ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​រាត្រី​ស្គាល់​តែ​ក្លិន​មិន​បាន​ខ្លួន បែរជា​នឹមនួន​ប្រគល់​ខ្លួន​ឱ្យ​សង្ឃ​សហាយ

13 ឆ្នាំ មុន

ខេត្ដកំពត ៖ ប្រៀប​ដូច​រន្ទះ​នៅ​ក្នុងបេះដូង ខណៈតែ​មិន​ទាន់​បាន​ខ្លួន​នៅឡើយ និង​រង់ចាំ​រាត្រីទឹកឃ្មុំ​ដ៏​អន្ទះសា ស្រាប់តែ​ភរិយា​ថ្មោងថ្មី ប្រគល់​ទាំង​កាយ​ទាំង​ចិត្ដ​ឱ្យ​ប្រុស​សហាយទៅ​វិញ ហើយ​អ្វី​ដែល​ហួសចិត្ដ​បំផុត​នោះ ប្រុស​សហាយ​គឺជា​សង្ឃ​ថែម​ទៀត ។ នេះ​គឺជា​ការ​រៀបរាប់​របស់​បុរស​ខកចិត្ដ​ម្នាក់​ដែល មាន​វាសនា​អភ័ព្វ​ជាង​បុរស​ដទៃ ព្រោះតែរៀប​ការ​ទៅ​តាម​គន្លង​ប្រពៃណី សង្ឃឹមស្រស់​ស្រី​ផ្ដល់​ក្ដី​មេត្ដា ដាក់​ទាន​សម្ពស្ស​សំរាប់ស្នេហា

ខេត្ដកំពត ៖ ប្រៀប​ដូច​រន្ទះ​នៅ​ក្នុងបេះដូង ខណៈតែ​មិន​ទាន់​បាន​ខ្លួន​នៅឡើយ និង​រង់ចាំ​រាត្រីទឹកឃ្មុំ​ដ៏​អន្ទះសា ស្រាប់តែ​ភរិយា​ថ្មោងថ្មី ប្រគល់​ទាំង​កាយ​ទាំង​ចិត្ដ​ឱ្យ​ប្រុស​សហាយទៅ​វិញ ហើយ​អ្វី​ដែល​ហួសចិត្ដ​បំផុត​នោះ ប្រុស​សហាយ​គឺជា​សង្ឃ​ថែម​ទៀត ។ នេះ​គឺជា​ការ​រៀបរាប់​របស់​បុរស​ខកចិត្ដ​ម្នាក់​ដែល មាន​វាសនា​អភ័ព្វ​ជាង​បុរស​ដទៃ ព្រោះតែរៀប​ការ​ទៅ​តាម​គន្លង​ប្រពៃណី សង្ឃឹមស្រស់​ស្រី​ផ្ដល់​ក្ដី​មេត្ដា ដាក់​ទាន​សម្ពស្ស​សំរាប់ស្នេហា​ នែបនិត្យ​កាយា​មិន​ឱ្យ​ហ្មងសៅ តែផ្ទុយ​ទៅ​វិញ ៣​រាត្រី​ហើយ​បាន​ត្រឹមតែ​ដេកយល់សប្ដិ និង​មិនតែប៉ុណ្ណោះ​បែរជា​ទៅ​នែប​និត្យ​ជាមួយ​ប្រុស​សហាយ​ជា​សង្ឃ​ទៅវិញ ។

ចំពោះ​មុខ​អ្នករាយការណ៍​ព័ត៌មាន ចាន់ ពេជ្រ ជា​កម្មករ​ផ្សារ​ដែក​នៅ​រោងចក្រស៊ីម៉ង់ត៍​ខេ​ស៊ី​មេន​កំពត បាន​រៀបរាប់​នូវ​រឿងរ៉ាវ​នេះ​ដែល​បាន​កើត​មាន​ក្នុង​ខែឧសភា កន្លង​មក​ថ្មី​ៗ​នេះ​ ។ ពិធី​មង្គលការ​របស់​គេ​បាន​រៀបចំ​តាម គន្លង​ប្រពៃណី​ខ្មែរ កាលពី​ថ្ងៃ ១០​កើត ខែ អាសាឍ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ឧសភា ២០១០​។ កូនក្រមុំ​ឈ្មោះ​ម៉ុ​ក ចរិយា អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុកបន្ទាយមាស ឯ​កូន​ក​ម្លោះ​គឺ​រូបគេ​ឈ្មោះ​ចាន់ ពេជ្រ អាយុ​២២​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ស្ដេច​គង់ ខាងត្បូង ស្រុក​បន្ទាយមាស ។

ចាន់ ពេជ្រ និយាយ​ថា ការ​ឈាន​ដល់រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង​ម៉ុ​ក ចរិយា គឺ​ដោយ​ការ​មាន​និស្ស័យ​ស្រឡាញ់​ពិតប្រាកដ ខណៈ​ដែល​រូបគេ​បាន​ជួប​នាង​ពេល​មក​ធ្វើ​ជាកម្មករ​ផ្សារ​ដែក​នៅ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ (​ខេ​ស៊ី​មេន​កំពត​) ដោយ​ជិះ​ម៉ូតូ​ចុះឡើង​តាម បណ្ដោយ​ផ្លូវលំ​ទៅ​កាន់​រោងចក្រ​ទើប​ខ្លួន មាន​អារម្មណ៍​មួយ​ដែល​ស្រឡាញ់ នាង​ចរិយា រហូត​បាត់​មុខ​មិន​បាន ។ បំណាច់តែ​ស្រឡាញ់ ហើយ​គេ​ក៏​បង្ខំចិត្ដ​ម្ដាយ​ដែល​ពិការ​ភ្នែក​និង ជា​ស្ដ្រី​មេម៉ាយ​ផង ចូល​ចែចូវ​ស្ដីដណ្ដឹង​ម្ដាយ ឪពុក​នាង​ចរិយា​តាម​ច្បាប់​ប្រពៃណី ដោយមានការ​បង្គាប់​ថ្លៃទឹកដោះ​ពី​ខាង​ស្រី​១​ពាន់ដុល្លារ តែ​រូបគេ​បាន​អង្វរ​សុំ​ជូន​ទៅ​ខាង​ស្រី ត្រឹមតែ​៣​លាន​រៀល ខាង​ស្រី​យល់ព្រម ហើយ​ពិធី​មង្គលការ​ក៏​បាន​រៀបចំ​ឡើង ដោយ​មិន​មាន​បញ្ហា​អ្វី​ទាំងអស់ ។

ចាន់ ពេជ្រ បាន​រៀបរាប់​ថា បន្ទាប់​ពីរៀប​ការ​ហើយ​រយៈពេល​៣​ថ្ងៃ​គត់ ខ្លួន​មិនបាន​ក្រេបទឹក​ឃ្មុំ​ក្នុង​រាត្រី​ផ្សំ​ដំណេក​នោះ​ទេ ហើយ​ខ្លួន​បាន​សុំ​រួមរ័ក​ភ្ជាប់​និស្ស័យ តែ​នាងចរិយា​ មិន​ឱ្យ បាន​ត្រឹមតែ​ស្ទាបអង្អែល​លេង នាយអាយ​ប៉ុណ្ណោះ​នៅ​យប់​ទី​១ ហើយ​ការស៊ីជំរៅ​ជាង​នេះ​នាង​មិន​ឱ្យ ​។ យប់​ទី​២​នាង​ក៏ មិន​ឱ្យ​ទៀត​ក៏​មានការ​សង្ស័យ ។ លុះដល់យប់​ទី​៣ វេលា​ម៉ោង​ប្រហែលជា​៧​និង​៣០ នាទី​នាង​ចរិយា​ជា​ប្រពន្ធ​បាន​សុំ​ខ្លួន​ជា​ប្ដី​ចុះ​ពីលើ​ផ្ទះ ថា​ទៅ​បត់ជើង ឯ​ខ្លួន​នៅ​ដេកចាំ យ៉ាង​អន្ទះសា​ព្រោះ​បាត់​យូរ​ពេក ។ ដោយទ្រាំ​មិន​បាន​ក៏​ចុះពីលើផ្ទះ​តាម​រកប្រពន្ធ​ភ្លាម ប៉ុន្ដែ​នាង​បាន​ដាក់​គន្លឹះទ្វារ​ខាងក្រៅ​មិន​ឱ្យ គេ​ជា​ប្ដី​ចុះ​ដី​បាន​ឡើយ​។

បុរស​អភ័ព្វ​និយាយ​ទៀត​ថា ទោះជា​មានការ​ខ្ទាស់​ទ្វារ​មិន​ឱ្យ​ខ្លួន​ចុះ​ក៏​ដោយ ក៏​រូបគេព្យាយាម​ដក​គន្លឹះទ្វារ​ទាល់តែ​បាន ហើយចុះ​មក​ក្រោម ដើរ​សំដៅ​រោង​ខាងលិច​ផ្ទះ ក៏ឃើញ​ប្រពន្ធ​ខ្លួន​កំពុង​ស្លៀកពាក់ ហើយ​ក៏បានឃើញ​មនុស្ស​ម្នាក់​ស្ទុង​ៗ ដើរ​កាត់​ស្រែ សំដៅ​ទៅ​វត្ដ ខ្លួន​ក៏​ខំព្យាយាម​រត់​តាម​ពីក្រោយ​រហូត​ទាន់ ទើប​ដឹង​ថា ជា​សង្ឃ ទើបខ្លួន​ត្រឡប់​មក​វិញ ។ ទិដ្ឋភាព​នេះ​បាន​ធ្វើ​ឱ្យ រូបគេ​អស់សង្ឃឹម​ក្នុង​ការ​ភ្ជាប់​និស្ស័យ​តទៅទៀត ក៏​បាន​ប្រាប់​ម្ដាយក្មេក​ពី​អ្វី​ដែល​ខ្លួន​បានឃើញ តែ​ម្ដាយក្មេក​បាន​បដិសេធ​ទៅ​វិញ ។

ទោះជា​ម្ដាយក្មេក​មិន​ព្រម​ទទួលយក​ការរៀបរាប់​ពី​អ្វី​ដែល​ខ្លួន​ជា​ប្ដី​បានឃើញ​ក៏​ដោយ ក៏​រូបគេ​ជឿជាក់​ខ្លាំង​ណាស់ ក៏​បាន​ចាក​ចេញពីផ្ទះ​នាង​ចរិយា ទាំង​យប់ មិន​អាឡោះអាល័យតទៅ​ទៀត​ទេ ទោះជា​ស្រលាញ់​នាង​ស្ទើរ លេប​ក៏​ដោយ ។ ចាន់ ពេជ្រ បាន​គិត​ថា នាង​ប្រពន្ធលួច​មាន​សហាយ​បែប​នេះ​ហើយ​បានជា​មិនឱ្យ​រូបគេ​ជា​ប្ដី​ទើបនឹង​រៀប​ការ​រួមរ័ក​ ។ លោក​ជ័យ ពុធ មេ​ភូមិ​ច្រក​ឃ្លៃ បាន​មានប្រសាសន៍​ថា នាង​ម៉ុ​ក ចរិយា និង​ឈ្មោះ​ចាន់ ពេជ្រ បាន​ធ្វើការ​ដោះស្រាយ​គ្នា​រួចរាល់ហើយ ដោយសារ​តែ​ខាង​កូនក្រមុំ​មិន​ព្រមផ្សំ​ដំណេក​ជាមួយ ។

លោក​មេ​ភូមិ​បាន​ខំសម្របសម្រួល​ភាគី​ទាំង​២​ឱ្យ​យក​គ្នា​ជា​ប្ដី ប្រពន្ធ​វិញ​ដែរ តែ​ចាន់ ពេជ្រ ជា​ប្ដី​និយាយ​ថា មិន​អាច​យក​វិញ​ទេ ព្រោះ​នាង​លួច​មានសហាយ​ជាមួយ​សង្ឃ ដែល​ខ្លួន​បាន​តាម​ទាន់ទៀត ។ លោក​មេ​ភូមិ​បាន​សួរនាំ​ទៅ​នាង ចរិយា​ថា បើ​មិន​ស្រលាញ់ ហេតុ​អ្វី​ក៏​ព្រម រៀប​ការ? នាង​បាន​ឆ្លើយ​ថា នាង​មិនស្រលាញ់​ទេ ចេះ​តែ​រៀប​ការ​បំពេញចិត្ដ​ជីដូន ដែល​មាន​ជំងឺ ។ លោក​មេ​ភូមិ​និយាយ​ថា ខាង​នាង​ចរិយា បាន​ព្រម​សង​ជា​ប្រាក់​ដល់ ខាង​ប្រុស​ចំនួន​២​លាន​រៀល​វិញ ។

ចំពោះ​សង្ឃ​ដែល​គេ​ចោទប្រកាន់​ថា លួចមាន​សហាយស្មន់​ជាមួយ​ប្រពន្ធ​គេ​នោះ​​ ក៏បាន​ចាក​ចេញពី​វត្ដ​បាត់​ស្រមោល​ផង​ដែរ បន្ទាប់​ពី​មានរឿង​អាស្រូវ​នេះ ។ លោក​ឃ្លាំង ប៉ោ អាយុ​៦៣​ឆ្នាំ គ្រូអាចារ្យ​វត្ដ​អន្លុង​ស្ដោ ហៅ​វត្ដ​កោះ​វាំង បាន​និយាយ​ឱ្យ​ដឹង​ថា សង្ឃព្រះ​នាម​ តោ រ៉ូ មាន​ព្រះ​ជន្ម​១៩​ឆ្នាំ គង់នៅវត្ដ​អន្លុង​ស្ដោ​មានរឿង​រ៉ាវ​២​ដង​ហើយ នៅ​ឆ្នាំ២០១០​នេះ ។ លោក​មិន​បាន​ចាំ​ថ្ងៃខែ​ទេ គឺលើក​ទី​១ មានរឿង​ជាមួយនឹង​នារី​ចរិយា​នោះ ដែរដោយសារ​តែ​ឃើញ​នៅ​ក្នុង​បន្ទប់​ជាមួយគ្នា ហើយ​គ្រូអាចារ្យ​ក៏​បាន​ចាប់​ផ្សឹក​បានចំនួន​២​ខែ ស្រាប់តែ​មិនដឹង​ជា​យ៉ាងម៉េច​អ​ន្ទឹ​ត តោ រ៉ូ បាន​សុំ​ចៅអធិការ​បួស​ជា​សង្ឃ​ទៀត ។

ឧបាសក​ជើងវត្ដ​មិន​ពេញចិត្ដ​ឱ្យ​ជនខិលខូច នោះ​បួស​ជា​សង្ឃ​ទេ ព្រោះ​វា​មានឈ្មោះ អាស្រូវ​ទៅ​ហើយ ។ ស្រាប់តែ​នៅ​លើក​ទី២​នេះ ក៏​នៅ​តែ​ទៅ​លួច​លលេង​នាង​ចរិយា បន្ដ​ទៀត ទោះជា​នាង​រៀប​ការ ហើយ​ក៏ដោយ ។ តា​អាចារ្យ​និយាយ​ថា សង្ឃ​កំហូចរូប​នេះ​បាន​ចាក​ចេញពី​វត្ដ​បាត់​ស្រមោល ព្រោះតែ​ភ័យ​ខ្លាច​មានរឿង​។ ម្យ៉ាងទៀត ប្ដីនាង​រៀប​ការ​ពេញ​ច្បាប់​បាន​តាម​ទាន់​ទៀតផង ទើប​ធ្វើ​ឱ្យ​សង្ឃ​នោះ​ភ័យ​ខ្លាច​រត់​បាត់ទៅ ៕