ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ប្រពន្ធ​នគរបាល​ទៅ​តុលាការ​ឃុំខ្លួន​រឿង​រំលោ.ភ​លើ​សេចក្ដី​ទុកចិត្ដ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ត្រូវ​បាន​គេស្គាល់​ថា​ជា​ភរិយា​មន្ដ្រី​នគរបាល​ ប្រឆាំងគ្រឿងញៀ.ន​ក្រសួងមហាផ្ទៃ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សំរេច​ឃុំខ្លួន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​រំលោ.ភ​លើ​សេចក្ដី​ទុកចិត្ដ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ កក្កដា ។ ស្ដ្រីរូប​នោះ​ឈ្មោះ​ច​ន ពិសី អាយុ​៣០​ឆ្នាំ មានទីលំនៅ​ផ្ទះ​លេខ​៧៦​A ផ្លូវ​លេខ​៤៥៦ សង្កាត់ទូល​ទំពូង​ទី​១ ខណ្ឌចំការមន ។ ទាក់ទិន​នឹង​ការ​ឃុំខ្លួន​ស្ដ្រី​ខាងលើ ប្រភពព័ត៌មាន​ចេញពី​សាលាដំបូង​រាជធានី

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ត្រូវ​បាន​គេស្គាល់​ថា​ជា​ភរិយា​មន្ដ្រី​នគរបាល​ប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សំរេច​ឃុំខ្លួន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ កក្កដា ។ ស្ដ្រីរូប​នោះ​ឈ្មោះ​ច​ន ពិសី អាយុ​៣០​ឆ្នាំ មានទីលំនៅ​ផ្ទះ​លេខ​៧៦​A ផ្លូវ​លេខ​៤៥៦ សង្កាត់ទូល​ទំពូង​ទី​១ ខណ្ឌចំការមន ។ ទាក់ទិន​នឹង​ការ​ឃុំខ្លួន​ស្ដ្រី​ខាងលើ ប្រភពព័ត៌មាន​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យ​ដឹង​ថា ប៉ូលិស​ការិយាល័យ​សួរ​ចម្លើយ​នៃនាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពីថ្ងៃ​ទី​១២ កក្កដា បាន​ឃាត់ខ្លួន​ស្ដ្រី​ឈ្មោះ​ច​ន ពិសី តាម​ពាក្យបណ្ដឹង​របស់​ស្ដ្រី​ឈ្មោះ​អ៊ុំ សា​វី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤៩C​Eo ផ្លូវ លេខ​២៤២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឱ្យ​ដឹងថា ឈ្មោះ​ច​ន ពិសី បាន​ស្គាល់​ខ្លួន (​អ៊ុំ សា​វី​) ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ស្ដ្រី​ជាប់ពិរុទ្ធ​នេះ មានមុខ​ងារ​ជា​ប្រធាន​សមាគម​តុងទីន​នៅផ្សា​របឹង​ត្របែក​ ។ តាម​ពាក្យបណ្ដឹង​បាន​បន្ដទៀត​ថា ដោយសារ​តែ​ស្គាល់គ្នា ក៏​មានការទុកចិត្ដ ទើប​ខ្លួន​ឱ្យ​លុយ​ដាក់​សមាគម​តុងទីន ដើម្បី​សន្សំ​ប្រាក់ ប៉ុន្ដែ​ក្រោយមក​ឈ្មោះ​នេះ បាន​យក​ប្រាក់​របស់​ខ្លួន​ប្រមាណ​ជិត​ ៦​ម៉ឺនដុល្លារ ​ទៅ​ប្រើប្រាស់​ទិញ​ដី និង​ធ្វើ​ផ្ទះ​អស់​គ្មានប្រាក់​សង​ខ្លួន​វិញ ទើប​ខ្លួន​ដាក់​ពាក្យ​ប្ដឹង​ឱ្យសមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង ។ ក្រោយ​ពី​ចាប់ខ្លួន​សមត្ថកិច្ច​បាន​បញ្ជូន​ស្ដ្រី​ជាប់​សង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​តុលាការ​បាន​សំរេច​ឃុំខ្លួន​ស្ដ្រី​នោះ ជាបណ្ដោះអាសន្ន​រង់ចាំ​បើក​សវនាការ​នា​ពេលក្រោយ ៕