ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​ជា​មួយ​ស្ត្រី​លក់​កង្កែប​បោប​ និង​ផ្លែ​ត្នោត​នៅ​ម្តុំ​ច្រក​ផ្លូវ​ចូល​តំបន់​ទេសចរណ៍ភ្នំ​តា​ម៉ៅ

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ ពេល​លោក​អ្នក​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​២ ត្រង់​ម្តុំ​ផ្លូវ​ចូល​តំបន់​ទេស​ចរណ៍​ភ្នំ​តា​ម៉ៅ លោក​អ្នក​ពិត​ជា​​បាន​ធុំ​ក្លិន​កង្កែប​បោប​អាំង​ដ៏​ឈ្ងុយ​គួរ​ឱ្យ​ចង់​ពិសា​​ ។ ជាង​នេះ​ទៅ​ទៀត​គេ​សង្កេត ​ឃើញ​អ្នក​ដំណើរ​ទាំងឡាយ​ តែងតែ​ឈប់​​នៅ​ទី​នោះ​មិន​ដាច់​ ព្រោះ​​តែ​ទ្រាំ​នឹង​ក្លិន​ឈ្ងុយ​នៃ​កង្កែប​បោប​អាំង​​នេះ​មិន​បាន ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពេល​លោក​អ្នក​​បាន​ពិសា​ហើយ​ ច្បាស់​ជា​ទិញ​ផ្ញើ​បង​ប្អូនកូន​ក្មួយ​​​គ្រាន់​ជា​របស់​កំដរ​ដៃ​មិន​ខាន ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​ចិត្ត​នោះ គឺ​ផ្លែ​ត្នោតខ្ចី​​ស្រស់​ៗ​​ពុះ​យកសាច់​ច្រក​ជា​ថង់​ៗ​ដែល​មាន​ឱ​ជា​​រស​ផ្អែម​ប្លែក​មាត់​ទៀត​ផង ។

ជួប​ជា​មួយ​ស្រ្តី​ម្នាក់​កំពុង​អង្គុយ​ពុះ​ផ្លែ​ត្នោត យក​សាច់​ទាំង​ទឹក​មុខ​ញញឹម​ហាក់​មាន​ក្តី​សង្ឃឹម​ក្នុង​ជីវិត យើង​ក៏​បាន​សុំ​ពេល​គាត់​៤-៥​នាទី ដើម្បី​សាក​សួរ​​ខ្លះ​ៗ​ទាក់​ទិន​នឹង​របរ​លក់​កង្កែប​បោប​អាំង​ និង​ផ្លែ​ត្នោត​នៅ​ម្តុំ​ផ្លូវ​ច្រក​ចូល​តំបន់​ទេសចរណ៍​​ភ្នំ​តាម៉ៅ​នេះ ។ ​​ដំបូងឡើយគាត់​ហាក់​ដូច​ជា​គ្មាន​ចំណាប់អារម្មណ៍​​អ្វី​នឹង​ការ​ផ្តល់​ព័ត៌​មាន​​នោះ​ទេ​ ព្រោះ​គាត់​ជាប់​រវល់​លក់ដូរ​ ណា មួយ​​​មេឃ​ជិត​យប់​ទៀត​ផង ។ ប៉ុន្តែ​ក្រោយ​ពេល​យើង​ពន្យល់​ប្រាប់​គាត់​ពី​​ហេតុ​ផល​មួយ​ចំនួន​ទាក់​ទង​នឹងការ​ជួយ​លើក​ស្ទួយ​​វិស័យ​ទេចរណ៍​នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​ការ​ផ្តល់​នូវ​ទំនុក​ចិត្ត​ឱ្យ​មាន​ការ​ជឿ​ជាក់ ទើប​គាត់​យល់​ព្រម ។
ពេល​សុំ​ឱ្យ​គាត់​រៀប​រាប់​ខ្លះ​ៗ​នោះ​ ​គាត់​បាន​ប្រាប់​ថាហៅ​គាត់ថា​ “មីង នើងៗ​”បាន​ហើយ ។ គាត់​មាន​វ័យ​៥១​ឆ្នាំ​ រស់​នៅ​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្ត​តា​កែវ ។ គាត់​មាន​កូន​ចំនួន​៣​នាក់​ តែ​ពួក​គេ​បាន​រៀប​ការ​មាន​ប្តី​-ប្រពន្ធ​អស់​ហើយ ។ សព្វ​ថ្ងៃ​គាត់​រស់​នៅ​ជា​មួយ​កូន​ពៅ ចំណែក​ប្តី​គាត់​បាន​ស្លាប់​តាំង​ពី​ការ​កូន​ទី​១​ម៉្លេះ ។ 

មីង​នើង​បន្ត​ថា មុខ​របរ​លក់​កង្កែប​​បោប​អាំង និង​ផ្លែ​ត្នោតនេះ​​ គាត់​លក់​ជាង​១០​ឆ្នាំ​ហើយ។ ក្រៅ​ពី​ចំណី​សម្រន់​ទាំង​ពីរ​មុខ​នេះ គាត់​នៅ​មាន​លក់​ជ្រក់​អង្ក្រង,​ ក្តាម​ប្រៃ និង​ទឹក​ត្នោត​ជូ​រ​ទៀត​ ។
ទាក់​ទង​នឹង​ចំណូល​វិញ មីង ​នើង ​បាន​បន្ត​ថា របរ​​នេះ​មិន​សូវ​ជា​ពិបាក​ទេ  បើ​គិត​ទាំង​ដើម​ទាំង​ចុង ក្នុង​១​ថ្ងៃ​គាត់​លក់​​បាន​ពី​៥ម៉ឺន​រៀលទៅ​៦ម៉ឺន​រៀល ​។ ដោយ​ឡែក​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ គាត់​លក់​បានជាង​១០​ម៉ឺន​រៀល តែ​​ក៏​មាន​ថ្ងៃ​ខ្លះ​លក់​សល់​ដែរ ។ គាត់​បាន​បន្ត​ថា ផ្លែ​ត្នោតទាំង​នេះគឺ​ទិញ​ពី​អ្នក​ភូមិ​យក​មក​​​លក់​បន្ត ​​​ដោយ​កាប់​យក​សាច់​ច្រក​​ថង់​ក្នុង​១​ថង់​ចំនួន​១០​គ្រាប់ លក់​បាន​តម្លៃ​២.០០០​​រៀល​ ។ ចំណែក​កង្កែប​​បោប​អាំង​វិញ គឺ​មាន​តូច​មាន​ធំ ក្នុង​១​តម្បុត​​មាន​កង្កែប​១​ឬ​២ក្បាល ហើយ​លក់​តម្លៃ​ចាប់​ពី​២.០០០​រៀល​ទៅ​ ២.៥០០​រៀល​ ។ រី​ឯ​ជ្រក់​អង្ក្រង​វិញ​​​​ក្នុង​១​កែវ​​លក់​តម្លៃ​៣.០០០
​រៀល ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ គឺ​គំនរ​សំបក​ផ្លែ​ត្នោតដែល​គាត់​​និយាយ​ថា វា​ជា​ប្រភព​ជី​ធម្ម​ជាតិ​មួយ​យ៉ាង​សំខាន់​សម្រាប់​យក​ទៅ​ដាក់​ក្នុង​ស្រែ​ ធ្វើ​ឱ្យ​ដី​ស្រែ​របស់​គាត់​ផុសល្អ និង​ទទួល​បាន​ទិន្នផលគួរ​ជា​ទី​គាប់​ចិត្ត​​ទៀត​ផង ។
ជា​ចុង​ក្រោយ​មីង នើង បាន​ប្រាប់​ថា បើ​បង​ប្អូន​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២ ឆ្លង​កាត់​ម្តុំ​ច្រក​ផ្លូវ​ចូល​តំបន់​ទេសចរណ៍​ភ្នំ​តា​ម៉ៅ សូម​កុំ​ភ្លេចកង្កែប​បោប​អាំង​ និង​ទឹក​ត្នោត​ជូរ​របស់​គាត់​ គឺ​ហួស​ផ្លូវ​ទៅ​កសិដ្ឋាន​ចិញ្ចឹម​ពូជ​គោ​បន្តិច មាន​តូប​មួយលក់​កង្កែប​បោប និង​ផ្លែ​ត្នោត ព្រម​ទាំង​​មាន​រោង​សម្រាប់​អ្នក​ដំណើរ​អង្គុយ​លេង​​នៅ​ពី​ខាង​ឆ្វេង​ដៃ​ (​ពី​ភ្នំ​ពេញទៅ​ខេត្ត​តាកែវ) ពេល​ទៅ​ដល់​ទី​នោះ គាត់នឹង​ទទួល​ស្វាមគមន៍​ដោយ​ក្តី​រីក​រាយ​មិន​ខាន ៕