ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស្រុកអន្លង់​​វែង​ប្រារព្ធ​​បុណ្យដា​រ​លាន

13 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ ​កាលពី​​រសៀលថ្ងៃ​ទី​​៦ ធ្នូ​ កន្លងមក​នេះ អាជ្ញាធរ​ស្រុកអន្លង់​វែង​​​ មន្ត្រី​​ការិយា​ល័យ​កសិ​កម្មស្រុក​ រួម​នឹង​អាជ្ញាធរ​មូល​ដ្ឋាន និង​ប្រជាពលរដ្ឋ​​ បានប្រារព្ធ​​ពិធីបុណ្យ​​ដារ​លាន​ និង​បួងសួង​សុំ​សេចក្តី​​សុខ​សប្បាយ​​ផងដែ​រទៅតាម​ទំនៀម​ទំលាប់​​​ដែលបាន​ ធ្វើ​កន្លង​មក ។​ លោកម៉ក់ ដេត ប្រធានការិយាល័យ​កសិ​កម្ម​​ស្រុក ​បាន​ឱ្យ​​ដឹង​ថា ប្រជា​កសិករ​​​ក្រោយពី​បង្ក​បង្កើន​​ផល​​នា​រដូវ​វស្សា​​​ឆ្នាំ​២០០៩ កន្លង​ទៅ និង​រដូវ​វស្សា​​ឆ្នាំនេះ ​បាន​​ទទួល​ផល

ខេត្ត​ឧត្តរមានជ័យ ៖ ​កាលពី​​រសៀលថ្ងៃ​ទី​​៦ ធ្នូ​ កន្លងមក​នេះ អាជ្ញាធរ​ស្រុកអន្លង់​វែង​​​ មន្ត្រី​​ការិយា​ល័យ​កសិ​កម្មស្រុក​ រួម​នឹង​អាជ្ញាធរ​មូល​ដ្ឋាន និង​ប្រជាពលរដ្ឋ​​ បានប្រារព្ធ​​ពិធីបុណ្យ​​ដារ​លាន​ និង​បួងសួង​សុំ​សេចក្តី​​សុខ​សប្បាយ​​ផងដែ​រទៅតាម​ទំនៀម​ទំលាប់​​​ដែលបាន​ធ្វើ​កន្លង​មក ។​ លោកម៉ក់ ដេត ប្រធានការិយាល័យ​កសិ​កម្ម​​ស្រុក ​បាន​ឱ្យ​​ដឹង​ថា ប្រជា​កសិករ​​​ក្រោយពី​បង្ក​បង្កើន​​ផល​​នា​រដូវ​វស្សា​​​ឆ្នាំ​២០០៩ កន្លង​ទៅ និង​រដូវ​វស្សា​​ឆ្នាំនេះ ​បាន​​ទទួល​ផល​​​កើនឡើង ​​ទើប​​ក្រោយពី​ប្រមូល​ផល​ស្រូវ​រួច​រាល់ហើយ ទាំង​ប្រជា​​ពលរដ្ឋ​​​ ​រួមនឹង​​​​មន្ត្រី​រាជ​ការ ​​បានស្រុះស្រួល​មូល​មតិ​គ្នា​រៀបចំ​​ពិធីបុណ្យ​​ដារលាន​​ ដើម្បី​បួង​សួង​​​​សុំសេចក្តីសុខ​​សប្បាយ​​​ ។ ​ពិធី​បុណ្យ​​នេះ បាន​​ប្រារព្ធ​​​​ធ្វើ​​នៅចង្កេះ​​ភ្នំ​ដង​រែក​​ កន្លែង​រូប​ចម្លាក់​​ថ្ម​តាម៉ុក ក្នុង​ភូមិជើង​ភ្នំ​ ឃុំត្រពាំងប្រីយ៍ ​ដើម្បី​បួងសួងសែន​ព្រែន ​ដល់​ព្រះភូមិដែលជា​ម្ចាស់​​ទឹក​ម្ចាស់ដី​​ និង​ដល់​​វត្ថុ​ស័ក្តិសិទ្ធិ​នានា​ឱ្យ​​ជួយពួកគេ​បាន​សេចក្តី​សុខ និង​​ជួយ​ឱ្យ​​ការបង្ក​បង្កើន​​​ផល​នៅ​​ឆ្នាំ​​ក្រោយៗ​ទៀត ​បាន​ភោគ​ផល​​​​បរិបូរណ៍​​ជាប់ជានិច្ច​ ។

បុណ្យដារលាន​​​តែ​ងត្រូវបាន​ប្រជាកសិករ​​ទូទាំង​ប្រទេស​​​​ប្រារព្ធធ្វើ​​​នៅ​តាម​មូលដ្ឋាន​​របស់​ខ្លួន​ និង​ដោយ​​មានការ​​គាំទ្រពី​​ក្រសួង​​កសិកម្ម​​ រុក្ខា​ប្រមាញ់ និងនេសាទផងដែរ ក្នុងគោល​​បំណង​​រក្សា​នូវ​អត្ត​សញ្ញាណ​​ជាតិខ្មែរ ឱ្យ​​បាន​គង់​វង្ស​ ក៏ដូច​ជា​ការបង្ក​​​​ឱកាស​​ដល់​កសិករ​​ឱ្យ​មាន​ការ​ជួបជុំ​​ញាតិមិត្ត​​ជិតឆ្ងាយ ដើម្បី​ចូល​រួម​ធ្វើការ​​​ផ្លាស់ប្តូរ​​យោបល់​គ្នា​​លើ​ការ​​ងា​របង្កបង្កើន​ផល​ ។​ ជាពិសេស​​ ដើម្បីចូលរួម​​កំសាន្ត​​សប្បាយ​បន្ទាប់ពី​ការ​ចំណាយ​​កំលាំង​កាយ​​​ក្រោម​​កំដៅ​ព្រះអាទិត្យ​​ និង​ក្រោម​​ភ្លៀង​ផ្គរ​អស់រយៈ​ពេល​មួយ​​រដូវ នៃ​ការងារ​​បង្កបង្កើន​ផល​របស់​​ពួកគាត់​កន្លង​មក ។

ទោះ​ជាយ៉ាង​ណា ចំពោះ​បុណ្យដារលាន​នេះ​​អ្នកស្រុក​​តែង​តែ​​ហៅ​ខុសៗ​គ្នា​​អាស្រ័យ​​ទៅតាម​តំបន់នីមួយ​ៗ ដែល​តំបន់​ខ្លះប្រជាពលរដ្ឋ​​ខ្មែរ​យើង​​ហៅ​ថា បុណ្យ​​បោស​លាន ខ្លះ​ហៅ​បុណ្យ​សាមគ្គី បុណ្យ​កណ្តាល​ភូមិ​​ និងបុណ្យ​​ដារ​បាត​លាន​​ជាដើម ​។​ ថ្វី​បើ​​​បុណ្យ​​នេះមាន​ការ​ហៅ​​ខុសៗគ្នា​​ច្រើ​ន​ក៏ពិតមែន ​តែគោលបំណង​សំខាន់​​នៃ​ពិធីបុណ្យ​​មានទិស​ដៅ​​តែម្យ៉ាង​គត់​ គឺ​​ដើម្បី​រំលឹក​​គុណ​​​ម្ចាស់​ទឹក​ ម្ចាស់​ដី ដែល​បាន​​​ផ្តល់​មក​នូវ​ភោគ​ផល​ផ្លែ​ផ្កា​​សំរាប់​កូន​​ចៅ​ចិញ្ចឹម​​​ជីវិត​ ។​ តាម​ការ​ពិតទៅ ខ្មែរ​យើង​​ជាអ្នក​​គោរព​ធម្ម​ជាតិ​ ទឹក និង​ដី ព្រោះ​​ទឹក និង​ដីមានសារ​ប្រយោជន៍​​ដល់​ការប្រកប​របរ​កសិ​កម្ម​​ គឺការ​ផ្តល់​​​នូវភោគ​ផល​​ស្រូវអង្ករ និង​ភោគ​ផល​កសិ​កម្ម​​គ្រប់មុខ ​ដែលបានចិញ្ចឹម​​​ពួកគាត់​​ឱ្យ​មាន​ជីវិត​​រស់នៅ​​ និងជា​ដង្ហើម​​សេដ្ឋកិច្ច​​របស់​ប្រទេស​ជាតិ ៕