ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្តខ្លីៗ ៖ វាជិះ​កង់…របស់​ខ្ញុំ​

12 ឆ្នាំ មុន

បព្វ​ជិត​មួយ​រូប​ចង់​​ផ្សាយ​​សាស​នា​ក្នុង​សហ​គមន៍​​​កុល​សម្ព័ន្ធ​​មួយ​ នៅទ្វីប​អាហ្រ្វិក​​ តែដោយ​និយាយ​​ស្តាប់​គ្នា​​​មិន​បាន​ក៏​ចាប់​ផ្តើម​​បង្រៀន​​ភាសា​អង់​គ្លេស ​​ដល់​មេ​កន្ទ្រាញ​របស់​កុល​សម្ព័ន្ធ​នោះ​សិ​ន, ​គិតថា កាលណា​មេ​កន្ទ្រាញ​​ចេះ​និយាយ​អង់​គ្លេស​ មិន​ពិបាក​​ក្នុងការ​ផ្សព្វ​ផ្សាយ​​សាសនា​ទេ។ រៀង​រាល់​ថ្ងៃ ​បព្វ​ជិត​នោះ​តែង​នាំ​មេ​កន្ទ្រាញ​​ចូល​ព្រៃ, ​ប្រាប់​ឱ្យ​​ថាតាម​ជា​ភាសា​អង់​គ្លេស​តាំង​ពី​ពាក្យ​

បព្វ​ជិត​មួយ​រូប​ចង់​​ផ្សាយ​​សាស​នា​ក្នុង​សហ​គមន៍​​​កុល​សម្ព័ន្ធ​​មួយ​នៅទ្វីប​អាហ្រ្វិក​​ តែដោយ​និយាយ​​ស្តាប់​គ្នា​​​មិន​បាន​ក៏​ចាប់​ផ្តើម​​បង្រៀន​​ភាសា​អង់​គ្លេស​​ដល់​មេ​កន្ទ្រាញ​របស់​កុល​សម្ព័ន្ធ​នោះ​សិ​ន, ​គិតថា កាលណា​មេ​កន្ទ្រាញ​​ចេះ​និយាយ​អង់​គ្លេស​ មិន​ពិបាក​​ក្នុងការ​ផ្សព្វ​ផ្សាយ​​សាសនា​ទេ។ រៀង​រាល់​ថ្ងៃ ​បព្វ​ជិត​នោះ​តែង​នាំ​មេ​កន្ទ្រាញ​​ចូល​ព្រៃ, ​ប្រាប់​ឱ្យ​​ថាតាម​ជា​ភាសា​អង់​គ្លេស​តាំង​ពី​ពាក្យ​ដុំ​ថ្ម​, មែក​ឈើ, ​កង់​ជិះ…។ ​រយៈ​​ពេល​កន្លង​ផុត​បាន​ជិត​ពីរ​ខែ មេ​កន្ទ្រាញ​​ចេះ​​ស្តាប់ និង​​និយាយជាភាសា​អង់​គ្លេស​​បាន​ច្រើន​គួរ​សម ។ ​ថ្ងៃ​មួយ​​អ្នក​ទាំង​ពីរ​ដើរ​ក្នុង​ព្រៃ​ដូច​ធម្មតា ​ស្រាប់តែ​ឃើញ​ប្រុស-ស្រី​មួយ​គូ​កំពុង​​វេញ​​ត្របាញ់​​ចូល​គ្នា​ក្នុង​គុម្ពោត​​ធំ​មួយ, បព្វ​ជិត​ផ្សព្វផ្សាយ​​​សាសនា​ប្រញាប់​ងាក​មុខ​ចេញ និង​និយាយ​ប្រាប់​​មេ​កន្ទ្រាញ​​ជា​ភាសា​​អង់​គ្លេស​ ៖
-​វា​កំពុង​ជិះ​កង់!
-​ថា​ហើយ​គាត់​ក៏​ដើរ​ទៅ​មុខ​យ៉ាង​លឿន​​ឱ្យ​ផុត​ទិដ្ឋ​ភាព​នោះ​ឆាប់ៗ​ ដឹង​អី​ដើរ​បាន​ពីរ​បី​ជំហាន​ឮសូរ​ស្រែកអូយ! ងាក​មក​វិញ​ឃើញ​មេ​កន្ទ្រាញ​​បាញ់​អាប្រុស​មួយ​ព្រួញ​​ដោត​ជាប់​ដើម​ទ្រូង ។ បព្វជិត​ប្រដៅ​​សាសនា​ខឹង​ឆេវ​​ ស្រែក​​ដាក់​​មេ​កន្ទ្រាញ ៖
-​ខ្ញុំ​ប្រាប់​​ហើយ កុំ​ឱ្យ​សម្លាប់​មនុស្ស​ទៀត, ​ម៉េច​នៅ​តែ​មិន​ចោល​ចរិត​​ចាស់​អញ្ចឹង?
មេកន្ទ្រាញ​​មុខ​ក្រហម​ដោយ​ទោសៈ​​ឆ្លើយ​តប ៖
-បើ​វា​ជិះ​កង់​​ផ្សេង​ខ្ញុំ​មាន​ទៅ​ថា​អី ​តែវា​ជិះ​​កង់​របស់​ខ្ញុំ, ដឹងទេ?