ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជា​ច្រើន​រយ​នាក់​ធ្វើបាតុ​កម្ម​នៅ​ក្រុង​មូស្គូ

12 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុ​កម្ម​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ធ្នូ នៅ​កណ្តាល​ក្រុង​មូស្គូ​។ ពួក​គេ​ទាម​ទារ​ឱ្យ​ដោះ​លែងមេ​ដឹក​នាំ​ចលនា​ប្រឆាំង​នៃ​រណសិរ្ស​ឆ្វេង​និយម​ដែល​ជាប់​ឃុំ​ឃាំង​លោក​ស័រ​ហ្គេយ​ អ៊ូ​ដាល់​សូវ​។ បាតុ​កម្ម​នេះ​​ត្រូវ​អាជ្ញា​ធរ​ហាម​ឃាត់​។ ការ​ប្រមូល​ផ្តុំ​មនុស្ស​ធ្វើ​បាតុ​កម្ម​នោះ​នៅ​ទី​លាន​ពូ​ស្គីន​ចាប់​ផ្តើម​ពី​ពេល​ព្រលប់​ទៅ​។ ពួក​បាតុ​ករ​ស្រែក​ទាម​ទារ​ឱ្យ​ដោះ​លែង​ពួក​អ្នក​ទោស​នយោ​បាយ ពិសេស​ដោះ​លែង​លោក​អ៊ូ​ដាល់​សូវ។ ប៉ូលិស​ពុំ​បាន​ចាប់ខ្លួន​បាតុ​ករ​ណា​ម្នាក់​ឡើយ។

លោក​បូរីស​ ណេម​សូវ ជា​មេ​ដឹក​នាំ​ម្នាក់​​នៃ​ចលនា​តវ៉ា​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ប្រឆាំង​របប​លោក​វ្ល៉ា​ឌី​មៀរ​ ពូទីន ដែល​ផ្ទុះ​ឡើង​ក្រោយ​ការ​​បោះ​ឆ្នោត​សភា​ថ្ងៃ​ទី​៤ ធ្នូ ក៏​មាន​វត្ត​មាន​ក្នុង​បាតុ​កម្ម​នេះ​ដែរ​។ លោក​ស័រ​ហ្គេយ​​ អ៊ូ​ដាល់​សូវ ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ ក្នុង​ពេល​លោក​ចូល​រួម​ក្នុង​បាតុ​កម្ម​ហាម​ឃាត់​មួយ​នា​ថ្ងៃ​បោះ​ឆ្នោត​សភា​ដែល​គណ​បក្ស​កាន់​អំណាច​គឺ​គណ​បក្ស​រុស្ស៊ី​រួប​រួម​របស់​លោក​ពូទីន​​ជា​អ្នក​ឈ្នះ​ រួច​បន្ទាប់​មក​លោក​ត្រូវ​ទទួល​ការ​​កាត់​ទោស​ដាក់​គុក​១៤​ថ្ងៃ​ ៕

            ​​