ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូពេទ្យ​មណ្ឌល​សុខភាព​​ម្នាក់​​ផឹក​ថ្នាំ​​​សម្រាប់​ខ្លួន​​ពុំ​ដឹង​មូល​ហេតុ

13 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​ ៖ ស្ត្រី​ជា​បុគ្គលិក​​មណ្ឌល​​សុខ​ភាព​ម្នាក់​​បាន​ធ្វើ​អត្ត​ឃាត​ដោយ​លេប​ថ្នាំ​​ទឹក​ប្រភេទ​សម្លា.ប់​​​សត្វ​ល្អិត​អស់​មួួយដប​​​បណ្តាល​ឱ្យ​បែក​ពពុះ​​មាត់​​​ពុល​ស្លា.ប់​​ពុំ​អាច​សង្គ្រោះ​បាន​ឡើយ ។ ហេតុការណ៍​​នេះ ត្រូវ​បាន​សមត្ថ​កិច្ច​​​ស្រុក​​បសេដ្្ឋ​​បាន​​ឱ្យ​ដឹងថា កើតឡើង​​កាលពីវេលា​ម៉ោង​​៦​ព្រឹក​ថ្ងៃទី​៣០ មីនា នៅ​ផ្ទះ​ជនរងគ្រោះ​​ក្នុង​ភូមិ​​​ត្រពាំង​​ខ្នារ ឃុំ​ពោធិ៍​ម្រាល ស្រុក​ បសេដ្ឋ​ ។ មន្ត្រី​ប៉ូលិស​​ព្រហ្មទណ្ឌ​​ខេត្ត​បាន​ចុះ​ទៅធ្វើ​ការ​ត្រួត​​ពិនិត្យ​សព​​នៅព្រឹក​ថ្ងៃទី​៣០ មីនា នេះ

ខេត្តកំពង់ស្ពឺ​ ៖ ស្ត្រី​ជា​បុគ្គលិក​​មណ្ឌល​​សុខ​ភាព​ម្នាក់​​បាន​ធ្វើ​អត្ត​ឃាត​ដោយ​លេប​ថ្នាំ​​ទឹក​ប្រភេទ​សម្លាប់​​​សត្វ​ល្អិត​អស់​មួួយដប​​​បណ្តាល​ឱ្យ​បែក​ពពុះ​​មាត់​​​ពុល​ស្លាប់​​ពុំ​អាច​សង្គ្រោះ​បាន​ឡើយ ។ ហេតុការណ៍​​នេះ ត្រូវ​បាន​សមត្ថ​កិច្ច​​​ស្រុក​​បសេដ្្ឋ​​បាន​​ឱ្យ​ដឹងថា កើតឡើង​​កាលពីវេលា​ម៉ោង​​៦​ព្រឹក​ថ្ងៃទី​៣០ មីនា នៅ​ផ្ទះ​ជនរងគ្រោះ​​ក្នុង​ភូមិ​​​ត្រពាំង​​ខ្នារ ឃុំ​ពោធិ៍​ម្រាល ស្រុក​  បសេដ្ឋ​ ។ មន្ត្រី​ប៉ូលិស​​ព្រហ្មទណ្ឌ​​ខេត្ត​បាន​ចុះ​ទៅធ្វើ​ការ​ត្រួត​​ពិនិត្យ​សព​​នៅព្រឹក​ថ្ងៃទី​៣០ មីនា នេះ​ឱ្យ​ដឹងថា ស្ត្រី​រងគ្រោះ​​មាន​ឈ្មោះ​​កង សុគា អាយុ​៤៦ឆ្នាំ​ ជាបុគ្គលិក​​​មណ្ឌល​សុខភាព​បសេដ្ឋ​-ពោធិ៍​ម្រាល មាន​​​ប្តីឈ្មោះ​ប៉ោ​ ធឿន អាយុ​៤០​ឆ្នាំ​ ។​

សាក្សី​​​បាន​រាយការណ៍​​ដល់​សមត្ថកិច្ច​​ថា អ្នក​ស្រី​កង ​សុគា បាន​ផឹក​ថ្នាំ​ប្រភេទ​សម្លាប់​សត្វ​​កណ្តុរ​ សត្វ​ល្អិត អស់មួយ​ដប​ (ថ្នាំ​ស៊ុបពែរមេន) ហើយ​​ក៏ដេក​ដួល ​​បែកពពុះ​មាត់​​ដង្ហក់​ចាប់ពុំ​ឈ្នះ​​​​និង​ត្រូវ​​ប្តីដឹក​ទៅសង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​​ តែក៏​ដាច់​ខ្យល់​​ស្លាប់​ដោយ​ពុំ​អាចសង្គ្រោះ​បាន ​។​ ក្រោយ​ពីពិនិត្យ​​​​​​ច្បាស់​​​លាស់​ឃើញ​ថា ពិត​ជា​បានផឹក​​ថ្នាំ​សម្លាប់​​ខ្លួន​មែន​ មន្ត្រីប៉ូលិស​​ប្រគល់​​សព​ឱ្យ​គ្រួសារ​ធ្វើ​បុណ្យ​​តាមប្រពៃណី​ថ្ងៃនោះ​ ដែរ ។ មន្ត្រី​ប៉ូលិស​​បាន​បញ្ជាក់​​ថា ការធ្វើ​​អត្ត​ឃាត​នេះ ​គេនៅ​មិនទាន់​​ដឹង​ពី​មូល​ហេតុ​​ពិត​ប្រាកដ​ឡើយទេ ​៕