ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួយ​អ្នក​ជក់បារី​ឱ្យ​លះ​បង់​​ការ​ជក់​បារី (តពីលេខមុន)

13 ឆ្នាំ មុន

ដោយ​ហេតុ​​ថា ៥៤% នៃបុរស​កម្ពុជា​ដែល​មាន​អាយុ​លើ​សពី​២០​ឆ្នាំ និង​៦%​នៃ​ស្ត្រី ជក់​បារី​ដូច្នេះ​បុគ្គ​លិក​សុខា​ភិបាល​ច្បាស់​ជា​នឹង​ជួបជា​មួយ​​អ្នក​ជំងឺ ​ដែល​ជក់​បារី​ជា​មិនខាន នៅ​ក្នុង​​ការ​អនុ​វត្ត​​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់ខ្លួន ។ អត្ថ​បទ​នេះ​នឹង​ពិភាក្សា​អំពី​យុទ្ធ​សាស្ត្រ​នានា​សំរាប់​បុគ្គ​លិក​ សុខាភិបាល ជំហាន​សំខាន់ៗ​ដើម្បី​កំណត់​អ្នក​ជក់​បារី និង​លើក​ទឹកចិត្ត​ពួក​គេ​ឱ្យ​​លះ​បង់​ការ​ជក់​បារី​ដោយ​ជោគ​ជ័យ តាម​រយៈ​ការ​ផ្តល់​ប្រឹក្សា​ និង​ការ​តាម​ដាន​ជា​បន្ត​បន្ទាប់​ទៀត ។ យោង​តាម​តារាង​ខាង​លើ ជំហាន​ដំបូង​ក្នុង​ការ​ជួយ​អ្នក​ជំងឺ​ឱ្យ​លះ​បង់​ការ​ជក់បារី គឺ​កំណត់​អ្នក​ជំងឺ ។ ការ​ស្វែង​យល់​អំពី​លក្ខណៈ​នៃ​ការ​ជក់បារី​របស់​អ្នកជំងឺ ជួយ​ឱ្យ​យើង​អាច​កំណត់​អន្តរា​គមន៍​សម​ស្រប ផ្អែក​ទៅ​តាម​ឆន្ទៈ​របស់​គាត់​ក្នុង​ការលះ​បង់​ការ​ជក់​បារី ។ តារាង​នេះ​ក៏​បាន​បែង​ចែក​អ្នកជំងឺ​ជា​បី​ប្រភេទ​ផងដែរ៖

ដោយ​ហេតុ​​ថា ៥៤% នៃបុរស​កម្ពុជា​ដែល​មាន​អាយុ​លើ​សពី​២០​ឆ្នាំ និង​៦%​នៃ​ស្ត្រី ជក់​បារី​ដូច្នេះ​បុគ្គ​លិក​សុខា​ភិបាល​ច្បាស់​ជា​នឹង​ជួបជា​មួយ​​អ្នក​ជំងឺ​ដែល​ជក់​បារី​ជា​មិនខាន នៅ​ក្នុង​​ការ​អនុ​វត្ត​​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់ខ្លួន ។ អត្ថ​បទ​នេះ​នឹង​ពិភាក្សា​អំពី​យុទ្ធ​សាស្ត្រ​នានា​សំរាប់​បុគ្គ​លិក​សុខាភិបាល ជំហាន​សំខាន់ៗ​ដើម្បី​កំណត់​អ្នក​ជក់​បារី និង​លើក​ទឹកចិត្ត​ពួក​គេ​ឱ្យ​​លះ​បង់​ការ​ជក់​បារី​ដោយ​ជោគ​ជ័យ តាម​រយៈ​ការ​ផ្តល់​ប្រឹក្សា​ និង​ការ​តាម​ដាន​ជា​បន្ត​បន្ទាប់​ទៀត ។ យោង​តាម​តារាង​ខាង​លើ ជំហាន​ដំបូង​ក្នុង​ការ​ជួយ​អ្នក​ជំងឺ​ឱ្យ​លះ​បង់​ការ​ជក់បារី គឺ​កំណត់​អ្នក​ជំងឺ ។ ការ​ស្វែង​យល់​អំពី​លក្ខណៈ​នៃ​ការ​ជក់បារី​របស់​អ្នកជំងឺ ជួយ​ឱ្យ​យើង​អាច​កំណត់​អន្តរា​គមន៍​សម​ស្រប ផ្អែក​ទៅ​តាម​ឆន្ទៈ​របស់​គាត់​ក្នុង​ការលះ​បង់​ការ​ជក់​បារី ។ តារាង​នេះ​ក៏​បាន​បែង​ចែក​អ្នកជំងឺ​ជា​បី​ប្រភេទ​ផងដែរ៖

-​អ្នកជក់បារី​បច្ចុប្បន្ន ដែល​មាន​បំណង​លះ​បង់​​ការ​ជក់​បារី​
-​អ្នក​ជក់​បារី​បច្ចុប្បន្ន ដែល​គ្មាន​បំណង​លះ​បង់​​ការ​ជក់​បារី និង​
-​អតីត​អ្នក​ជក់​បារី ដែល​ទើប​បាន​លះ​បង់​ការ​ជក់​បារី​
១-​អ្នក​ជក់​បារី​បច្ចុប្បន្ន​ដែល​មាន​បំណង​លះ​បង់​ការជក់​បារី
ជា​ការ​សំខាន់ បុគ្គលិក​​សុខា​ភិបាល​ត្រូវ​សួរ​គ្រប់​អ្នកជំងឺ​ថា តើ​ពួក​គាត់ជក់​បារី​ឬ​ទេ ត្រូវ​ផ្តល់​ដំបូ​ន្មាន​ឱ្យ​គាត់​លះ​បង់​ការ​ជក់បារី និង​ត្រូវ​វាយ​តំលៃ​ឆន្ទៈ​របស់​គាត់​ក្នុង​ការ​ព្យា​យាម​លះ​បង់​ការ​ជក់​បារី​ក្នុ​ងពេល​នោះ ។ ការ​សំរេច​ចិត្ត​ធ្វើ​ការ​ព្យា​យាម​លះ​បង់​ការ​ជក់​បារី​នេះ ត្រូវ​តែ​ធ្វើ​ដោយ​អ្នក​ជំអឺ​ផ្ទាល់ខ្លួន ។ ប្រសិន​បើ​អ្នក​ជំងឺ​សំរេច​ចិត្ត​​លះ​បង់​ការ​ជក់​បារី ត្រូវជួយ​គាត់​ក្នុង​ការ​ធ្វើ​ការ​ព្យា​យាម​លះ​បង់​នេះ និងត្រូវ​រៀប​ចំ​ការ​តាម​ដាន​បន្ត ដើម្បី​បង្ការ​ការ​លាប់​ឡើង​វិញ ។​
៥​​ជំហាន​​ក្នុង​ការ​ជួយ​អ្នក​ជក់បារី​ដែល​មាន​បំណង​លះ​បង់​ការ​ជក់បារី
សួរ ៖  អ្នក​ជំងឺ​គ្រប់​រូប នៅ​រាល់​ពេល​ពិនិត្យ​ជំងឺ និង​កត់​ត្រា​អំពីលក្ខណៈ​នៃ​ការ​ជក់បារី​របស់​ពួកគាត់​ «តើ​សព្វ​ថ្ងៃ​អ្នកជក់បារី​ឬ​ទេ?»
ណែនាំ ៖ អ្នក​ជក់​បារី​គ្រប់​រូប ឱ្យ​លះ​បង់​ការ​ជក់​បារី​​
-​«​ក្នុងនាម​ជា​អ្នក​ផ្តល់​ការ​ថែ​ទាំ​សុខ​ភាព​ដល់​អ្នក ខ្ញុំ​សុំ​ឱ្យ​យោ​បល់​ថា អ្នក​ត្រូវ​លះ​បង់​ការ​ជក់​បារី​» ។
-«​ការ​ឈប់​ជក់​បារី គឺ​ជា​រឿង​សំខាន់​បំផុត​មួយ​ដែល​អ្នក​​អាចធ្វើ​បាន ដើម្បី​កែ​លំអ​សុខ​ភាព​របស់​អ្នក ហើយ​ខ្ញុំ​អាច​ជួយ​អ្នក​បាន» ។
វាស់​ស្ទង់ ៖​ ការ​តាំង​ចិត្ត​​របស់​អ្នកជំងឺ​ក្នុង​ការ​ព្យា​យាម​លះបង់​ការ​ជក់បារី​ក្នុង​ពេល​នេះ
-​«តើ​អ្នក​រៀប​ចំ​ខ្លួនហើយ​ឬ​នៅ​ ក្នុង​ការ​ព្យា​យាម​លះ​បង់​ការ​ជក់​បារី​ក្នុង​ពេល​៣០​ថ្ងៃ​ខាង​មុខ?»
-​បើ «ត្រៀម​ហើយ» សូម​បន្ត​​ទៅ​ជំហាន​បន្ទាប់​គឺ​ ជួយ
-​បើ «​នៅ» សូម​​​បន្ត​​ទៅ​ជំហាន​៥យ៉ាង​ក្នុង​ការ​ជួយ​អ្នក​ជក់​បារី​ដែល​មិន​ទាន់​មាន​ការ​តាំង​ចិត្ត​លះ​បង់ ជួយ អ្នក​ជំងឺ​​រៀប​ចំ​ផែន​ការ​លះ​បង់​ការជក់​បារី​
-​កំណត់ថ្ងៃ​ខែ​លះ​បង់​ការ​ជក់​បារី​ក្នុង​អំឡុង​២​សប្តាហ៍ រួច​ត្រូវ​លះ​បង់​ឱ្យ​បាន​ចាប់​ពីថ្ងៃ​នោះ​ទៅ
-​រក​ការ​គាំទ្រ​ពី​គ្រួសារ មិត្ត​រួម​ការងារ និង​មិត្ត​ភក្តិ​
-​គិត​ទុក​ជា​មុន​នូវ​ការ​​លំបាក និង​បញ្ហា​ផ្សេងៗ​ដែល​អាច​ជួប​ប្រទះ​ ជា​ពិសេស​ក្នុង​ប៉ុន្មាន​សប្តាហ៍​ដំបូង
-ចោល​​ចាន​គោះ​បារី​ ព្រមទាំង​បារី និង​ដែក​កេះ
-​រស់​នៅ​ដោយ​គ្មាន​ផ្សែង​បារី រួច​ចៀស​វាង​រាល់​អ្វីៗ​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ចង់​ជក់​បារី ដូច​ជា​ការ​ផឹកស្រា និង​ការ​នៅ​ជិត​អ្នក​ជក់​បារី ។ អ្នកជក់​បារី​ដទៃ​ទៀត​នៅ​ក្នុង​គ្រួសារ ក៏​គួរ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យ​លះ​បង់​ការ​ជក់​បារី ដូច​អ្នក​ជំងឺ​ដែរ ។
-​ពិនិត្យ​ឡើង​វិញ​ នូវ​បទ​ពិសោធន៍​នៃ​ការ​ព្យា​យាម​លះ​បង់​ក្នុង​ពេល​កន្លង​មក ដែល​រួម​មាន​ទាំង​ការ​ពិនិត្យ​ឡើង​វិញ​នូ​វអ្វីដែល​បាន​ជួយ​ក្នុង​ពេល​ព្យា​យាម​លះ​បង់​​លើ​កមុន និង​កត្តា​ដែ​លធ្វើ​ឱ្យ​មាន​ការ​លាប់​ឡើង​វិញ ។
រៀប​ចំ ការ​តាម​ដាន​បន្ត
-ដាក់​កាល​វិភាគ​សំរាប់​តាម​ដាន​បន្ត តាម​រយៈ​ទូរស័ព្ទ ឬ​ការ​ចុះ​ទៅ​ដល់​ផ្ទះ ជា​ពិសេស​ក្នុង​សប្តាហ៍​ដំបូង ក្រោយ​ថ្ងៃ​ខែ​លះ​បង់ ។
-​អប​អរ​សា​ទរ​ជោគជ័យ​របស់​អ្នកជំងឺ
-​បើ​អ្នក​ជំងឺ​​បាន​ជក់បារី​វិញ ត្រូវ​ពិនិត្យ​ឡើង​វិញ និង​កំណត់​កត្តា​ទាំង​ឡាយ​ដែលធ្វើ​ឱ្យ​មាន​ការ​លាប់​ឡើងវិញនេះ
-​ប្រាប់​អ្នក​ជំងឺ​​ឱ្យ​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​ក្នុង​ការ​រស់​នៅ​ដោយ​គ្មាន​ផ្សែង​បារី​ទាំងស្រុង
-​ប្រាប់​អ្នក​ជំងឺ​ម្តង​ទៀត​ថា អាច​ប្រើ​ប្រាស់​ការ​លាប់​ឡើងវិញ​ជា​បទ​ពិសោធន៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។
២-​អ្នកជក់​បារី​ដែ​ល​គ្មាន​ការ​តាំង​ចិត្ត​លះ​បង់​ការ​ជក់​បារី
បន្ទាប់​ពី​ពិនិត្យ​រួច​ហើយ បើអ្នក​ជំងឺ​មិន​ទាន់​មាន​ការ​តាំ​ងចិត្ត​ព្យា​យាម​លះបង់​ទេ អ្នក​​គួរ​ប្រើ​​វិធី​សាស្ត្រ​លើក​ទឹកចិត្ត​ (ជំហាន​៥​យ៉ាង​ក្នុង​ការ​​ជួយ​អ្នកជក់បារី​ដែល​គ្មាន​ការ​តាំង​ចិត្ត​លះ​បង់) ដើម្បី​ជំរុញ​គាត់​ឱ្យ​លះ​បង់ ។
ជំហាន​៥​យ៉ាង ក្នុង​ការ​ជួយ​អ្នក​ជក់​បារីដែល​គ្មាន​ការ​តាំង​ចិត្ត​លះ​បង់​ការជក់បារី
ការ​ជាប់​​ទាក់ទង​
ជួយ​អ្ន​កជក់​បារី​ឱ្យ​កំណត់​នូវ​មូល​ហេតុ​ផ្ទាល់ខ្លួន​សំរាប់​លះ​បង់​ការ​ជក់បារី ។
ការ​ផ្តល់​ប្រឹក្សា​របស់​អ្នក​នឹង​ផ្តល់​ផល​ល្អ​បំផុត​ប្រសិន​បើ​ការ​ផ្តល់​ប្រឹក្សា​នោះ​មាន​ទំនាក់ទំនង​យ៉ាងច្បាស់​ជាមួយ​ស្ថាន​ភាព​សុខ​ភាព អាយុ ស្ថាន​ភាព​គ្រួសារ​ ឬ​សង្គម (ឧ. មានកូន​នៅ​ផ្ទះ) បទ​ពិសោធន៍​​លះ​បង់​កន្លង​ទៅ និង​កត្តា​រារាំង​​ផ្សេងៗ​ទៀត​របស់​អ្នក​ជំងឺ ។
ការ​ប្រឈម​គ្រោះ​ថ្នាក់
លើក​ទឹកចិត្ត​អ្នកជំងឺ​ឱ្យ​​ពិភាក្សា​ពី​ផល​ប៉ះ​ពាល់​ដែល​​អាច​កើត​មាន​ពី​ការជក់​បារី ទៅ​លើ​រូប​គាត់
-​ការ​ប្រឈម​គ្រោះ​ថ្នាក់​ភ្លាម​ៗ ៖ ហត់ ក្អក ការធ្វើ​ឱ្យ​ជំងឺ​ហឺត​កាន់តែ​ធ្ងន់​ធ្ងរ ការ​ប៉ះ​ពាល់​ដល់​ផ្ទៃ​ពោះ​ ការ​បាត់​បង់​សមត្ថ​ភាព​ផ្លូវ​ភេទ
-​ការ​ប្រឈម​គ្រោះ​ថ្នាក់​យូរ​អង្វែង​ ៖ គាំង​បេះ​ដូង​ និងជំងឺ​ស្ត្រូក ជំងឺ​សួត ជំងឺ​មហារី​ក​ផ្សេងៗ ជំងឺ​​រលាកទង​សួត និងជំងឺ​ហើម​សួ​តរ៉ាំ​រៃ
-​កត្តា​គ្រោះ​ថ្នាក់​បរិយាកាស​ជុំ​វិញ ៖ មហា​រីកសួត​ និងជំងឺ​បេះ​ដូង​ចំពោះ​ប្តី​ ឬប្រពន្ធ​ ទារក មាន​ទំងន់​ទៀប​​ពេល​កើត​ ជំងឺ​ហឺត និងជំងឺ​ផ្លូវ​ដង្ហើម​លើកុមារ​របស់​អ្នកជក់​បារី ។​ (នៅមានត)