ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ខណ្ឌ​​ដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន​​៣នាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន​​ចំនួន​​៣នាក់​ ត្រូវកម្លាំង​​​ប៉េអឹម​​​ខណ្ឌ​ដូនពេញ ​ដឹកនាំដោយ​​​លោកវរសេនីយ៍​ត្រី​ថោង ​​ពិសិដ្ឋ ​ឃាត់ខ្លួន​នៅ​ចំណុច​​កែង​ផ្លូវ​​លេខ​​៨៦ និង​មហាវិថី​​ព្រះមុនីវង្ស ​(ខាង​ជើង​សណ្ឋាគារ​ភ្នំពេញ) ស្ថិតក្នុង​សង្កាត់ស្រះចក ​​ខណ្ឌ​​ដូនពេញ ​កាលពីវេលាម៉ោង​​​១១​និង​​​៣០នាទី​​យប់ថ្ងៃទី​​៨ មីនា ​​បន្ទាប់ពីសមត្ថ​កិច្ច​​​ឆែកឆេរ​រក​ឃើញ​​ថ្នាំ​ញៀន​​ក្រាម​ពណ៌សថ្លា (ម៉ាទឹកកក) ចំនួន​​២​កញ្ចប់​​តូច ។​

​តាមប្រភព​ពី​លោក​វរសេនីយ៍ត្រី​​ថោង ពិសិដ្ឋ ​មេបញ្ជា​ការ​​ប៉េអឹមខណ្ឌ​ដូនពេញ ​បាន​ឱ្យ​ដឹង​ថា ​យោង​តាម​​​បទ​បញ្ជា​​លោក​ឧត្តមសេនីយ៍​​ទោយ៉ា គឹម​​អ៊ី មេ​​​បញ្ជា​​ការ​រង​​ប៉េអឹម​​​លើ​ផ្ទៃ​ប្រទេស ​និង​ជា​មេ​បញ្ជា​ការ​​ប៉េអឹម​រាជធានី​ភ្នំពេញ ​​​កម្លាំង​ប៉េអឹម​ខណ្ឌ​ដូនពេញ ​បានចុះ​បង្ក្រាប​​ជនសង្ស័យ​​ជួញ​ដូរ​​គ្រឿងញៀន​នៅ​​ចំណុច​កែង​ផ្លូវ​​លេខ​​​​៨៦ និង​មហា​វិថី​​​ព្រះមុនីវង្ស​​ ស្ថិតក្នុង​​សង្កាត់ស្រះចក ខណ្ឌ​​ដូនពេញ ​កាលពី​វេលាម៉ោង​​​១១​និង​​​៣០​នាទី​យប់ ខណៈ​ពេល​​ជនសង្ស័យ​កំពុង​​​​ជួញដូរគ្រឿងញៀន​ ជាក់ស្តែង​​ជា​លទ្ធផល​​ឃាត់ខ្លួន​​បាន​៣​នាក់ ​​។ ​

ជនសង្ស័យ​​​​១-ឈ្មោះ​​វិត អឿន ​ភេទប្រុស អាយុ​​២៩​ឆ្នាំ ស្នាក់​នៅ​ផ្ទះជួល​​សង្កាត់ទួលទំពូង​​​២ ខណ្ឌ​ចំការ​មន ​២-​ឈ្មោះជាង ​រ៉េត ភេទប្រុស អាយុ​​​៣០​ឆ្នាំ ​ទី​លំនៅ​​​សង្កាត់បឹង​ព្រលឹត ខណ្ឌ​​៧​មករា ​​៣-​ឈ្មោះ​​ថា ​គង់​ ភេទប្រុស អាយុ​​៣០ឆ្នាំ ​ស្នាក់នៅ​វត្ត​សារា​វន្ត សង្កាត់​ជ័យ​ជំនះ ​ខណ្ឌ​ដូនពេញ។​ ​ពេល​ឃាត់ខ្លួន​​ជនសង្ស័យ​​​ទាំង​បីនាក់​​ខាងលើ​សមត្ថ​កិច្ច​ ​ដក​ហូត​បានគ្រឿងញៀន​​ក្រាម​ពណ៌​ស (ទឹក​កក) ។ មេបញ្ជា​ការ​​​ប៉េអឹមខណ្ឌ​​ដូនពេញ​បាន​​បញ្ជាក់​ថា ​រយៈពេល​មួយសប្តាហ៍​​ប៉េអឹម​ខណ្ឌ​​​ដូនពេញ បាន​​បង្ក្រាប​​ជនសង្ស័យ​​ជួញដូរ និង​​ប្រើប្រាស់​គ្រឿងញៀន​​សរុប​ចំនួន​​១១នាក់ ​​ហើយ​បាន​កសាង​សំណុំរឿង​​បញ្ជូនទៅ​​​បញ្ជា​ការ​​ប៉េអឹម​​រាជ​ធានី​ភ្នំពេញ ៕​