ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្តខ្លីៗ ៖ វេជ្ជ​​បណ្ឌិត​​ពូកែ​

12 ឆ្នាំ មុន

​បុរស​ម្នាក់​សួរ​មិត្តភក្តិ​​ដែល​មក​លេង ៖
-​នៅ​ម្តុំ​បង​ឯង មាន​វេជ្ជ​បណ្ឌិត​​​ណា​ពូកែទេ?
-មាន​​​​​ម្នាក់​ឈ្មោះ​ជេម, ​ខ្ញុំ​ដោយ​សារ​​គាត់ ទើប​​បាន​រស់​ដល់​សព្វ​ថ្ងៃ ។​

បុរស​ម្នាក់​សួរ​មិត្តភក្តិ​​ដែល​មក​លេង ៖
-​នៅ​ម្តុំ​បង​ឯង មាន​វេជ្ជ​បណ្ឌិត​​​ណា​ពូកែទេ?
-មាន​​​​​ម្នាក់​ឈ្មោះ​ជេម, ​ខ្ញុំ​ដោយ​សារ​​គាត់ ទើប​​បាន​រស់​ដល់​សព្វ​ថ្ងៃ  ។​
-គាត់​ពូកែ​យ៉ាង​ម៉េច​ខ្លះ?
-​កាលណោះ​ខ្ញុំ​ឈឺ​ធ្ងន់​, អញ្ជើញ​វេជ្ជ​បណ្ឌិត​​ព្យា​បាល​ និង​ចេញ​សំបុត្រ​​ទិញ​ថ្នាំ​ជា​បន្ត​បន្ទាប់ តែ​​ជំងឺអត់​​បានធូរ​ស្រាល​​សោះ ។ ចុង​ក្រោយ​គេ​​ប្រាប់​ឱ្យ​អញ្ជើញ​​លោក​វេជ្ជ​បណ្ឌិត​ជេម, ​ខ្ញុំ​ក៏​​ធ្វើ​តាម​គេ ។ ​ប៉ុន្តែ​​ក្នុង​ពេល​ធ្វើ​ដំណើរ​មក​​ផ្ទះ​ខ្ញុំ​ គាត់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ផ្លូវ​ពុំ​អាច​​មក​កើត ។ ​ហេតុហ្នឹង​​ហើយ​ទើប​ខ្ញុំ​​នៅ​រស់​ដល់​សព្វថ្ងៃ ៕