ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី30 ធ្នូ

12 ឆ្នាំ មុន

*ឆ្នាំ១៨៥៣
-សហរដ្ឋ​អាមេរិក​​ទិញ​ដី​ពី​ម៉ិក​ស៊ិក​ ដើម្បី​​សម្រួល​​ក្នុង​ការ​កសាង​ផ្លូវ​​ដែក​​នៅ​ប៉ែក​និរតី ។
*​ឆ្នាំ​១៩០៣
-អគ្គិភ័យ​ឆាប​ឆេះ​​មហោស្រព​​ Iroquors ក្នុង​​រដ្ឋ​ជីកា​ហ្គោ សហ​រដ្ឋ​អាមេរិក បណ្តាល​​ឱ្យ​មនុស្ស​​៦០០​នាក់ ​ស្លា.ប់​បាត់​បង់​ជីវិត ។
*ឆ្នាំ​១៩២២
-សហ​ភាព​នៃ​សាធារណ​រដ្ឋ​​សង្គម​និយម​​សូវៀត​​ត្រូវបាន​បង្កើត​​ឡើង ។
*​​ឆ្នាំ​១៩៦៥
-លោក​ហ្វើ​ឌីណង់ ម៉ា​កូស ក្លាយ​​​ទៅ​ជា​​ប្រធានាធិបតី​​រ​បស់​ហ្វ៊ីលីពីន ។

*ឆ្នាំ១៨៥៣
-សហរដ្ឋ​អាមេរិក​​ទិញ​ដី​ពី​ម៉ិក​ស៊ិក​ ដើម្បី​​សម្រួល​​ក្នុង​ការ​កសាង​ផ្លូវ​​ដែក​​នៅ​ប៉ែក​និរតី ។
*​ឆ្នាំ​១៩០៣
-អគ្គិភ័យ​ឆាប​ឆេះ​​មហោស្រព​​ Iroquors ក្នុង​​រដ្ឋ​ជីកា​ហ្គោ សហ​រដ្ឋ​អាមេរិក បណ្តាល​​ឱ្យ​មនុស្ស​​៦០០​នាក់ ​ស្លាប់​បាត់​បង់​ជីវិត ។
*ឆ្នាំ​១៩២២
-សហ​ភាព​នៃ​សាធារណ​រដ្ឋ​​សង្គម​និយម​​សូវៀត​​ត្រូវបាន​បង្កើត​​ឡើង ។
*​​ឆ្នាំ​១៩៦៥
-លោក​ហ្វើ​ឌីណង់ ម៉ា​កូស ក្លាយ​​​ទៅ​ជា​​ប្រធានាធិបតី​​រ​បស់​ហ្វ៊ីលីពីន ។
*ឆ្នាំ​១៩៧២
-​សង្គ្រាម​វៀតណាម ៖ ​សហ​រដ្ឋ​អាមេរិក​​បញ្ឈប់​ការ​​ទម្លាក់​គ្រាប់​បែក​នៅ​វៀត​ណាម​ខាង​ជើង​ ។
*​ឆ្នាំ១៩៩៣
-​ប្រទេស​អ៊ី​ស្រាអែល និង​វ៉ា​ទីកង់ បង្កើត​ចំណង​ការ​ទូត​ជា​មួយ​គ្នា ។
*​ឆ្នាំ២០០៤
-អគ្គិភ័យ​​ឆាបឆេះ​​រង្គសាល​​ Cromagnon ក្នុង​តំបន់ Buenos Aires ប្រទេស​អាហ្សង់ទីន ​បណ្តាល​ឱ្យ​មនុស្ស​១៩៤​នាក់​ស្លាប់​បាត់​បង់​ជីវិត។
*​ឆ្នាំ២០០៩
-ចំណាប់​ខ្មាំង​​ជន​ជាតិ​អង់​គ្លេស​ ក្នុង​ប្រទេស​​អ៊ី​រ៉ាក់​​ត្រូវបាន​ដោះ​លែងឱ្យ​មាន​​សេរីភាពវិញ​​ បន្ទាប់​ពី​​ចាប់​ខ្លួន​​អស់​រយៈ​ពេល​២​ឆ្នាំ​កន្លះ​ ។
-លោក​អាប់​ឌូ​រ៉ា​ម៉ាន់ វាហ៊ីដ អតីត​​ប្រធានា​ធិបតី​​ឥណ្ឌូណេស៊ី​ ​បាន​ស្លាប់​បង់​ជីវិត​ក្នុង​វ័យ​​៦៩ឆ្នាំ ។
-ភ្លើង​​​ឆេះ​ព្រៃ​​១៣.៤០០​ហិកតា នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អូស្ត្រាលី ​កំពុង​តែ​ប​ន្ត​​​រាល​ដាល​ជា​មួយ​នឹង​ការ​​បំផ្លាញ​​ផ្ទះសម្បែង​​​អស់​ចំនួន​៣៧​ខ្នង ។
*​ឆ្នាំ២០១០ 
-ទូរទស្សន៍​​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​ផ្សាយ​​ខ្សែ​ភាព​យន្ត​របស់​ប្រទេស​លោក​​​ខាង​លិច ជា​លើក​ដំបូង​ គឺរឿង​ Bend it Like Beckham មាន​ន័យថា «បត់​បែន​ធ្វើ​ឱ្យ​ដូច​​ជា​កីឡា​ករ​​បេកខាំ។
-ប្រទេសថៃ ​ទទួច​សុំ​​ឱ្យ​​រដ្ឋា​ភិបាល​​ប្រទេស​កម្ពុជា​ ដោះ​លែង​​ប្រជាជន​រប​ស់​​ខ្លួន​ចំនួន​៧​នាក់ ដែល​ត្រូវរដ្ឋា​ភិបាល​​កម្ពុជា​ចាប់​ខ្លួន​ពីបទ​ឆ្លង​ដែន​​ខុស​ច្បាប់ ។
-​មេដឹក​នាំ​​គណ​បក្ស​​ប្រឆាំង​​លោក​ស្រី អ៊ុង ​សាន​ស៊ូជី បាន​ជួប​ជា​មួយ​មេ​ដឹកនាំ​ប្រឆាំង​ដែល​បាន​បំបែក​ខ្លួន​ពី​គណ​បក្ស​សម្ព័ន្ធ​ជាតិ​ ដើម្បី​​ប្រធានាធិបតេយ្យរ​បស់លោកស្រី៕