ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីគយបន្តចាប់រថយន្តដឹកហ្គាសគេច​ពន្ធនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដូច​ភ្លៀងរលឹម

12 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​​នាព្រឹកថ្ងៃទី២៩ មករា ២០១២នេះ មន្ត្រីជំនាញគយ និងរដ្ឋាករ​ទី​ស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅតែបន្ត​ សកម្មភាពចាប់រថយន្តដឹកហ្គាសគេចពន្ធមកពី​ប្រទេសថៃចូលតាមច្រកប៉ោយប៉ែតដូចភ្លៀង ​រលឹម ។

ក្រុងប៉ោយប៉ែត ៖ ​​នាព្រឹកថ្ងៃទី២៩ មករា ២០១២នេះ មន្ត្រីជំនាញគយ និងរដ្ឋាករ​ទី​ស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅតែបន្ត​សកម្មភាពចាប់រថយន្តដឹកហ្គាសគេចពន្ធមកពី​ប្រទេសថៃចូលតាមច្រកប៉ោយប៉ែតដូចភ្លៀង​រលឹម ។

តាមការបំភ្លឺពីមន្ត្រីគយចល័តផ្សារកណ្តាល​ឈរជើងនៅលើក្បាល​ស្ពានមិត្តភាពកម្ពុជា-ថៃ​មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះ បាន​ឱ្យ​ដឹង​ថា ក្រុមមន្ត្រីជំនាញរបស់លោកបានចុះ​បង្ក្រាប​បទ​ល្មើសក្រុមឈ្មួញរកស៊ី​ដឹក​ហ្គាស​គេច​ពន្ធម​កពីប្រទេសថៃ ហើយ​មិនអនុ​ញ្ញាត​ឱ្យ​ពួក​ឈ្មួញ​ខិលខូចទាំងអស់នោះប្រព្រឹត្ត​នូវបទល្មើស​បែបនេះតទៅទៀតបានឡើយ។ មន្ត្រីជំនាញ​បន្ត​ថា នាពេលកន្លងមកក្រុមឈ្មួញ​បានយករថយន្ត​ម៉ាកកាមរី ឡង់គ្រីស្ស័រ ឡិចសីុស​សេ៊រីទំនើបៗជា​ច្រើនគ្រឿងកែច្នៃដាក់ធុង​ហ្គាស​ធុន​ធំពីទៅ​បី​បញ្ចូលគ្នាតែមួយនៅក្នុងរថយន្ត​នោះហើយ​ចេញ​ចូលទៅក្នុងប្រទេសថៃ ក្នុង១​ថ្ងៃប្រមាណជិត​១០​ជើង​ដោយ​ទិញហ្គាសគេចពន្ធ​​នាំ​ចូល​មក​ក្នុង​ប្រទេសកម្ពុជា តាមច្រកទ្វារ​ប៉ោយប៉ែត និង​បន្ត​លក់ចែកចាយឱ្យដេប៉ូលក់ហ្គាស​ឈ្មោះតាថុល នៅជាប់ផ្លូវជាតិលេខ៥ យ៉ាង​គគ្រឹក​គគ្រេង​របៀប​អនាធិតេយ្យដោយពុំមាន​ខ្លាច​ក្រែង និង​ញញើតច្បាប់ឡើយ ។

លោកខ័ណ រ៉ាអេលីត ប្រធានក្រុមមន្ត្រីគយ​ចល័តផ្សារកណ្តាលបានឱ្យដឹងថា ការចុះប្រតិ​បត្តិ​ការបង្ក្រាបនូវបទល្មើសគេចពន្ធនេះ​ដោយ​យោង​ទៅតាមបទបញ្ជារបស់ថ្នាក់លើបានដាក់​បទ​បញ្ជាឱ្យមន្ត្រីជំនាញយកចិត្តទុកដាក់ឱ្យដូច​ជាភ្លៀងរលឹមយ៉ាងអីុចឹង គឺធ្វើយ៉ាងណាទាល់​តែ​ក្រុមឈ្មួញខិលខូចទាំងអស់នោះរាងចាល​តែ​ម្តង។ លោកប្រធាន​ក្រុម​បាន​បញ្ជាក់ឱ្យដឹងថា ចាប់​​ពីថ្ងៃទី២៧ ដល់ព្រឹក​ថ្ងៃទី​២៩ មករា ២០១២ នេះមន្ត្រីជំនាញរបស់លោក​ចាប់បាន​រថយន្តដឹកហ្គាសគេចពន្ធសរុបចំនួន៥​គ្រឿង​ផង​ដែរ ហើយបានយកទៅរក្សា​ទុក​នៅ​ក្នុងទីស្នាក់​ការ​គយនិងរដ្ឋាករច្រកប៉ោយប៉ែត​ដើម្បី​កសាង​សំណុំ​រឿងនិងពិន័យឱ្យបង់ពន្ធឱ្យ​បានត្រឹមត្រូវ​តាម​ច្បាប់ ។

លោកប្រធាន​បាន​បន្តថា ចំពោះរថយន្ត​របស់​ក្រុមឈ្មួញដែលនៅសល់​ចាប់មិនទាន់​បាន​ហើយ​ពួកគេនៅតែហ៊ានប្រព្រឹត្ត​ល្មើសខុស​ច្បាប់​តទៅទៀតនោះបើមន្ត្រី​ជំនាញ​របស់​លោក​ចាប់​បាន និងកសាងសំណុំ​រឿង​បញ្ជូន​ទៅតុលា​ការ​ចាត់​ការតាមច្បាប់តែម្តង៕