ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​ពេញ​ច្បាប់​ជា​មួយ​គូ​ដណ្តឹង​បែរ​ជា​ទៅ​ផ្សំ​ដំណេក​ជា​មួយ​ប្រុសស្នេហ៍​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖​ មានការភ្ញាក់​ផ្អើល​​មួយ​គួរ​ឱ្យ​អា​ម៉ាស​ដែរ​ ​កាល​ពីព្រលប់ថ្ងៃទី២៥ ធ្នូ នៅ​ក្មុងភូមិកន្ទូត សង្កាត់​ក្ដុលដូនទាវ ក្រុងបាត់​ដំ​បង ដោយ​សារ​តែ​គូស្វាមីភរិយាថ្មីថ្មោងមួយគូ​ ដែលទើប​បញ្ជប់​ពិធីជប់​លៀង​មង្គលការ ដែល​​ស្វាមីពេញច្បាប់នេះ​​សង្ឃឹម​ញញឹមទុកថា បន្ទាប់​មក​នឹងបានក្រេបរសជាតិ

ខេត្ត​បាត់​ដំបង ៖​  មានការភ្ញាក់​ផ្អើល​​មួយ​គួរ​ឱ្យ​អា​ម៉ាស​ដែរ​ ​កាល​ពីព្រលប់ថ្ងៃទី២៥ ធ្នូ នៅ​ក្មុងភូមិកន្ទូត សង្កាត់​ក្ដុលដូនទាវ ក្រុងបាត់​ដំ​បង ដោយ​សារ​តែ​គូស្វាមីភរិយាថ្មីថ្មោងមួយគូ​ ដែលទើប​បញ្ជប់​ពិធីជប់​លៀង​មង្គលការ ដែល​​ស្វាមីពេញច្បាប់នេះ​​សង្ឃឹម​ញញឹមទុកថា បន្ទាប់​មក​នឹងបានក្រេបរសជាតិ រាត្រីទឹក​ឃ្មុំនោះ តែអ្វីៗបានប្រែក្លាយទៅជារាត្រី​ទឹក​ខ្មេះទៅវិញ​ ។ ​នៅ​​​រាត្រីផ្សំដំណេកបែរជាបាត់​មុខ​កូនក្រមុំដោយ​មិន​ដឹងពីមូលហេតុ ហើយត្រូវ​បាន​ក្រុមគ្រួសារ និង​កូនកម្លោះភ្ញាក់​ផ្អើល​តាម​ស្វែ​​ង​រកឃើញកូន​ក្រមុំ​កំពុង​ផ្សំដំណេកជាមួយប្រុសស្នេហ៍​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ទៅវិញ ដែលធ្វើឲ្យពួក​គេហូស​ចិត្ត​​កប់​យោបល់​ឈឹងតែម្ដង ។

រឿងរ៉ាវនេះត្រូវបានកម្លាំងនគរបាលនៃកា​រិ​យាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ​អនីតិ​ជនខេត្ត បានចេញអន្តរាគមន៍​​​ភ្លាមៗក្រោយ​​ពីមានបណ្ដឹងពីក្រុមគ្រួសារខាង​កូន​កម្លោះ​​នៅ​ពេលដែលពួកគេបានរកឃើញ​កូន​ក្រមុំកំពុងសម្ងំផ្សំដំណេកជាមួយប្រុសស្នេហ៍​នៅ​ក្នុង​បន្ទប់ផ្ទះសំណាក់មួយ ។ ក្រុមសមត្ថកិច្ច​បាន​និយាយថា កូនក្រមុំដែលក្បត់អនាគតស្វាមី​ទៅ​លួចផ្សំដំណេកជាមួយប្រុសស្នេហ៍​នោះ ឈ្មោះ​ព្រាន សារឹម អាយុ២៣ឆ្នាំ រស់នៅភូមិកន្ទូត សង្កាត់​ក្ដុលដូនទាវ ។ រីឯបុរសដែលដាច់ដាប​ឆក់​ឱ​កាសលួចយកអនាគត់ភរិយាគេទៅផ្សំដំណេ​ក​នៅ​​ផ្ទះសំណាក់នោះ ឈ្មោះប៊ុន ហាក់ អាយុ​៣០​ឆ្នាំ​រស់នៅភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុង​បាត់ដំបង មានមុខរបរទិញ-លក់មាន់ ។

ដោយឡែកកូនកម្លោះដែលរងគ្រោះ​ដោយ​សារ​ចោរលួចឆក់បេះដូងក្ដៅៗពីដើមទ្រូង​នោះ​ឈ្មោះជិន វន អាយុ២៤ឆ្នាំ​ មានស្រុកកំណើត​នៅ​​​ស្រុកព្រះស្ដេច ខេត្តព្រៃវៃង ។​ សមត្ថកិច្ច​បាន​បញ្ជាក់ថា សាច់ញាតិ និងកូនកម្លោះ​បានរក​ឃើញ​​​គូ​ស្នេហ៍កញ្ឆក់កណ្ដៀតនេះ​កំពុងគៀង​ទា​ឡើងឋានសួគា​៌​នៅក្នុងបន្ទប់លេខ២១០​ ផ្ទះ​សំ​ណាក់​យីហោ«គុយទ្រីចំការចេក»ស្ថិតក្នុង​ភូមិ​អូរចា សង្កាត់អូចារ ក្រុងបាត់ដំបង នៅម៉ោង៨ និង​៣០នាទីយប់ថ្ងៃទី២៥ ធ្នូពោលគឺនៅយប់​ដែល​កូនកម្លោះ និងកូនក្រមុំត្រូវចូល​បន្ទប់​​ផ្សំ​ដំណេក​ក្រោយ​​​​​​ពីពិធីជប់​លៀង​មង្គលការរបស់​ពួក​គេ​​ត្រូវបានបញ្ចប់ ។

នៅ​ស្នងការដ្ឋាននគរ​បាល​ខេត្ត​ព្រឹកថ្ងៃទី២​៦​ធ្នូ កូនកម្លោះឈ្មោះជិន វនបាននិយាយថា អនា​គតភរិយាខ្លួនបានបាត់នៅ​ម៉ោងប្រហែល​ជាង​៦​ប្រលប់ថ្ងៃទី២៥ ធ្នូ បន្ទាប់ពីពិធីមង្គល​ការ​ត្រូវ​បានបញ្ចប់ ។ កូនកម្លោះ​អភ័ព្វស្នេហ៍រូបនេះ បាន​បន្តថា ដោយសារតែមានគេប្រទះ​ឃើញ​នាង​​​​ជិះ​ម៉ូតូចេញទៅ​ ក្រោយពីនិយាយទូរស័ព្ទ​ចប់ទើប​មាន​ការសង្ស័យ ហើយសាច់ញាតិ​របស់​នាង​ក៏បាន​ទូរស័ព្ទទៅបុរសម្នាក់​ដែលធ្លាប់ពាក់​ព័ន្ធ​ស្នេហាជាមួយនាង តែជននេះមិន​តបត​ច្រើន​ទេ​ដូចជាមានការលាក់លៀមហើយបាន​បិទ​ទូរ​ស​័ព្ទ​​តែម្ដង ។ ក្រោយពីជននេះបិទទូរស័ព្ទក្រុម​គ្រួសារ​ក៏បាននាំគ្នាស្រាវជ្រាវតាមផ្ទះសំណាក់​ក៏​ប្រ​ទះ​ឃើញម៉ូតូរបស់ប្រុសស្នេហ៍នៅក្នុងផ្ទះ​សំ​ណាក់​​រួចក៏ប្ដឹងមក​ប៉ូលិស​ឲ្យជួយចាត់ការ​តែម្ដង​ទៅ ។

នៅពេលនាំខ្លួនពួកគេទាំងពីរនាក់មកកាន់​ស្នងការដ្ឋាន​ខេត្ត នាងព្រាន សារឹម បាន​និយាយ​​ថា មូលហេតុដែលនាងធ្វើដូច្នេះព្រោះនាងមិន​ស្រឡាញ់ឈ្មោះវន នោះទេ ហើយនាងបាន​បន្ទោស​រឿងនេះទៅលើអាណាព្យាបាលរបស់​នាងថា​ ជាអ្នកបង្ខំនាងឲ្យរៀបការជាមួយបុរស​ឈ្មោះវន ។ នាងសារឹមបាននិយាយ​ថា នាង​បាន​​​ស្រឡាញ់បុរសលក់មាន់បានប្រហែល២ខែ​មុន​​ពេល​ដែលឈ្មោះវន ចូលស្ដីដណ្ដឹង ។ ចំ​ណែក​​​បុរស​លក់មាន់ឈ្មោះប៊ុន ហាក់ បាន​និយាយ​​ដែរ​ថា ខ្លួនពិតជាស្រឡាញ់នាងសារឹម មែន​ដោយ​មិន​បានដឹងថា នាងមានគូដណ្ដឹង​រហូត​​ឈាន​ដល់​ចូលរោងការនោះទេ ព្រោះនាង​មិន​ប្រាប់ ហើយ​រូប​គេនិងនាងតែងណាត់ជួបគ្នា​តាម​​ផ្ទះសំណាក់​ជាញឹកញាប់ ។ លុះនៅពេល​នាង​រៀបការរួចនាង​បាន​ទូរស័ព្ទហៅខ្លួនឲ្យទៅឌុប​ចេញ​ពីផ្ទះ ខ្លួនក៏ឌុប​យកមកដាក់ក្នុងផ្ទះសំណាក់​ខាងលើនេះតែ​ម្ដង​ទៅ ។

នៅក្នុងចម្លើយ​នាងសារឹមបានប្រាប់​សមត្ថ​កិច្ច​ថា នាងគ្រាន់តែមករួមមេត្រីជា​លើក​ចុង​ក្រោយ​ ជាមួយបុរសលក់មាន់មួយភ្លេតប៉ុណ្ណោះ​​​​ទេ​ហើយ​នាង​នឹងត្រឡប់ទៅផ្សំដំណេកជា​មួយ​ស្វាមី​ថ្មី​ថ្មោង​របស់នាងវិញនាយប់នោះ ។ នាង​បាន​អះ​អាង​ប្រាប់សមត្ថកិច្ចទៀតថា ក្រោយពី​នាង​ភ្ជាប់​ពាក្យរួចនាងបានណាត់រួម​មេត្រីជា​មួយ​សង្សារ​លក់មាន់នេះស្ទើរាល់សប្ដាហ៍​ព្រោះនាង​ស្រឡាញ់​គេខ្លាំងពេក ។ ទោះជាបែបណា នៅ​ក្នុង​ការិ​យាល័យ​នគរបាលជំនាញ នាងសារឹម​​ និងបុរសលក់​មាន់​ថ្លើម​ធំនោះ​បានប្ដេជ្ញានៅចំ​ពោះ​​មុខ​​សមត្ថកិច្ចថា ពួកគេសុខ​ចិត្តយកគ្នាជាប្ដី​ប្រពន្ធ បើរឿង​ដល់​ដំណាក់​​កាល​នេះទៅហើយ ។ លោក​ដង្ខៅមាន់​កំប៉េកកំប៉ុក​រូបនេះបាន​និយាយ​យ៉ាង​​មុឺង​​ម៉ាត់​ថា​  ខ្លួនសុខចិត្តចេញ​សំណង​បណ្ដា​ការទាំងស្រុង​ជួន​ទៅភាគី​​ គូដណ្ដឹងសង្សារខ្លួន ដើម្បីបញ្ចប់រឿង ។

ដោយឡែកកូនកម្លោះ​អភ័ព្វស្នេហ៍​ជិន វន​ហាក់​ដូច​ជាមិនមានប្រតិកម្មអ្វីទៅនឹងការ​សម្រេច​​​ចិត្ត​របស់គូស្នេហ៍កញ្ឆក់កណ្ដៀត​ខាង​លើ​នេះ​ទេ ដោយ​និយាយក្នុងទឹកមុខញញឹមតិចៗថា «ខ្ញុំគ្មានស្ដាយស្រណោះនាងសារឹម នោះប៉ុន​ក្រចក​ទេ តែខ្ញុំអាណិតឪពុកម្ដាយនាង ដែលពួក​គាត់ស្រឡាញ់ខ្ញុំបំផុត ហើយពួកគាត់គ្មាន​កំហុស​ក្នុងរឿងនេះទេ» ។ យុវជននេះ បានបញ្ជាក់ថា «ខ្ញុំចង់ឃើញនាង​និងបុរសលក់មាន់នោះមាន​សេចក្ដីសុខ តែខ្ញុំគ្រាន់តែសុំឲ្យមានការសង​សំ​ណង​​បណ្ដាការមកខ្ញុំវិញតែប៉ុណ្ណោះ»​ ។

លោកជេត វណ្ណនី ស្នងការងខេត្តបានមាន​ប្រសាសន៍​ដែរថា ក្នុងសំណុំរឿងនេះ ភាគីទាំង៣​បានសម្របសម្រួលគ្នាហើយ ។ លោកបាន​ប្រាប់​ថា ភាគីខាងស្រី និងភាគីខាងបុរសលក់មាន់​យល់​​ព្រម​សងសំណងបណ្ដាការជួនដល់ភាគី​កូន​កម្លោះ​អភ័ព្វ ។ រីឯបុរសលក់មាន់ឈ្មោះ​ហាក់ ​និង​​នាងសារឹម ក៏បានសម្រេចយកគ្នាជាប្ដី​ប្រពន្ធ តែយើងមិនអាចទាយទុកមុនថា​ តើ​អនា​គត​​ពួក​គេអាចមានរស្មីចែងចាំង​កម្រិត​ណា​នោះ​ទេ ។

ទោះជាបែបនេះ​ក្តី​បើតាមប្រភពព័ត៌មាន​ថា ភាគី​ខាង​ស្រីសុខចិត្តចេញសំណង៣.០០០​ដុល្លារ​ជួនទៅ​ខាងប្រុ ស ដើម្បីបញ្ចប់រឿង​«ស្នេហ៍​​​ដូចសុបិន្ត» នេះ ៕