រោះសំបូរ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​ជាតិពុល

13 ឆ្នាំ មុន

លោក​អៀន ម៉ាប័រ ទីប្រឹក្សា​ផ្នែក​ស្បៀង​អាហារ​សហរដ្ឋអាេមរិក ​បាន​​ឱ្យ​ដឹង​ថា ​ផ្លែ​ត្របែក​​សំបូរ​​ដោយវីតាមីន C ដែលជា​ប្រភេទ​សារធាតុ​​ម្យ៉ាង​មិនអាច​ខ្វះបាន​​ក្នុង​ការ​​ជួយ​ថែរក្សា​​រាង ​កាយ​​ក្នុងនាម​ជា​ប្រូតេអ៊ីន​​សំខាន់​នៃ​កោ​សិកា​ស្បែក ។ ក្រៅពីនេះ ​ក៏ជា​សារធាតុ​ប្រឆាំង​នឹង​ជាតិ​ពុល​ក្នុង​រាយកាយ និង​ជួយការពារ​ស្បែក​​​ពីសារ​ធាតុ​​ពុល​ផងដែរ ។ លោកអៀន ​ម៉ាប័រ បានគូស​បញ្ជាក់​ថា «​ផ្លែ​ត្របែក​​ជា​អាហារម្យ៉ាង​​សំបូរ​ដោយ​សារធាតុ​ប៉ូលី​ហ្វីណ​ល ជាសារធាតុ​ប្រឆាំង​​នឹង​ជាតិ​ពុល​ក្នុង​រាងកាយ​​ដែលមាន​នៅក្នុង​​តែ​បៃ​តង​​ និងស្រាក្រហម ជួយការពារ​​កោសិកា​​ពី​ជាតិ​ពុល​ក្នុងខ្លួន​​​ និង​ថែរក្សា​ស្បែក ។ អ្វី​ដែល​សំខាន់​
គឺ​វា​ជួយទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​​របស់​ស្បែក​ ដោយ​​លុបបំបាត់​ការជ្រីវ​ជ្រួញ​ និងទ្រ​ទ្រង់​​ឱ្យ​ស្បែក​​​មាន​សំណើម​ និងមាន​ភាព​ស្រស់​ស្អាត» ។

លោក​អៀន ម៉ាប័រ ទីប្រឹក្សា​ផ្នែក​ស្បៀង​អាហារ​សហរដ្ឋអាេមរិក ​បាន​​ឱ្យ​ដឹង​ថា ​ផ្លែ​ត្របែក​​សំបូរ​​ដោយវីតាមីន C ដែលជា​ប្រភេទ​សារធាតុ​​ម្យ៉ាង​មិនអាច​ខ្វះបាន​​ក្នុង​ការ​​ជួយ​ថែរក្សា​​រាង​កាយ​​ក្នុងនាម​ជា​ប្រូតេអ៊ីន​​សំខាន់​នៃ​កោ​សិកា​ស្បែក ។ ក្រៅពីនេះ ​ក៏ជា​សារធាតុ​ប្រឆាំង​នឹង​ជាតិ​ពុល​ក្នុង​រាយកាយ និង​ជួយការពារ​ស្បែក​​​ពីសារ​ធាតុ​​ពុល​ផងដែរ ។ លោកអៀន ​ម៉ាប័រ បានគូស​បញ្ជាក់​ថា «​ផ្លែ​ត្របែក​​ជា​អាហារម្យ៉ាង​​សំបូរ​ដោយ​សារធាតុ​ប៉ូលី​ហ្វីណ​ល ជាសារធាតុ​ប្រឆាំង​​នឹង​ជាតិ​ពុល​ក្នុង​រាងកាយ​​ដែលមាន​នៅក្នុង​​តែ​បៃ​តង​​ និងស្រាក្រហម ជួយការពារ​​កោសិកា​​ពី​ជាតិ​ពុល​ក្នុងខ្លួន​​​ និង​ថែរក្សា​ស្បែក ។ អ្វី​ដែល​សំខាន់​
គឺ​វា​ជួយទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​​របស់​ស្បែក​ ដោយ​​លុបបំបាត់​ការជ្រីវ​ជ្រួញ​ និងទ្រ​ទ្រង់​​ឱ្យ​ស្បែក​​​មាន​សំណើម​ និងមាន​ភាព​ស្រស់​ស្អាត» ។

អ្នក​​ឯកទេស​ម្នាក់​ផ្សេង​ទៀត​គឺ​លោក​ខេត ឃុក អ្នក​បង្កើត​មជ្ឈ​មណ្ឌល​ហ្វឹកហ្វឺន​​ផ្នែក​ម្ហូប​អាហារ ​បានគូសបញ្ជាក់​ថា មានលក្ខណៈ​​សម​ប្រកប​​សំរាប់អ្នក​ដែល​ត្រូវការ​សំរក​ទំងន់ ព្រោះ​​ផ្លែ​ត្របែក​ពោរពេញ​​ដោយសារ​ធាតុ​ប្រភេទ​សរសៃ​​ ។ លោកខេត ឃុក ​បានបន្តទៀត​ថា «សារ​ធាតុ​សរសៃ​នឹង​ជួយ​រក្សា​កំរិត​ស្ករ​នៅ​ក្នុង​ឈាម​ឱ្យនៅ​មានស្ថិរ​ភាព ។ បញ្ហា​នេះ​ហាក់​ដូច​ជា​​ជួយ​កំណត់​កំរិត​​ការប្រើ​អាំង​ស៊ុយ​លីន ​របស់​រាង​កាយ​ឱ្យសម​ស្រប ។ លើសពីនេះ ​សារធាតុ​សរសៃ​​​​របស់​ផ្លែ​ត្របែកថែម​ទាំងជួយសំអាត​ជាតិ​ពុលទាំងអស់​​ និងជា​ផល​ប្រយោជន៍​​ឱ្យមាន​ភាព​ស្រស់ស្អាត​» ៕