ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តែ​រប្រាសាទ​ក្នុង​សតវត្ស​ទី10-11​ជា​មរតក​វប្ប​ធម៌​របស់បុព្វ​បុរស​ខ្មែរ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផ្តែរ​ប្រា​សាទ​ចំនួន​២​កំពុង​តែ​ដាក់​តាំង​នៅ​ក្នុង​សារ​មន្ទីរ​ជាតិ​ សំរាប់​ឱ្យ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ទស្ស​នា ។ ​នេះ​ជា​ផ្តែរ​ប្រាសាទ​ស្រឡៅ​នៅ​ខេត្ត​សៀម​រាប​ក្រោយ​ពាក់​កណ្តាល​សតវត្ស​ ទី១០ធ្វើ​អំពី​ថ្មភក់ និង​ផ្តែរ​ប្រា​សាទ​ប៉ែន ជុន ពាក់​កណ្តាល​សត​វត្ស​ទី​១១ នៅ​ខេត្ត​កំពង់​ធំ ។ បើ​តាមសៀវ​ភៅ​​វត្ថុ​​ពិចិត្រ​នៅ​សារ​មន្ទីរ​ជាតិ​ឱ្យ​ដឹង​ថា​ ក្បាច់​ចម្លាក់​នៅ​ប្រា​សាទ​ស្រឡៅ​មាន​ក្បាច់​ក្រឡោត​​ដូច​ក្បាច់​ចម្លាក់​ នៅ​ប្រាសាទ បន្ទាយ​ស្រី​ខ្លាំង​ណាស់ ហើយ​ប្រហែល​ជាទទួល​ឥទិ្ធពល​ពី​ប្រាសាទ​នោះ គឺ​ដូច​យើងឃើញ​ស្រាប់​គឺ​មាន​ចម្លាក់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ថ្មគួរឱ្យកោត​ សរសើរ ។

រាជធានីភ្នំពេញ ៖ ផ្តែរ​ប្រា​សាទ​ចំនួន​២​កំពុង​តែ​ដាក់​តាំង​នៅ​ក្នុង​សារ​មន្ទីរ​ជាតិ​សំរាប់​ឱ្យ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ទស្ស​នា ។ ​នេះ​ជា​ផ្តែរ​ប្រាសាទ​ស្រឡៅ​នៅ​ខេត្ត​សៀម​រាប​ក្រោយ​ពាក់​កណ្តាល​សតវត្ស​ទី១០ធ្វើ​អំពី​ថ្មភក់ និង​ផ្តែរ​ប្រា​សាទ​ប៉ែន ជុន ពាក់​កណ្តាល​សត​វត្ស​ទី​១១ នៅ​ខេត្ត​កំពង់​ធំ ។ បើ​តាមសៀវ​ភៅ​​វត្ថុ​​ពិចិត្រ​នៅ​សារ​មន្ទីរ​ជាតិ​ឱ្យ​ដឹង​ថា​ ក្បាច់​ចម្លាក់​នៅ​ប្រា​សាទ​ស្រឡៅ​មាន​ក្បាច់​ក្រឡោត​​ដូច​ក្បាច់​ចម្លាក់​នៅ​ប្រាសាទ បន្ទាយ​ស្រី​ខ្លាំង​ណាស់ ហើយ​ប្រហែល​ជាទទួល​ឥទិ្ធពល​ពី​ប្រាសាទ​នោះ គឺ​ដូច​យើងឃើញ​ស្រាប់​គឺ​មាន​ចម្លាក់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ថ្មគួរឱ្យកោត​សរសើរ ។

នៅ​កណ្តាល​ផ្តែ​រ​ជារូប​ព្រះ​នារាយណ៍ កាន់​កេត​ន​ភណ្ឌ​យ៉ាង​សង្ហា ​ហើយ​ជិះ​គ្រុឌ​ដែល​ជា​ជំនិះ​របស់​ព្រះអង្គ​ ដែល​មើល​ទៅ​គ្រុឌ​នោះ​កំពុង​ហោះ​ត្រដាង​ស្លាប ​កន្ទុយ​វាត់​ទៅ​ក្រោយ​ក្រវាត់​ចង្កេះ​មាន​អលង្ការ​ពាសពេញ​ធ្លាក់ចុះ​មក​ដល់ក្រោម​ជា​លំអ ។ តួ​អង្គ​ទាំងពីរ​នេះគេឆ្លាក់​ក្នុងស៊ុម​ទ្រវែង​មួយ​ដែល​មាន​អង្គត់​រាង​ដង​ធ្នូ​​ចេញ​ពី​កណ្តាល​នោះ​ បញ្ចប់​សង​ខាង​ទៅ​ដោយ​ដង​ខ្លួន​​គ្រុឌ​កំពុង​ខ្ជាក់​ក្បាល​នាគ​ចេញ​ពី​មាត់ ។ អង្គត់​នោះ​ចែក​ផ្តែ​រ​តាម​បណ្តោយ​ជា​ពីរ​ផ្នែក​ខាង​លើ​ជា​សន្លឹក​ដែល​ផុសចេញ​រឿង រីឯ​ខាង​ក្រោម​ជា​សន្លឹក​ដែល​ធ្លាក់​រយោង​ដ៏ស្រស់ស្អាត ។ នៅ​ខាង​លើ​បង្អស់​មាន​រូបគ្រុឌ​​មួយ​ជួរ​ដែល​​ម្ខាងៗ​​មាន​​៦បែរ​មុខ​រក​គ្នា​ មើល​ទៅ​ចម្លាក់​នេះ​មាន​ភាព​រស់រវើក​ដូច​ជា​មាន​ជីវិត​ទៀត​ផង ។

ចំណែកផ្តែរ​ដ៏​ស្រស់​ស្អាត​ទី២ សារ​មន្ទីរ​ជាតិ​បាន​មកពី​ប្រាសាទប៉ែន​ជុនកំពង់ស្វាយ​​ខេត្ត​កំពង់​ធំ ពាក់​កណ្តាល​​សត​វត្ស​ទី១១ ជាចម្លាក់​ពី​ថ្ម​ភក់​ដូច​គ្នា​ដែរ ។​ តួ​អង្គ​នៅ​ចំកណ្តាល​នៃ​ផ្តែ​រទី២​នេះ គឺ​ជា​ព្រះ​គ្រឹស្នៈ​ដែល​ជា​អវតា​រនៃ​ព្រះ​នា​រាយណ៍​ រី​ឯ​គ្រុឌ​នៅ​ក្បែរ​អម​សង​ខាង​ជា​យាន​ជំនិះ​បាន ត្រដាង​ស្លាបហោះ​នៅ​ក្បែរ​ព្រះអង្គ ។ ចំណែក ជើង​ និង​ដៃ​​នៃព្រះ​គ្រឹស្នៈសន្ធឹង​ហែក​ក្បាល​​៤ ក្នុង​ចំណោម​ក្បាល​ទាំង​អស់​នៃ​នាគ​កលិយ​ដែល​បាន​បំពុល​ទន្លេ​យមុនា​ ។ ទេព​នេះ​មាន​ទឹ​ក​មុ​ខ​ញញឹម​បង្ហាញថា ​នឹង​មាន​ជ័យ​ជំនះ​ដោយ​​ហែក​នាគ​នោះ​ជា​ពីរ ។ ជ័យ​ជំនះ​នេះ​មាន​ច្រើន​នៅ​ក្នុង​ជីវិត​របស់ព្រះ​អង្គ​ដែល​សុទ្ធ​សឹង​ជា​​ជោគ​ជ័យ​លើ​ពួក​សត្រូវផ្សេងៗ​ដែលព្រះបិតុលា​ព្រះ​អង្គ​បញ្ជូនមក​ឱ្យ​បង្កចលា​ចលដោយ​សារ​ច្រណែន ។ ចម្លាក់​នេះ​ជា​របៀប​ឆ្លាក់​ដង​ខ្លួន​តាម​លំ​នាំ​ធម្ម​ជាតិ​ ហើយ​ក្បាច់​លំអិត​នៃ​សំពត់ ​ព្រមទាំង​អលង្ការ​ផ្សេងៗ​ជា​លក្ខណៈ​សំគាល់​នៃ​រចនា​​បថ​បា​ពួន ៕