ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​97.100$សម្រាប់​​កសាង​​អគារ​ព្យាបាល​​​ជំងឺ​ទូទៅ

12 ឆ្នាំ មុន

​តាម​​រយៈ​កម្ម​វិធី​​​​គម្រោង​​ជំនួយ​​ឥត​សំណង​​ សម្រាប់​​គម្រោង​​ទ្រង់​ទ្រាយ​​តូច​សន្តិសុខ​​មនុស្ស​ជាតិ​​(ជំនួយ​​​ គូសាណូណិ)​ រដ្ឋា​ភិបាល​​ជប៉ុន​​បាន​​ផ្តល់​​ជំនួយ​ដែល​មាន​ទឹក​ប្រាក់សរុប​​ចំនួន​​​​​ ​​​៩៧.១០០​​ដុល្លារ​​អាមេរិក​​ដល់​​ស្រុក​​ប្រតិបត្តិ​​ពារាំង​​ សម្រាប់​​គម្រោង​​សាង​សង់​អគារ​​​ព្យាបាល​​​ជំងឺ​ទូទៅ​ក្នុង​មន្ទីរពេទ្យ​​ បង្អែក​​ពារាំង ​ខេត្ត​ព្រៃវែង ។ កិច្ច​​សន្យា​ផ្តល់​ជំនួយ​​ត្រូវ​បាន​​ចុះហត្ថ​លេខា​​​​​​​កាលពី​​​ម្សិល​

តាម​​រយៈ​កម្ម​វិធី​​​​គម្រោង​​ជំនួយ​​ឥត​សំណង​​ សម្រាប់​​គម្រោង​​ទ្រង់​ទ្រាយ​​តូច​សន្តិសុខ​​មនុស្ស​ជាតិ​​(ជំនួយ​​​គូសាណូណិ)​ រដ្ឋា​ភិបាល​​ជប៉ុន​​បាន​​ផ្តល់​​ជំនួយ​ដែល​មាន​ទឹក​ប្រាក់សរុប​​ចំនួន​​​​​​​​៩៧.១០០​​ដុល្លារ​​អាមេរិក​​ដល់​​ស្រុក​​ប្រតិបត្តិ​​ពារាំង​​ សម្រាប់​​គម្រោង​​សាង​សង់​អគារ​​​ព្យាបាល​​​ជំងឺ​ទូទៅ​ក្នុង​មន្ទីរពេទ្យ​​បង្អែក​​ពារាំង ​ខេត្ត​ព្រៃវែង ។ កិច្ច​​សន្យា​ផ្តល់​ជំនួយ​​ត្រូវ​បាន​​ចុះហត្ថ​លេខា​​​​​​​កាលពី​​​ម្សិល​មិញ​​ (២៧ មករា )ដោយ​លោក​​​​​ម៉ាសាហ៊្វុមី គូរ៉ូគី ឯកអគ្គ​រាជ​ទូត​​វិសាមញ្ញ​​​ និង​​ពេញ​សមត្ថ​ភាព​របស់​​ប្រទេស​ជប៉ុន​​​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​​ និង​លោក​​ក្រៀល​ រឿង ប្រធាន​​​ស្រុក​ប្រតិបត្តិ​​​ពារាំង ​​នៅ​ស្ថានទូត​​ជប៉ុន ​។

ដើម្បី​​ឆ្លើយ​តប​​ទៅ​នឹង​​កង្វះ​គ្រែ​​សម្រាប់​​​អ្នក​​ជំងឺ​​​ដែលត្រូវ​​​សម្រាក​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ ស្រុក​​ប្រតិបត្តិ​​ពារាំង ​នឹង​​សាង​សង់​​អគារ​​ពិនិត្យ​​ព្យាបាល​​​​​ជំងឺទូទៅ​មួយខ្នង​​ដែល​មាន​កម្ពស់​​​២​ជាន់​ ក្នុង​​មន្ទីរពេទ្យ​​​បង្អែក​​ពារាំង ​ខេត្តព្រៃវែង​ ។  គម្រោង​​នេះ​នឹង​​ធ្វើ​ឱ្យ​​ប្រជាជន​​ប្រមាណ​២០០.០០០​​​នាក់​ដែល​​រស់​នៅ​​ក្នុង​​ស្រុក​ពារាំង​ និង​​តំបន់​​ផ្សេងទៀត​​នៃខេត្ត​ព្រៃវែង ​​អាច​មាន​​ភាព​ងាយ​​ស្រួល​ក្នុង​ការទៅ​មន្ទីរ​​​ពេទ្យ​​ និង​ទទួល​​សេវា​ព្យាបាល​​ជំងឺ​​​​ដ៏ប្រសើរ​​ពីបុគ្គលិក​​សុខា​ភិបាល ។

កម្ម​វិធី​​គម្រោង​​​ជំនួយ​ឥតសំណង​​សម្រាប់​គម្រោង​​ទ្រង់ទ្រាយ​​សន្តិ​សុខ​​មនុស្ស​ជាតិ​ (ជំនួយ​​​គូសាណូណិ)​ របស់រដ្ឋា​ភិបាល​​​ជប៉ុន​​​ដែល​​​បាន​​ចាប់​ផ្តើម​​​តាំង​ពីឆ្នាំ​​១៩៩១​​ ដើម្បី​​គាំទ្រ​​សកម្ម​ភាព​​របស់​​​អង្គការ​​ទាំងនេះ​​​ក្នុង​កិច្ច​​ខំប្រឹង​ប្រែង​​​ដើម្បី​​​ជួយ​ដល់​ការអភិវឌ្ឍ​ និង​ស្ថាបនា​​ប្រទេស​​កម្ពុជា​​ឡើង​វិញ​​​នៅតាម​​​កម្រិត​មូល​ដ្ឋាន​ ។ គម្រោង​​​ជំនួយ​​នេះ​មាន​ទិស​ដៅ​​​ការពារ​ជន​ងាយ​រង​គ្រោះ​​ពីកត្តា​​មួយ​ចំនួន​​​ដូច​ជា​ភាព​​ក្រីក្រ និង​ភាព​​​អកុសល​​ដែល​អាច​គំរាម​​កំហែង​​​​ដោយ​ផ្ទាល់​​​ដល់​ជីវិត​​រស់​នៅ ការ​​ចិញ្ចឹម​ជីវិត​ និង​សេចក្តី​ថ្លៃ​ថ្នូរ​​​​​របស់​​ពួកគេ​​ ក៏ដូច​ជា​ជួយ​ជំរុញ​​នូវ​ភាព​​​ម្ចាស់​​ការ​​​លើ​ខ្លួន​​ឯង​​​របស់​​​ប្រជា​​​សហគមន៍ ។ ​ចាប់តាំង​ពីឆ្នាំ​​​១៩៩១ រដ្ឋា​ភិបាល​​ជប៉ុន​បាន​​ផ្តល់​​ថវិកា​ជាង​​​៤៧​លាន​​ដុល្លារ​​អាមេរិក​ដល់​​អាជ្ញាធរ​​មូល​ដ្ឋាន​​និង​អង្គការ​​ក្រៅរដ្ឋាភិបាល ​​ដើម្បី​​អនុវត្ត​គម្រោង​​ចំនួន​៤៦០​ នៅទូទាំង​ប្រទេស ៕