រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកប្រាក់ពីធនាគារអេស៊ីលីដា៦ម៉ឺនដុល្លារ ក្នុងគោលបំណងយកទៅសងថ្លៃជំពាក់គេ លុះទៅដល់មុខក្រុមហ៊ុនម្ចាស់បំណុលស្ថិតនៅខាងកើតស្តុបទួលទំពូងចម្ងាយ១០០ម៉ែត្រ បុរសនោះក៏ចតរថយន្តម៉ាកឡិចស៊ីស ស៊េរី៤៧០ ពណ៌ស្ករ របស់ខ្លួនចោល រួចហើយដើរចូលទៅក្នុងក្រុមហ៊ុន ដើម្បីនិយាយគ្នាជាមួយម្ចាស់បំណុល ដោយមិនបានយកប្រាក់ទៅជាមួយទេ គឺទុកនៅក្នុងរថយន្ត… ប៉ុន្តែបានប្រមាណ១០នាទី ពេលត្រឡប់មកវិញ ស្រាប់តែឃើញកញ្ចក់ទ្វារចំហៀងបែកខ្ចាយប្រហោងគ្រហូៗ ក្រឡេកទៅមើលស្បោងប្រាក់បាត់សូន្យ ធ្លាក់ថ្លើមក្តុក ស្ទើរដួលសន្លប់ ។
ហេតុការណ៍ចោរវាយបំបែកកញ្ចក់រថយន្តសេ៊រីទំនើបលួចយកលុយ៦ម៉ឺនដុល្លារនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២ មីនា ២០១១ នៅមុខផ្ទះលេខ១១៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ ម្ចាស់ប្រាក់ដែលរងគ្រោះដោយសារចោរលួចយកប្រាក់ទៅបាត់នោះឈ្មោះឌី ដុក អាយុ៣៧ឆ្នាំ ជាអ្នករកស៊ីធំដុំម្នាក់ផង និងជាអ្នកបម្រើការក្នុងជួរអង្គរក្សរបស់អ្នកធំផងដែរ...ក្រោយពេលកើតហេតុភ្លាម បុរសឈ្មោះឌី ដុក បានរូតរះទៅដាក់ពាក្យបណ្តឹង ប៉ុន្តែទឹកមុខរបស់លោកមើលទៅមិនមានភាពស្លេកស្លាំងទេ…ចំណែកខាងសមត្ថកិច្ចប៉ូលិសវិញ បានលើកឡើងថា ករណីនេះហាក់ដូចជាមានភាពស្រពិចស្រពិលផងដែរ ប៉ុន្តែពាក្យបណ្តឹងនៅតែទទួលអញ្ចឹង…។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.
ចែករំលែកព័តមាននេះ