នាង Natalya Kantemurova អាយុ១៩ឆ្នាំ កម្ពស់១,៧៥ម៉ែត្រ បានទទួលជ័យជំនះក្នុងការប្រកួតជ្រើសរើសបវរកញ្ញាប្រចាំឆ្នាំ២០១១ របស់ប្រទេសរុស្ស៊ី ។ ពិធីប្រកួតត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃទី៥ មីនា កន្លងមក ។ នាង Natalya Kantemurova ជានារីស្រស់ស្អាតម្នាក់រស់នៅក្នុងទីក្រុងម៉ូស្គូ បានយកឈ្នះលើនារី៥០នាក់ មកពីទូទាំងប្រទេសរុស្ស៊ី ដែលបានចូលរួមក្នុងការប្រកួតនោះដែរ ។
នាង Natalya និយាយថា នាងមានក្តីរីករាយណាស់ ដែលពេលនេះនាងបានក្លាយជាបវរកញ្ញាប្រចាំឆ្នាំ២០១១ របស់ប្រទេសរុស្ស៊ី ។
ក្រោយពីបានទទួលជ័យជំនះជាបវរកញ្ញាប្រចាំឆ្នាំ២០១១ របស់ប្រទេសរុស្ស៊ី នាង Natalya នឹងធ្វើជាបេក្ខនារីតំណាងប្រទេសរុស្ស៊ី សម្រាប់ចូលរួមក្នុងការប្រកួតជ្រើសរើសបវរកញ្ញាជាលក្ខណៈអន្តរជាតិដែលនឹងរៀបចំឡើងនាពេលខាងមុខនេះ ៕
ចែករំលែកព័តមាននេះ