ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានសហ​ព័ន្ធ​​បាល់​ទាត់​អឺ​រ៉ុប​​​សុំ​ពន្យា​ពេលប្រ​កួត​​​បាល់​​ទាត់​ពិ​ភព​លោក​2022

12 ឆ្នាំ មុន

ប្រ​ធាន​សហ​ព័ន្ធ​​បាល់​ទាត់​​​អឺ​រ៉ុប បាន​ធ្វើ​ការ​អំពាវ​នាវ​​ឱ្យ​ការ​ប្រ​កួត​បាល់ទាត់​ពិ​ភព​លោក​២០២២ ដែល​​​កា​តា​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​​ប្រ​កួ​ត​​គួរ​រៀប​ចំ​ឡើង​នៅ​ក្នុង​រដូវ​រងា​​ក្នុង​​​​តំ​បន់អឺ​រ៉ុប ដើម្បី​​ចៀស​ផុត​ពី​អា​កាស​ធាតុ​ក្តៅ​ ប្រ​សិន​បើ​រៀប​ចំ​នៅ​ក្នុង​ខែ​មិ​ថុ​នា ។ ទី​​​ភ្នាក់​ងារ​​​​ព័ត៌​មាន​អង់​គ្លេស បាន​ធ្វើ​ការ​សម្ភាស​ន៍​​លោក​ម៉ៃ​ឃើល ផ្លា​ទី​នី ​ប្រ​ធាន​​​សហ​ព័ន្ធ​​បាល់​ទាត់​អឺ​រ៉ុប​​ (UEFA) ​​ដែល​មាន​​​ផែន​ការ​​​ការ​ពន្យា​ពេល​ប្រ​កួត​បាល់ទាត់​ពិ​ភព​លោក ពី​ក្នុង​អំឡុង​​ខែ​មិ​ថុនា និង​កក្ក​ដា ​។

លោក​ផ្លា​ទី​នី បញ្ជាក់​ថា បាល់​ទាត់​​ពិភព​​លោក​​​ជា​ព្រឹត្តិ​ការណ៍​ដ៏​​សំ​ខាន់ រៀប​ចំ​ឡើង​រយៈ​ពេល​​៤​ឆ្នាំ​ម្តង ហើយ​លោក​យល់​ថា នឹង​គ្មាន​បញ្ហា​​ប្រ​សិន​បើ​​​ពន្យា​ពេល​ប្រ​កួត​​​​ទៅ​ក្នុង​ខែ​ធ្នូ ។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ មាន​ការ​រំ​ពឹង​ទុក​ថា សំណើរ​​បស់​លោក​ផ្លា​ទីនី នឹង​ទទួល​​រង​​​ការ​ជំទាស់​ពី​ក្រ​ប​ខណ្ឌ​បាល់ទាត់​ធំៗ​នៅ​តំ​បន់​អឺរ៉ុប​​ ព្រោះ​អាច​ប៉ះ​ពាល់​ដល់​តារា​​ង​​ប្រ​កួត​បាល់​ទាត់​នៅ​ក្នុង​​លី​ក​របស់​ប្រ​ទេស​ ។​​

ក្នុង​អំ​ឡុង​​ពេល​៣​ឆ្នាំមុន​ពេល​ឈាន​ចូល​​ដល់​​ការ​​ប្រកួត​បាល់ទាត់​​ពិ​ភព​​លោក លោក​​ផ្លា​ទីនី​​ បញ្ជាក់​ថា អ្វី​ដែល​គេ​ត្រូវ​គិត​គូរ​ក្នុង​​​ជំ​ហាន​ដំ​បូង​​ គឺ​ការ​ប្រ​កួត​បាល់ទាត់​​ពិ​ភព​លោក និង​អ្នក​គាំ​ទ្រ​​បាល់​ទាត់ ។ ​លោក​បាន​បញ្ជាក់​​ទៀត​ថា គ្មាន​ការ​ជំ​ទាស់​​​អ្វី​ឡើយ​​ក្នុង​អំឡុង​ពេល​ដែល​គេ​ជ្រើ​ស​រើស​​​យក​​ប្រ​ទេស​​កា​តា​​ជា​ម្ចាស់​ផ្ទះ ​និង​តម្រូវ​ការ​នៃ​ការ​ផ្លាស់​​​ប្តូរ​ពេល​​វេលា​​ធ្វើ​ការ​​ប្រ​កួត ៕