ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្តខ្លីៗ ៖ ជិត​ពិនិត្យ​ទឹកនោម​

12 ឆ្នាំ មុន

កុមារ​ពីរ​នាក់​​ពេលកំពុង​​សន្ទនា​គ្នា​ក្នុង​​មន្ទីរ​ពេទ្យ​​សុខៗ​ស្រាប់តែ ​ម្នាក់​​ចាប់​ផ្តើម​​​ស្រស់​​ទឹក​ភ្នែក ។ ឃើញ​​ដូច្នេះ​​កុមារ​ម្នាក់​​​​ទៀត​​បើក​ភ្នែក​​ធំៗ​សួរ ៖
-​ឯង​កើត​អីហ្នឹង?

កុមារ​ពីរ​នាក់​​ពេលកំពុង​​សន្ទនា​គ្នា​ក្នុង​​មន្ទីរ​ពេទ្យ​​សុខៗ​ស្រាប់តែ​ម្នាក់​​ចាប់​ផ្តើម​​​ស្រស់​​ទឹក​ភ្នែក ។ ឃើញ​​ដូច្នេះ​​កុមារ​ម្នាក់​​​​ទៀត​​បើក​ភ្នែក​​ធំៗ​សួរ ៖
-​ឯង​កើត​អីហ្នឹង?
-​គ្នា​ជិត​​ដល់​ពេល​ពិនិត្យ​​ឈាម​ហើយ ។
-គ្រាន់​តែពិនិត្យ​ឈាម​ចាំ​​បាច់​អី​យំ?
-​ព្រោះ​​ការពិនិត្យ​​ឈាម​គេ​ត្រូវ​កាត់​​ម្រាម​​ដៃ​មួយ​​ទើប​ពិនិត្យ​​ដឹង ។
កុ​មារ​នោះ​​និយាយ​ចប់​ស្រាប់​​តែ​កុមារ​​ម្នាក់​ទៀត​ភ័យ​​ស្លាំង​មុខ​យំហ៊ូ ។ ឆ្ងល់​​ពេក​កុមារ​​គូ​សន្ទនា​សួរ ៖
-​ឯង​ត្រូវកាត់​ម្រាម​ដៃ​​ពិនិត្យ​​​ឈាម​ដែរ​មែន​ទេ?
-ធ្ងន់​ធ្ងរ​​ជាង​ហ្នឹង​ទៀត ។ ​គ្នា​​មក​នេះ ដើម្បី​ពិនិត្យ​ទឹក​នោម ។ ដូច្នេះ ​របស់​ដែល​ត្រូវ​​កាត់​មិន​​​មែន​ម្រាម​ដៃ​ទេ គឺ​​ប្រដាប់​​នោម​របស់​គ្នា ។ ឯង​ជួយ​គិត​​មើល៍, កាត់​ម្រាម​ដៃ​ និង​កាត់​ប្រដាប់​នោម តើ​មួយ​ណា​ឈឺ​ជាង? ​អត់​អាហ្នឹង​​យើង​លែង​បាន​ធ្វើ​ប្រុស​​ហើយ​មែន​ទេ?