ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូដណ្តឹង​រ៉ូណាល់​ដូ​ បង្ហាញ​​ឈុត​​ដំណាច់ឆ្នាំ​2011

12 ឆ្នាំ មុន

តាមសារព័ត៌មាន​បរទេស​ចេញផ្សាយ​ថ្ងៃទី​២៩ ធ្នូ កន្លង​​មក ​ឱ្យ​ដឹង​ថា ​នាង​អ៊ី​រី​ណា ឆេក ​តារា​បង្ហាញ​ម៉ូដ​ជន​ជាតិ​រុស្ស៊ី​ និង​ជា​គូដណ្តឹង​​របស់​កីឡា​ករ​​គ្រីស្ទៀ​ណូ ​រ៉ូណាល់​ដូ ​ខ្សែ​បម្រើ​ក្លឹប​ Real Madrid ​នឹងបង្ហាញ​សម្រស់​ដ៏​សិច​ស៊ី​របស់​ខ្លួន​​នា​​ដំណាច់​ឆ្នាំ​២០១១ ។ ​កន្លង​មក នាង​អ៊ី​រី​ណា ឆេក ធ្លាប់​បាន​​ទទួល​អាជីព​​បង្ហាញ​ម៉ូដ​​ឱ្យ​​ក្រុម​ហ៊ុន​មួយ​ចំនួន​​ដូច​ជា​ Intimissimi, Germaine De Capuccini, Rampage, Xti និង Replay ជា​ដើម ។

​ដោយ​ឡែក​ក្នុង​អំឡុង​ពេល​​ចុង​ក្រោយ​​នា​ដំណាច់​ឆ្នាំ​​២០១១ ​​នេះ នាង​​ថត​បង្ហាញ​ម៉ូដ​ឈុត​​ក្នុ​ងមាន​ស្លាក​សញ្ញា Lascana ​ពី​ប្រទេស​​អាល្លឺ​ម៉ង់ ​ដែល​ចាត់​ទុក​ថា ជា​​អាជីព​​សម្រាប់​ដំណាច់​ឆ្នាំ​​។ ក្នុង​ការ​ថត​បង្ហាញ​ម៉ូដ​ខាង​លើ​ នាង​អ៊ី​រី​ណា ឆេក ​អាយុ​២៥ឆ្នាំ ​ស្ថិត​ក្នុង​​ឈុត​ដ៏​សិច​ស៊ី​ពណ៌ស្វាយ ​និង​ស៊ី​ជម្ពូ​ រួម​ទាំង​​បង្អួត​​ដើម​ទ្រូង​ដ៏​ទ្រលុក​​ទ្រលន់​​គួរ​ឱ្យ​គយ​គន់ ។

ស្រប​ពេល​ជា​មួយ​គ្នា​​នេះ​ រូប​ភាព​មួយ​ចំនួន​ទៀត​ក្នុងការ​បង្ហា​ញ​​ឈុត​​សម្លៀក​បំពាក់​ក៏​បាន​ប្តូរទៅ​មាន​ចំណាប់​អារម្មណ៍​​ត្រង់​​ត្រគាក​​ប្រកប​ដោយ​​ភាព​សិច​ស៊ី​មាន​ន័យថា ​ពិធី​បង្ហាញ​ម៉ូដ​នេះ​បាន​បង្ហាញ​ពី​គុណសម្បត្តិ​​ទាំង​​នៅ​បរិ​វេណ​ខាង​មុខ និង​ផ្នែក​​ខា​ងក្រោយ​នៃ​​រាងកាយ ។  ​គួរ​បញ្ជាក់ថា តារាបង្ហាញម៉ូដ​​ខាងលើ គឺ​ជា​ស្ត្រី​​សិច​ស៊ី​គួរ​ឱ្យ​គយ​គន់​ និង​មាន​ចំណាប់​អារម្មណ៍​​ពី​សំណាក់​បុរស​​នានា​នៅ​ទូទាំង​​ពិភព​លោក ប៉ុន្តែ​ជា​អកុសល​​មួយ ព្រោះ​បច្ចុ​ប្បន្ន​នាង​បាន​ក្លាយ​ជា​គូ​ដណ្តឹង​​របស់​កីឡា​ករ​ឆ្នើម​នៅ​លើ​ពិភព​លោក​ដែល​​លេង​ឱ្យ​ក្លឹប Real Madrid គឺ​គ្រីស្ទៀណូ រ៉ូណាល់ដូ ៕