ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអភិបាល​រាជធា​នីជំរុញ​ការ​ធ្វើរដ្ឋ​បាល​រៀង​រាល់ថ្ងៃ​ពង្រឹក​ការ​រក្សា​សន្តិ​សុខ​ធានា​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​លោកកែប ជុតិមា ​​​អភិ​បាល​​រាជធានីភ្នំពេញ​​​​ បាន​ដាក់​បទ​បញ្ជា​​​ដាច​់​​​ណាត់ ​ឱ្យគ្រប់​គណៈ​បញ្ជា​ការ​សង្កាត់​-ខណ្ឌ​ទូទាំង​​​រាជ​ធានី​ធ្វើ​ការ​ត្រួត​ ពិនិត្យ​រដ្ឋបាលក្នុង​​អា​ណា​ចក្រ​​របស់ខ្លួន​​​​រៀង​រាល់​យប់​ចាប់ពីពេល​ នេះ ​ត​ទៅ ដើម្បី​ជំរុញ​​ការ​​រក្សា​​​សន្តិសុខ​​​ និងសណ្តាប់​ធ្នាប់​​ឱ្យកាន់តែ​​​ប្រសើរឡើង ជាពិសេស​​​នៅ​ក្នុង​​​ឆ្នាំ​

រាជធានីភ្នំពេញ ៖ ​​លោកកែប ជុតិមា ​​​អភិ​បាល​​រាជធានីភ្នំពេញ​​​​ បាន​ដាក់​បទ​បញ្ជា​​​ដាច​់​​​ណាត់ ​ឱ្យគ្រប់​គណៈ​បញ្ជា​ការ​សង្កាត់​-ខណ្ឌ​ទូទាំង​​​រាជ​ធានី​ធ្វើ​ការ​ត្រួត​ពិនិត្យ​រដ្ឋបាលក្នុង​​អា​ណា​ចក្រ​​របស់ខ្លួន​​​​រៀង​រាល់​យប់​ចាប់ពីពេល​នេះ ​ត​ទៅ ដើម្បី​ជំរុញ​​ការ​​រក្សា​​​សន្តិសុខ​​​ និងសណ្តាប់​ធ្នាប់​​ឱ្យកាន់តែ​​​ប្រសើរឡើង  ជាពិសេស​​​នៅ​ក្នុង​​​ឆ្នាំ​២០១២នេះ​ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​​ក្នុង​កិច្ច​​ប្រជុំ​​កំពូល​អាស៊ាន ។ ​​លោក​កែប ជុតិមា ​បាន​ដាក់​បទ​​បញ្ជា​​​រឹតបន្តឹង​​បែបនេះ​ ក្នុង​ពេល​​​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​​សន្និបាត​​​ក្រុម​ប្រឹក្សា​​​សង្កាត់​បូកសរុប​​​លទ្ធផល​​​ការងាររយៈ​ពេល​​៥​ឆ្នាំទូទាំង​រាជធានី​​​នា​ថ្ងៃទី​២៦ ធ្នូ ឆ្នាំ២០១១ ​ដោយ​មាន​ការចូលរួម​ពីមន្ត្រី ក្រោមឱ​វាទ​​​​សាលា​​រាជ​ធានី​ភ្នំពេញ​​​​ អភិបាល​​​គ្រប់ខណ្ឌ និង​ក្រុមប្រឹក្សា​​សង្កាត់​ទាំង​អស់ ។

សន្និបាត​​នេះ​មានរយៈ​ពេល​មួយព្រឹក​​ដោយ​​តម្រូវ​ឱ្យ​តំណាង​ក្រុមប្រឹក្សា​​សង្កាត់​នីមួយៗ​មាន​​​មតិ​​​យោបល់​​​ លើក​ឡើង​​​អំពី​​ការលំបាក​ក៏​ដូច​​​ជា​ការ​ងាយស្រួល​ដែល​​បានអនុ​វត្ត​រយៈពេល​កន្លង​មក ​និងធ្វើការ​​ផ្លាស់ប្តូរ​​​បទ​ពិសោធន៍​​ពីគ្នា​ទៅវិញ​ទៅ​មក រវាង​សង្កាត់ និងសង្កាត់ ពិសេស​​​​​​មតិ​ដឹក​នាំ​​​ពី​អភិបាល​​រាជធានីភ្នំពេញ ។ ​​បន្ទាប់​ពី​មាន​​​ការ​​បើក​ឱ្យ​​ក្រុម​ប្រឹក្សា​​​​​សង្កាត់មានមតិយោ​បល់​​រួច​មក ​អភិបាល​​​ខណ្ឌ​បាន​​ធ្វើបទ​​អន្តរាគមន៍​​ទាំង​លទ្ធផល​​ការងារ ដែលអនុវត្ត​​កន្លង​មក​​ និងទិស​ដៅ​បន្ត​​ដែល​ត្រូវ​​អនុវត្ត​នៅ​ឆ្នាំ​ក្រោយៗ​ទៀត។

នៅក្នុង​សន្និបាត​​នោះ លោកកែប ជុតិមា ​​​​​បាន​លើក​យក​៣​ចំណុចសំខាន់ៗ​ ដើម្បី​ដាក់​ចេញ​ជាផែន​ការ​សម្រាប់​ជំរុញ​​​​ឱ្យ​គណៈ​​បញ្ជា​ការ​ឯក​ភាព​​សង្កាត់​-ខណ្ឌ ជា​ពិសេស​ក្រុមប្រឹក្សា​​​សង្កាត់​​​តែម្តង ​ដែល​នៅ​ផ្ទាល់​ជាមួយ​ប្រជាពល​រដ្ឋ ។ ​​​​ផែនការ​ទាំង​៣​ដែលលោកកែប ជុតិមា ​​ចាត់ទុក​​ជា​ចំណុច​សំខាន់​​​ត្រូវតែ​ធ្វើ​ឱ្យខាង​តែ​បាន​​​​នោះគឺ ៖
ទី១-​អនុ​វត្ត​គោលនយោបាយ​​​​​ភូមិ-សង្កាត់​​មាន​សុវត្ថិភាព ​​​ជំរុញ​ធ្វើយ៉ាងណា​បម្រើ​​ប្រជា​ពលរដ្ឋ​ និង​រក្សា​​សន្តិ​សុខ​​​សុវត្ថិភាព​​ឱ្យពួកគាត់​មានសេចក្តី​សុខ ​ដេក​លក់​ស្រួល ។
ទី២-​ត្រូវបន្ត​ការងា​រ​​អភិវឌ្ឍន៍​​​មូល​ដ្ឋាន​ឱ្យ​បានកាន់​តែ​​ខ្លាំង​ក្លា​ថែម​ទៀត ​។
ទី៣-​​​ត្រូវដឹ​ង​សុ​ខទុក្ខ​​​​ប្រជាពលរដ្ឋ​​​ ពិសេស​​​​ពេលគាត់​​មានទុក្ខ​ធុរៈ​​ ឬ​ការ​ផ្តល់​ភាពងាយ​ស្រួល​​​​ក្នុងការ​ផ្តល់​សេវា​​​សា​ធារណៈ​​​​ជា​ដើម ​ដែល​ធ្វើឱ្យ​ពួកគាត់​​មានក្តី​​ទុកចិត្ត​​​​ ជឿ​​​ជាក់ និង​​គាំទ្រ​ដល់យើង ។

សន្និបាត​​នេះ​ ក៏មានការចូលរួមពី​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​​​រាជធានីភ្នំពេញផង​ដែរ​​​​ និង​​មាន​ពិធីបំពាក់​​សញ្ញា​ស័ក្តិ​ និងឯក​សណ្ឋាន ​ដល់​ក្រុមប្រឹក្សា​​​សង្កាត់​​ទូទាំង​​​រាជធានីភ្នំពេញ ​ចំនួន​៨១០​រូប ​(ស្រី​១៨២រូប) ។ ​ក្នុង​នោះ​​ចៅ​សង្កាត់​​​​៩៦រូប ​ចៅ​​សង្កាត់​រង១៩២រូប និង​សមា​ជិក​​ក្រុមប្រឹក្សា​​៥២២​​រូប ។ សញ្ញា​ស័ក្តិ​នេះ​មាន​​ភាពខុសៗគ្នា​រវាង​ចៅសង្កាត់​​​ ចៅ​សង្កាត់​រង ​​និង​សមាជិក​ក្រុមប្រឹក្សា​សម្រាប់​ជាការ​​សម្គាល់៕            ណារិទ្ធ