ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​ទូរគមនាគមន៍ និង​ទីក្រុង​អនាគត ទទួល​ជោគ​ជ័​យ​នា​ឳ​កាស​ទិវា​ជាតិ​កម្ពុជា​នៅ​ក្រុង​សៀង​ហៃ

13 ឆ្នាំ មុន

សៀង​ហៃ ៖ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១០ គឺជា​ទិវា​ជាតិ​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ប្រារឰ​ធ្វើ​ឡើង​នៅ​ក្នុង​ម​ជ្ឃ មណ្ឌល​តាំងពិព័រណ៍​ពិភពលោក​នាទី​ក្រុង សៀង​ហៃ​។ នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ក្រសួងពាណិជ្ជកម្ម ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំង​ក្រុមហ៊ុន​ហ៊ួ​រវៃ តិច ណូ​ឡូ​ជី បាន​រៀបចំ​វេទិកា​មួយ​ក្រោម​ប្រធាន បទ “​ទូរគមនាគមន៍ និង​ទីក្រុង​អនាគត​” ដែល​ធ្វើ​បទឧទ្ទេសនាម​ដោយ​លោក​ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​, លោក សូរ ឃុន រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​, លោក សុខ​ចិន្ដា សុភា រដ្ឋលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា​,​ ​លោក អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋ​លេខា​ធិ ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ​, លោក ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល​កម្ពុជា​, លោក លី ជុន នាយករង​ធនាគារ​អាហរ័ណ នីហរ័ណ ចិន​, លោក​ចាង ស៊ី​ន​សឹង ប្រធាន​កា​រិ​យា ល័យ​រដ្ឋបាល​ទូរគមនាគមន៍​នៃ​ក្រសួង​ឧស្សា ហ​កម្ម និង​ព័ត៌មានវិទ្យា​នៃ​ប្រទេស​ចិន​។

វេទិកា​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យទាន់ សម័យ​នូវ​វិស័យ​ទូរគមនាគមន៍​ឈានមុខ ដើម្បី​ពង្រឹង និង​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ជា​ពិសេស​វិស័យ​ហិរញវត្ថុ ទេស ចរណ៍ អប់រំ កសិកម្ម ព្រមទាំង​បង្ហាញ​ឱ្យ ឃើញ​ពី​គំរោង​កសាង​កម្ពុជា​ឌី​ជី​ថលស៍​។ នា​ឱកាស​នោះ លោក ចម ប្រសិទ្ធ បាន ថ្លែង​សុន្ទរកថា​បើក​កម្មវិធី ហើយ​បន្ដបន្ទាប់ មក​មាន​លោក សូរ ឃុន​, លោក សុខ​ចិន្ដា សុភា​, គណៈប្រតិភូ​មក​ពី MIIT គណៈ​ប្រ​តិ ភូ​មក​ពី​ធនាគារ​អ៊ិ​ច​ស៊ី​ម​ក៏​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ហើយ​ចុង​ក្រោយ មាន​បុគ្គលិក​ជំនាញ​មក​ពី​ក្រុមហ៊ុន​ហ៊ួ​រវៃ​បាន​ធ្វើ​បទ​បង្ហាញ​ពី​និន្នាការ​អភិវឌ្ឍន៍​ដ៏​ថ្មី​បំផុត នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទូរគមនាគមន៍​។

លោក ចាង ស៊ី​ន​សឹង បាន​មាន​ប្រសាសន៍ ថា​នៅ​ក្នុង​សម័យ​វិបត្ដិ​ហិរញវត្ថុ​ចុង​ក្រោយនេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​នៅ​លើស​កល លោក​យកចិត្ដទុកដាក់​ក្នុង​ការ​ពង្រឹង និង ពង្រីក​បន្ថែម​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​ខាង​វិស័យ​ទូរគមនាគមន៍​ដើម្បី​ទប់ទល់​នឹង​វិបត្ដិ​ហិរញ វត្ថុ​ដោយ​នាំ​មក​នូវ​គោលការណ៍​ពិភព​ឆ្លាត​វៃ “Smart Planet”  និង​សកល​រលក​អាកាស​ធំ “Universal Broadband”​។  ដូច្នេះ​ជំនួស ឱ្យ​ការ​វិនិយោគ​ខាង​ផ្នែក​សហគ្រាសការ​អភិ វឌ្ឍន៍​លើ​រលក​អាកាស​ធំជាតិ “National Broadband” បាន​ក្លាយជា​យុទ្ធសាស្ដ្រ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ដ៏​សំខាន់​។  លើស​ពី​នេះ​ទៅ​ទៀត ប្រទេស​ជា​ច្រើន​ដូច​ជា​ប្រទេស​កូរ៉េ​ខាងត្បូង សាំង​ហ្គា​ពួរ និង​អូស្ដ្រាលី​ក៏​ដូច​ជា​ប្រទេស កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​បាន​និង​កំពុង​ឆ្ពោះ ទៅ​រក​ទស្សនវិស័យ​រលក​អាកាស​ធំជាតិ “National Broadband”  ដោយ​បាន​វិ​និ យោគ​ទុន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ការ​កសាង ប្រព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ក “FTTX” ដើម្បី​ពង្រឹង ភាព​ប្រកួតប្រជែង​ថ្នាក់​ជាតិ​របស់​ពួក​គេ​។

លោក​ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ការ អភិវឌ្ឍន៍​រលក​អាកាស​ធំ​នេះ​ធ្លាប់​បាន​ក្លាយ ជាស​ញាណ​មួយ​ដ៏​ល្អ​សំរាប់​ផែនការ​យុទ្ធ សាស្ដ្រ​ធ្វើ​នគរូបនីយកម្ម និង​បច្ចេកវិទ្យា​ព័​ត៌ មាន​របស់​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​ហ៊ួ​រវៃ គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ពិភពលោក ក្នុង​ការ​ផ្ដល់​ដំណោះស្រាយ​ទូរគមនាគមន៍ និង​មានបទពិសោធន៍​ច្រើន​លើ​វិស័យ​នេះ​។

លោក លី ជុន បាន​មាន​ប្រសាសន៍​ថា  “​ខ្ញុំ មាន​សេចក្ដី​រីករាយ​ណាស់​ដែល​បានឃើញ ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ​ដ៏​ធំធេង ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ហើយ​ធនា គារ​អ៊ិ​ច​ស៊ី​ម​នឹង​នៅ​តែ​បន្ដ​គាំទ្រ និង​សហ ប្រតិបត្ដិការ​ជាមួយ​រាជរដ្ឋាភិបាល​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​មិន​ត្រឹមតែ​លើ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវថ្នល់ ស្ពាន និង អគ្គិសនី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នៅ​ក្នុង​វិស័យ ទូរគមនាគមន៍​ផង​ដែរ ហើយ​ខ្ញុំ​សង្ឃឹម​យ៉ាង មុតមាំ និង​ជឿជាក់​ថា​ក្នុង​នាម​ជា​តំណាង​ដ៏​ល្អ របស់​សហគ្រាស​ទូរគមនាគមន៍​របស់​ប្រទេស​ចិន ក្រុមហ៊ុន​ហ៊ួ​រវៃ អាច​រួម​វិភាគទាន​យ៉ាង ធំធេង​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ក៏​ដូច ជា​ជួយ​សំរួល​ទំនាក់ទំនង​និង​សហ​ប្រតិបត្ដិ ការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​ទូរ​គម​នា គម​ន៍​”​។

សូម​ជំរាប​ថា ក្រុមហ៊ុន ហ៊ួ​រវៃ​តិច​ណូ​ឡូ​ជី គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​លើ​ពិភព លោក​ក្នុង​ការ​ផ្គត់ផ្គង់ និង​ផ្ដល់​ដំណោះស្រាយ ខាង​វិស័យ​ទូរគមនាគមន៍ និង​បាន​កា្ល​យ​ជា អ្នក​ផ្គត់ផ្គង់​ធំ​ជាងគេ​ក្នុង​ទីផ្សារ​ទូរ​គម​នា គម​ន៍​កម្ពុជា​អស់​រយៈពេល​ដប់​ឆ្នាំ​មក​ហើយ​។​ដោយ​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ និង យូរអង្វែង​ជាមួយ​ដៃគូ​សហប្រតិបត្ដិការ​មាន ដូច​ជា ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Mobitel, Metfone, Mfone, Hello, Beeline, Smart និង ទូរគមនាគមន៍​កម្ពុជា​ជាដើម​។ លោកស្រី Shun Ya Fang បាន​មាន​ប្រសាសន៍ ក្នុង ខណៈ​ពេល​ដែល​លោកស្រី​បាន​ជួប​ប្រជុំ​ជា មួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នា​ថ្ងៃ​ទី​២៩ ខែ មេ​សា ឆ្នាំ​២០១០ នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។ ក្រុមហ៊ុន Huawei មាន​គោល បំណង​នៅ​តែ​បន្ដ និង​ពង្រឹង​កិច្ច​សហ​ប្រ​តិប​ត្ដិ​ការ​ជាមួយរ​ដា្ឋ​ភិ​បាល និង​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​ដើម្បី​ជួយ​វិស័យ​ទូរគមនាគមន៍​ឱ្យ​កាន់តែ​រីក​ចំរើន​ថែម​ទៀត​៕