*ឆ្នាំ១៧៧៨ សង្គ្រាមបដិវត្តន៍អាមេរិក ៖ ទាហានអង់គ្លេស៣.៥០០នាក់ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ Archibald Campbell បានចូលកាន់កាប់ប្រទេសហ្សកហ្ស៊ី។
*ឆ្នាំ១៩៩១ ប្រទេសម៉ុងហ្គោលីទទួលបានឯករាជ្យពីសែរាជ្យវង្ស Qing របស់ប្រទេសចិន។
*ឆ្នាំ១៩៩៨ មេដឹកនាំខ្មែរក្រហមបានធ្វើការសុំទោសចំពោះរបបប្រល័យពូជសាសន៍ក្នុងទសវត្សទី៧០ ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ជាង១លាននាក់ ។
*ឆ្នាំ២០០១ អគ្គិភ័យឆាបឆេះមជ្ឈមណ្ឌលលក់ទំនិញក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ បណ្តាលឱ្យមនុស្សជាង២៩១នាក់ស្លាប់បាត់បង់ជីវិត ។
*ឆ្នាំ២០០៦ ចក្រភពអង់គ្លេសបានយល់ព្រមសងបំណុលចុងក្រោយរបស់ខ្លួនចំនួន១០០លានដុល្លារទៅឱ្យសហរដ្ឋអាមេរិក និងកាណាដាដែលជាសំណងចំពោះសង្គ្រាមលោកលើកទី២ ។
*ឆ្នាំ២០០៨ ប្រទេសបង់ក្លាដែសរៀបចំការបោះឆ្នោតជាតិរបស់ខ្លួន ។
*ឆ្នាំ២០០៩ ប្រទេសថៃបញ្ចប់ការធ្វើមាតុភូមិនិវត្តជនភៀសខ្លួនម៉ុង (Hmong)ទៅកាន់ប្រទេសឡាវវិញ ។
-ប្រទេសចិនបានក្លាយទៅជាទីផ្សារមួយដ៏ធំបំផុតលើកដំបូងក្នុងការទិញទំនិញពីប្រទេសជប៉ុនជំនួសឱ្យសហរដ្ឋអាេមរិក ។
*ឆ្នាំ២០១០ ជនជាតិសៀមចំនួន៧នាក់ រួមបញ្ចូលទាំងសមាជិកសភាម្នាក់ផងត្រូវបានចាប់ខ្លួនពីបទចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ។
-ក្រុមបាល់ទាត់ប្រទេសម៉ាឡេស៊ីឈ្នះជើងឯក AFF Suzuki Cup ក្រោយពីផ្តួលក្រុមឥណ្ឌូណេស៊ី ៤-២ ។
-រដ្ឋាភិបាលប្រទេសចិនបានកំណត់វិធានការណ៍ថ្មី ដើម្បីបង្ក្រាបអំពើពុករលួយ ៕
ចែករំលែកព័តមាននេះ