ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លឹក​គូឆាយ​ផ្ដល់​ផលប្រយោជន៍​ដល់​រាង​កាយ

14 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ស្លឹក​គូឆាយផ្ដល់​ប្រយោជន៍​ដល់​សុខភាព​រាង​កាយ​របស់មនុស្ស​យ៉ាងច្រើន ជា​ពិសេស​ស្លឹក​គូឆាយ​មិនត្រឹមតែ​ជា​បន្លែ​ដែល​មាន​រសជាតិ​ឆ្ងាញ់ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឱសថ​សំរាប់​ព្យាបាលអាការរោគ​មួយ​ចំនួន​បាន​ទៀត​ផង​មានដូច​ជា ៖

–  បំបាត់​អាការ​ហើមពោះ ៖ ជា​ធម្មតា ស្លឹក​គូឆាយ​ជួយ​បន្ថយ​អាការ​ហើមពោះ និងចុកពោះ​។ គេ​យក​ស្លឹក​វា​បុក​ឱ្យ​ម៉ដ្ឋ​រួច​ច្របាច់យក​តែ​ទឹក​វា​មក​ពិសា ឬ​យក​ទេ​ឆា​ទទួលទាន​តែ​ម្ដង​ក៏​បាន ព្រោះថា គូឆាយ​មានសារធាតុ​សរសៃ​ច្រើន​ដែល​ជួយ​ឱ្យ​ពោះវៀន​មានដំណើរ​ការ​ល្អ ។
– ជួយ​កាត់​បន្ថយ​អាការ​ហើម​ជាំ ៖ គេយក​ស្លឹក​គូឆាយ​ទៅ​បុក​ឱ្យ​ម៉ដ្ឋ រួច​យក​ទៅបិទ​ពីលើ​បរិវេណ​ដែល​មាន​អាការ​ជាំ​សំរាប់កាត់​បន្ថយ​ការ​ឈឺចាប់ និង​ជួយ​បំបាត់​កុំឱ្យឈាមកក​នៅ​បរិវេណ​ប៉ះទង្គិច ។
– ជួយ​បំបាត់​អាការ​ស្ទះ​នោម ៖ គេ​យកគ្រាប់​គូឆាយ​ទុំ​(​គ្រាប់​ស្ងួត​)​ទៅ​ស្ងោរ ឬ​ធ្វើជា​ថ្នាំ​គ្រាប់​សំរាប់​ទទួលទាន​ក៏​បាន​ដែល​ជួយ​ឱ្យ​អ្នក​កើត​អាការ​ស្ទះ​នោម​អាច​នោម​បាន ស្រួល​វិញ ។
– ​ព្យាបាល​ជំងឺអំបៅអំបែក ៖ បើ​លោកអ្នកមាន​ជំងឺអំបៅអំបែក​ក្នុង​ត្រចៀក​នោះ លោក​អ្នក​គ្រាន់តែ​ប្រើ​ទឹក​ដែល​បាន​ពី​ការច្របាច់​ស្លឹក​គូឆាយ​ស្រស់​ទៅ​លាប​នៅ​ក្នុងរន្ធ​ត្រចៀក​ក៏​អាច​ព្យាបាល​បាន​ដែរ ។
– ​ធ្វើ​ជា​គ្រឿង​ប៉ូវ​ក្នុង​ទឹកដោះ ៖ កាលពីសម័យ​បុរាណ​មនុស្ស​ជា​ច្រើន​មាន​ជំនឿ​ថា ម្ដាយ​ដែ​មានកូន​តូច​បំបៅ​ទទួលទាន​សម្ល​ស្លឹកគូឆាយដើម្បី​ជួយ​បន្ថែម​ជីវជាតិ​ដល់​ទឹកដោះ ដែល​អាច​ផ្ដល់​ថាមពលរឹង​មាំ​ដល់​ទារក ។