ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ប្រព័ន្ធ​លូ​ថ្មី​មាន​មុខ​កាត់១ម៉ែត្រ​រំដោះ​ការជន់​លិចលើ​កំណាត់​ផ្លូវ​គីម​អ៊ីល​ស៊ុង

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​មានការ​ណែនាំ​ពី​លោក​កែប ជុតិមា អភិ​បាល​រាជ​ធានីភ្នំពេញ ក្នុង​កិច្ច​ប្រជុំ​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ អង្គ​ភាព​លូ​ទឹក​នៃ​មន្ទីរ​សា​ធារណ​ការ​ និង​ដឹកជញ្ជូន​រាជ​ធានីភ្នំពេញ បានដំណើរ​ការ​ដាក់​ប្រព័ន្ធលូថ្មី​មួយខ្សែ​មាន​មុខកាត់​ពី៨តឹក ទៅ​១ម៉ែត្រ លើ​កំណាត់​​មហា​វិថី​គីម អ៊ីលស៊ុង ដែល​តំបន់នេះ​កន្លង​មក​មានការ​ដក់​ទឹក។ នៅព្រឹក​ថ្ងៃទី១៩ តុលា​ ២០១០ លោក​នៅ សារឿន ប្រធាន​អង្គ​ភាព​លូ​ទឹក​រាជ​ធានីភ្នំពេញ​បាន​ពិនិត្យ​សកម្ម

រាជធានីភ្នំពេញ ៖ ដោយ​មានការ​ណែនាំ​ពី​លោក​កែប ជុតិមា អភិ​បាល​រាជ​ធានីភ្នំពេញ ក្នុង​កិច្ច​ប្រជុំ​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ អង្គ​ភាព​លូ​ទឹក​នៃ​មន្ទីរ​សា​ធារណ​ការ​ និង​ដឹកជញ្ជូន​រាជ​ធានីភ្នំពេញ បានដំណើរ​ការ​ដាក់​ប្រព័ន្ធលូថ្មី​មួយខ្សែ​មាន​មុខកាត់​ពី៨តឹក ទៅ​១ម៉ែត្រ លើ​កំណាត់​​មហា​វិថី​គីម អ៊ីលស៊ុង ដែល​តំបន់នេះ​កន្លង​មក​មានការ​ដក់​ទឹក។ នៅព្រឹក​ថ្ងៃទី១៩ តុលា​ ២០១០ លោក​នៅ សារឿន ប្រធាន​អង្គ​ភាព​លូ​ទឹក​រាជ​ធានីភ្នំពេញ​បាន​ពិនិត្យ​សកម្ម​​ភាព​ដាក់ប្រព័ន្ធ​លូ​ថ្មី​​ធ្វើ​យ៉ាង​ណា​ឱ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​កុំឱ្យ​ស្ទះ​ទឹក​ និងឱ្យ​ទឹកហូរបានលឿន ព្រោះ​នៅ​ទី​តាំង​នេះ​ត្រូវ​បាន​ដាក់ប្រព័ន្ធ​លូមួយ​កំណាត់​ផង​ដែរ ដោយ​ឯក​ជន​ តែ​មិន​មានលក្ខណៈ​បច្ចេក​ទេស​ត្រឹម​ត្រូវ​​នោះ​ទេ ដែលតំរូវ​ឱ្យ​មានការ​រៀប​ចំ​ជា​ថ្មី​ដោយមន្ត្រី​ជំនាញ​អង្គ​ភាព​លូ​ទឹក​ក្នុងពេលនេះ​ហើយ​មួយផ្នែក​ត្រូវ​ដាក់​ថ្មី​ដែលមានប្រវែង​១២០០​ម៉ែត្រ ចាប់ពីមហាវិថី​សហព័ន្ធ​រុស្ស៊ី​ដល់​ផ្លូវ​លេខ​៦០៨​ជាប់រ​ង្វង់មូល​ទួល​គោក។

លោកនៅ សារឿន ប្រធាន​អង្គ​ភាព​លូ​ទឹក និង​បូម​ទឹក​បាន​ឱ្យ​ដឹង​ថា ការ​ចំណាយ​ទៅលើការ​ស្ថាប​នា​ប្រព័ន្ធ​លូ​ថ្មីនេះ ជា​បន្ទុក​របស់​ក្រុម​ហ៊ុន​អូស្មាន់​ហាសាន់ និង​សាលា​រាជធានីភ្នំពេញ។ ​កន្លង​មក​​ក្រុម​ហ៊ុន​អូស្មាន់ហាសាន់​បា​នស្ថាបនា​រួច​ប្រមាណ៥០%ហើយ ហើយ​នៅ​សល់​៥០% ទៀតស្ថាប​នា​ដោយ​សាលា​រាជធានីភ្នំពេញ ដែល​អនុវត្ត​​ដោយ​អង្គ​ភាពលូទឹក ព្រោះ​១កំណាត់ចុង​ក្រោយនេះ​មានផល​ប៉ះ​ពាល់​ខ្លះ​ និងទាម​ទារ​ឱ្យ​មានការ​អនុវ​ត្ត​​តាមបច្ចេកទេស​ត្រឹមត្រូវ។

លោក​ប្រធាន​អង្គភាព​លូ​ទឹក​បញ្ជាក់​ថា ប្រព័ន្ធ​លូ​មេ​ថ្មី​នេះ​នឹង​នាំ​ទឹកចាក់ទៅ​លូ​កាត់ទទឹង​មហាវិថី​គីម អ៊ីល​ស៊ុង និងហូរបន្ត​ចាក់ទៅ​អាង ស្តុក​ស្ថានីយ​បូម​ទឹក​​ទួល​គោក​ទី១។ ដោយ​សារ​ការទទួលរង​ផល​ប៉ះ​ពាល់​ដោយ​ជំនន់ទឹក​ភ្លៀង​ធ្វើឱ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ ប្រព័ន្ធលូ​មួយ ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ត្រូវ​ខូ​ចខាត។ ជាមួយ​គ្នា​នេះ​សាលា​រាជ​ធានី​​ភ្នំពេញ​ក៏​បានជូនដំណឹង​ពីការ​ហាម​ឃាត់​រថ​យន្ត​​ធុនធ្ងន់​មិនឱ្យ​ឆ្លង​កាត់​ផ្លូវ​មួយចំនួន​ដែល​ទឹក​បាន​ជន់​លិច​នា​ពេលថ្មីៗ​នេះ​ផងដែរ៕