ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិ​សុខ​​រោង​ចក្រ​នាំ​គ្នា​​លួច​ពុម្ព​​ស្រោម​ជើង​​ត្រូវចាប់​ខ្លួន​

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​សន្តិ​សុខ​យាម​រោង​ចក្រ​ផលិត​ស្រោម​ជើង​ម៉ាក​អេឌី​ដាស់ ៣​នាក់​បាន​រួម​ដៃ​គ្នា​ធ្វើ​សកម្ម​ភាព​​លួច​យក​ពុម្ព​​ស្រោម​ជើង​ចំនួន​២៩០ ​ពុម្ព ​ចេញពី​ក្នុង​រោង​ចក្រ​ក្នុង​បំណង​យក​ទៅ​លក់​នៅតាម​ទីផ្សារ​ ប៉ុន្តែ​សំណាង​​អាក្រក់​ត្រូវ​ជាង​ម៉ាស៊ីន​​ជន​ជាតិ​ចិន ​ប្រទះ​ឃើញ​​​ទាន់​ក៏​​ដេញចាប់​បាន​ម្នាក់

ខេត្តកណ្តាល ៖ ​សន្តិ​សុខ​យាម​រោង​ចក្រ​ផលិត​ស្រោម​ជើង​ម៉ាក​អេឌី​ដាស់ ៣​នាក់​បាន​រួម​ដៃ​គ្នា​ធ្វើ​សកម្ម​ភាព​​លួច​យក​ពុម្ព​​ស្រោម​ជើង​ចំនួន​២៩០​ពុម្ព ​ចេញពី​ក្នុង​រោង​ចក្រ​ក្នុង​បំណង​យក​ទៅ​លក់​នៅតាម​ទីផ្សារ​ ប៉ុន្តែ​សំណាង​​អាក្រក់​ត្រូវ​ជាង​ម៉ាស៊ីន​​ជន​ជាតិ​ចិន ​ប្រទះ​ឃើញ​​​ទាន់​ក៏​​ដេញចាប់​បាន​ម្នាក់ ឯ​ពីរ​នាក់​ទៀត​រត់​គេច​ខ្លួន​រួច ។

ហេតុការណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​​ម៉ោង​២​និង​៣០​នាទី​​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២៦ ធ្នូ ២០១១ ​នៅ​ក្នុង​រោង​ចក្រ​យីរ៉ុង ​ផលិត​ស្រោម​​ជើង​ម៉ាក​​អេឌី​ដាស់ (adidas) ​ដែល​មាន​​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្លើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ ១-ឈ្មោះ​​រស់ ផល្លី អាយុ​២៣​ឆ្នាំ ​មាន​ទី​លំនៅភូមិត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គ​ស្នួល ត្រូវចាប់​ខ្លួន​បាន​ ២-ឈ្មោះ​​សុង ផល្លា ​អាយុ​២០ឆ្នាំ មាន​ទីលំនៅភូមិត្រយឹង ​ឃុំ​ពើក និង​៣-ឈ្មោះ​អ៊ឹម ថន អាយុ​៤០ឆ្នាំ ​មានទី​លំនៅ​​ភូមិ​អង្គ​​មេត្រី ​ឃុំ​រលាំង​គ្រើល ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ពួកគេ​ជា​សន្តិ​​សុខ​យាម​​នៅ​រោង​ចក្រ​ខាង​លើ ហើយ​ជន​ពីរនាក់​ខាង​ក្រោម​បាន​កំពុង​រត់​គេចខ្លួន ។

ចំណែក​ឯពុម្ព​​ស្រោម​ជើង​​ដែល​ពួកគេ​លួច​បាន​មាន​ចំនួន​២៩០​ពុម្ព ​ធ្វើ​ពី​​លោហៈ​ធាតុ​​ដេរ៉ា ហើយ​​តាម​ថៅកែ​រោងចក្រ​​​ខាងលើ​ឈ្មោះ​លី ​សៀ​សិុនគួយ ​ភេទប្រុស អាយុ​៣៩ឆ្នាំ ​អះអាង​​ប្រាប់​ប៉ូលិស​​ថា កន្លង​មកធ្លាប់​​បាត់​អស់​ពុម្ព​ស្រោម​ជើង​រាប់​ពាន់​​ពុម្ព​មក​ហើយ​បើ​គិត​​ជាទឹក​ប្រាក់​អស់​ចំនួន​១១​មឺុន​ដុល្លារ​ឯណោះ មិន​ដែល​ចា​ប់​បាន​ចោរ​ម្តងណា​ឡើយ ៕ ចោមចៅ