ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ផ្លែ​ឈៀ​រ​រី​ជួយ​ឱ្យ​គេង​លក់ស្កប់ស្កល់

13 ឆ្នាំ មុន

បណ្ដា​អ្នក​វិទ្យាសាស្ដ្រ​នៅ​អា​មេ​រិ​កបាននិយាយ​ថា ទឹក​ផ្លែ​ឈៀ​រ​រី​សុទ្ធ​គ្មាន​ដាក់​ស្ករ អាច​ជួយ​ឱ្យ​មនុស្ស​យើង​គេង​លក់​យ៉ាង​ស្កប់ស្កល់​នៅ​ពេល​យប់ ។
លោក​វេជ្ជបណ្ឌិត វី​ល​ហ្វ្រេ​ដ ភី​ចិន របស់សាកលវិទ្យាល័យ University of Rochester នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ដែល​ជាអ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា ទឹកផ្លែ​ឈៀ​រ​រី​មាន​ប្រសិទ្ធភាព​ក៏​ព្រោះតែ​វា​ផ្ទុកនូវ​សារធាតុ​ម្យ៉ាង​ ឈ្មោះ​មេ​ឡា​តូ​នី​ន ដែល​ជា អ័រម៉ូន ធ្វើ​ឱ្យ​មានការ​ងងុយ និង​ភ្ញាក់ពីដេករបស់​រាង​កាយ​បាន​ទៀងទាត់ ។

បណ្ដា​អ្នក​វិទ្យាសាស្ដ្រ​នៅ​អា​មេ​រិ​កបាននិយាយ​ថា ទឹក​ផ្លែ​ឈៀ​រ​រី​សុទ្ធ​គ្មាន​ដាក់​ស្ករ អាច​ជួយ​ឱ្យ​មនុស្ស​យើង​គេង​លក់​យ៉ាង​ស្កប់ស្កល់​នៅ​ពេល​យប់ ។
លោក​វេជ្ជបណ្ឌិត វី​ល​ហ្វ្រេ​ដ ភី​ចិន របស់សាកលវិទ្យាល័យ University of Rochester នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ដែល​ជាអ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា ទឹកផ្លែ​ឈៀ​រ​រី​មាន​ប្រសិទ្ធភាព​ក៏​ព្រោះតែ​វា​ផ្ទុកនូវ​សារធាតុ​ម្យ៉ាង​ឈ្មោះ​មេ​ឡា​តូ​នី​ន ដែល​ជា អ័រម៉ូន ធ្វើ​ឱ្យ​មានការ​ងងុយ និង​ភ្ញាក់ពីដេករបស់​រាង​កាយ​បាន​ទៀងទាត់ ។

នៅ​អំឡុង​ការ​ពិសោធន៍បណ្ដា​អ្នក​ស្ម្រ័​គ ចិត្ដ​ចូលរួម​ត្រូវ​គេ​ឱ្យ​ផឹកទឹក​ផ្លែ​ឈៀ​រ​រី​សុទ្ធ​១កែវ នៅ​ពេល​ព្រឹក ហើយ​ជា​លទ្ធផល ពេលព្រលប់​ចូល​មក​ដល់​ពួក​គេ​ទន់​ត្របកភ្នែកឆាប់​ដេក​លក់​ជា​ជាង​កាល​ពួក​គេ​ផឹកទឹក​ផ្លែឈើ​ដទៃ ។ បើ​ធៀប​ជាមួយនឹង​ទឹក​ផ្លែ​ឈើដទៃ ទឹក​ផ្លែ​ឈៀ​រ​រី​ឆាប់​ឱ្យ​មនុស្ស​ដេក​លក់លឿន​ជាង​ជា​មធ្យម​១៧​នាទី ។ បច្ចុប្បន្ន​ការ​ព្យាបាល​ជំងឺ​ដេក​ពុំ​លក់​បានក្លាយទៅជា​បញ្ហា​សុខភាព​ដ៏​ក្ដៅ​គគុក​មួយសំរាប់​ជីវិត​ដ៏​ស៊ី​វី​ល័យ ។ ម្នាក់​ក្នុង​ចំណោមមនុស្ស​ពេញវ័យ​៤​នាក់ មាន​បញ្ហា​ដេក​ពុំ​លក់ ១/៥​ទៀត ទទួលទានដំណេក​តិច​ជាង​៥ ម៉ោង​ក្នុង​មួយ​យប់ ។

ដោយឡែក​លោក​រូស​ស៊ែ​ល រ៉េ​ត​ទ័​រ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​អ័រម៉ូន​មេ​ឡា​តូ​នី​ន នៅសាកលវិទ្យាល័យ​តិច​សាស់ អា​មេ​រិ​ក ក៏​បាននិយាយ​ដែរ​ថា ប្រភេទ​អាហារ​ដូច​ជា​ផ្លែឈៀ​រ​រី​ពិតជា​អាច​ជួយ​ជំរុញ​ការ​ផ្គត់ផ្គង់​ដល់រាង​កាយ​បាន​ល្អ​ប្រសើរ ៕