ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរ​​​វៀតណាម​​ឆ្លង​កាត់​ខេត្តព្រៃវែង​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍

12 ឆ្នាំ មុន

ខេត្តព្រៃ​វែង ៖ ​កម្ពុជា​​​ជា​ប្រទេស​មួយ​ដែល​សម្បូរ​​ដោយ​​​រមណីយដ្ឋាន​ធម្មជាតិ​​ និងប្រាង្គប្រា​សាទបុរាណជា​ច្រើន​កន្លែង​បានទាក់​ទាញ​​​ភ្ញៀវ​​ជាតិ និងអន្តរជាតិ​​​​​ស្ទើរ​គ្រប់​ជាតិ​សាសនមក​ទស្សនា​កម្សាន្ត ។ ​តាម​ការកត់​សម្គាល់​ជា​រៀង​រាល់​ថ្ងៃព្រហស្បតិ៍​​​​​​​ គេឃើញ​រថយន្ត​​ក្រុងទំនើបៗ​​គ្រប់ប្រភេទ​​​​​ដឹកភ្ញៀវ​​​ទេស​ចរ​​វៀតណាម​មក​ កម្សាន្ត​នៅ​ប្រទេសកម្ពុជា ។

ខេត្តព្រៃ​វែង ៖ ​កម្ពុជា​​​ជា​ប្រទេស​មួយ​ដែល​សម្បូរ​​ដោយ​​​រមណីយដ្ឋាន​ធម្មជាតិ​​ និងប្រាង្គប្រា​សាទបុរាណជា​ច្រើន​កន្លែង​បានទាក់​ទាញ​​​ភ្ញៀវ​​ជាតិ និងអន្តរជាតិ​​​​​ស្ទើរ​គ្រប់​ជាតិ​សាសនមក​ទស្សនា​កម្សាន្ត ។ ​តាម​ការកត់​សម្គាល់​ជា​រៀង​រាល់​ថ្ងៃព្រហស្បតិ៍​​​​​​​ គេឃើញ​រថយន្ត​​ក្រុងទំនើបៗ​​គ្រប់ប្រភេទ​​​​​ដឹកភ្ញៀវ​​​ទេស​ចរ​​វៀតណាម​មក​កម្សាន្ត​នៅ​ប្រទេសកម្ពុជា ។

លោកស្រី​អេង ណាវី ​​​ប្រធានមន្ទីរ​​​​​ទេសចរ​ណ៍​​​ខេត្តបានឱ្យ​ដឹង​ថា ​​ ភ្ញៀវ​​​ទាំងនោះ​​ភាគ​ច្រើន​​​​មក​ពី​ប្រទេស​វៀតណាម ។ លោកស្រី​បញ្ជាក់​ថា ជា​រៀង​រាល់​​ថ្ងៃ​ព្រហស្បតិ៍​​​មាន​រថយន្ត​ក្រុង​ពី​៥​ទៅ​៨​​​​​គ្រឿង​ដឹក​​ភ្ញៀវ​​​ទេសចរ​​​វៀតណាម​​​​ចូល​តាម​​​ច្រក​ទ្វារ​អន្តរជាតិ​​បាវិត​ឆ្លងកាត់​ខេត្ត​​ស្វាយរៀង ​​ព្រៃ​វែង ​កំពង់ចាម ​កំពង់ធំ​ ឆ្ពោះទៅ​កាន់​​ខេត្តសៀម​រាប តាមបណ្តោយ​​ផ្លូវ​ជាតិ​លេខ​១ ផ្លូវជាតិលេខ​១១ ផ្លូវជាតិលេខ​​៨ ឆ្ពោះ​ទៅ​​​ផ្លូវ​ជាតិលេខ៦ ។​​ថ្មីៗ​នេះ ចាប់តាំងពី​​ថ្ងៃទី២៣ ​រហូត​​​ដល់ថ្ងៃ​ទី​២៦ ​មករា ​​​​រថយន្ត​ក្រុង​​ដឹកភ្ញៀវ​​​​ទេសចរ​វៀត​ណាម​​​មានការកើនឡើង​​​​ពី១០ ទៅ១៥​គ្រឿង ​និង​ឈាន​រហូត​ដល់​២០​​គ្រឿងក៏​មានដោយ​ឆ្លង​ចូល​​​​​ខេត្តស្វាយរៀងរួចមកហូប​បាយនៅខេត្ត​ព្រៃ​វែង​ទើបបន្ត​ដំណើរ​ឆ្ពោះទៅ​​ខេត្ត​សៀមរាប និង​​​​ខេត្ត​ព្រះវិហារ​​​ ។ ក្រុម​​ភ្ញៀវ​​​វៀត​ណាម​​​​ពេលត្រឡប់​​​ទៅវិញ​ចូល​តាម​រាជធានី​ភ្នំពេញ​ធ្វើ​ដំណើរតាម​ផ្លូវ​​ជាតិលេខ១ ឆ្ពោះ​​ទៅ​ប្រទេស​វៀត​ណាម​​តែម្តង ។

លោកស្រី​​បានមាន​ប្រសាសន៍​បន្តថា ​​កំណើន​​​ភ្ញៀវ​​ទេសចរ​ គឺដោយ​សារ​មាន​ការដឹកនាំ​​​​ប្រកប​ដោយ​គតិបណ្ឌិត​​របស់​​ប្រមុខ​​រាជ​រដ្ឋាភិបាល​​​​សម្តេច​​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ​​ ​​​​​បានធ្វើឱ្យ​ប្រទេសកម្ពុជា​ក្លាយ​​ជា​ប្រទេស​​អច្ឆ​រិយដោយ​អភិវឌ្ឍ​ប្រទេសចេញពី​សង្គ្រាម​​​​ដ៏រ៉ាំ​រ៉ៃ​​មក​មាន​សន្តិភាពគ្របដណ្តប់​​ពេញ​ផ្ទៃ​​ប្រទេស និង​​មានការ​អភិវឌ្ឍលើ​គ្រប់​វិស័យ​​​​យ៉ាងឆាប់​រហ័ស​ ​ពិសេសគឺវិស័យ​​​ទេស​ចរណ៍​​ដែល​បច្ចុប្បន្ន​​កំពុង​​​ក្លាយជា​ឧស្សាហកម្មគ្មានផ្សែង​​ដ៏​មាន​សក្តា​នុ​ពលមួយយ៉ាងសំខាន់  ៕