ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​ដែល​ជួយ​បង្កើន​ថាមពល​ដល់​រាង​កាយ​ពេល​ព្រឹក

13 ឆ្នាំ មុន

ដើម្បី​បង្កើន​ថាមពល​ដល់​រាង​កាយ​នៅវេលា​ព្រឹក យើង​គួរ​ទទួលទាន​ភេសជ្ជៈ​មួយចំនួន​ដូច​ខាងក្រោម ៖
-​ទឹកក្រូច​ឆ្មារ ៖ គួរ​ធ្វើការ​សាកល្បង​រកទឹកក្រូច​ឆ្មារ​ពិសា​នៅ​ពេល​ព្រឹក ព្រោះ​ក្នុងទឹកក្រូច​ឆ្មារ​មាន​សារធាតុ​អាស៊ី​ដ “​ស៊ី​ទ្រិ​ច​” វីតាមីន C ។ សារធាតុ​ខាងលើ​នេះ ក្រៅពីជួយ​កាត់​កំហាក​ស្លេស្ម ព្យាបាល​អាការ​ឈឺ​ក ថែម​ទាំង​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នកមាន​ភាព​ស្រស់ស្រាយ និង​មាន​ក្លិនក្រអូប​ធ្វើ​ឱ្យអារម្មណ៍​អ្នក​ធូរស្រាល​បាន​មួ​យ​កំរិត​។
-​ទឹក​ខ្ញី ៖ ចំពោះ​អ្នក​ដែល​មាន​អាការស្រវឹង​ចង់​ក្អួតចង្អោរ​សូម​ពិសា​ទឹក​ខ្ញី​ក្ដៅ​ អ៊ុ​ន​ៗមួយ​កែវ ព្រោះ​ខ្ញី​មាន​សារធាតុ​គីមី​មួយ ប្រភេទ​ហៅ​ថា “​ជី​ន​ជឺ​រ៉​ល​” ជា​សារធាតុ​គីមី ប្រភេទ​ប្រេង​ក្រអូប ស្ថិត​នៅ​ក្នុង​ក្រុម​អាល់កុ​ល ដែល​មិន​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រវឹង និងបំបាត់​អាការ​ស្រវឹង​បាន​ល្អ ។ ក្នុង​ការ​ធ្វើ​ទឹក​ខ្ញី​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់ គួរ​ដំ​មើម​ខ្ញី​ដាក់​ស្ងោរ​ជាមួយ​ទឹក​ឱ្យ​ពុះ តែកុំ​ស្ងោរ​យូរ​ពេក ព្រោះ​ខ្ញី​នឹង​បាត់បង់​រសជាតិ និង​ក្លិន​បាន ។

ដើម្បី​បង្កើន​ថាមពល​ដល់​រាង​កាយ​នៅវេលា​ព្រឹក យើង​គួរ​ទទួលទាន​ភេសជ្ជៈ​មួយចំនួន​ដូច​ខាងក្រោម ៖
-​ទឹកក្រូច​ឆ្មារ ៖ គួរ​ធ្វើការ​សាកល្បង​រកទឹកក្រូច​ឆ្មារ​ពិសា​នៅ​ពេល​ព្រឹក ព្រោះ​ក្នុងទឹកក្រូច​ឆ្មារ​មាន​សារធាតុ​អាស៊ី​ដ “​ស៊ី​ទ្រិ​ច​” វីតាមីន C ។ សារធាតុ​ខាងលើ​នេះ ក្រៅពីជួយ​កាត់​កំហាក​ស្លេស្ម ព្យាបាល​អាការ​ឈឺ​ក ថែម​ទាំង​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នកមាន​ភាព​ស្រស់ស្រាយ និង​មាន​ក្លិនក្រអូប​ធ្វើ​ឱ្យអារម្មណ៍​អ្នក​ធូរស្រាល​បាន​មួ​យ​កំរិត​។
-​ទឹក​ខ្ញី ៖ ចំពោះ​អ្នក​ដែល​មាន​អាការស្រវឹង​ចង់​ក្អួតចង្អោរ​សូម​ពិសា​ទឹក​ខ្ញី​ក្ដៅ​អ៊ុ​ន​ៗមួយ​កែវ ព្រោះ​ខ្ញី​មាន​សារធាតុ​គីមី​មួយ ប្រភេទ​ហៅ​ថា “​ជី​ន​ជឺ​រ៉​ល​” ជា​សារធាតុ​គីមី ប្រភេទ​ប្រេង​ក្រអូប ស្ថិត​នៅ​ក្នុង​ក្រុម​អាល់កុ​ល ដែល​មិន​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រវឹង និងបំបាត់​អាការ​ស្រវឹង​បាន​ល្អ ។ ក្នុង​ការ​ធ្វើ​ទឹក​ខ្ញី​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់ គួរ​ដំ​មើម​ខ្ញី​ដាក់​ស្ងោរ​ជាមួយ​ទឹក​ឱ្យ​ពុះ តែកុំ​ស្ងោរ​យូរ​ពេក ព្រោះ​ខ្ញី​នឹង​បាត់បង់​រសជាតិ និង​ក្លិន​បាន ។
-​ទឹក​បន្លែ ឬ​ទឹក​ផ្លែ​ឈើ ៖ ទឹក​បន្លែ ឬ​ផ្លែ ឈើ​ជា​ភេសជ្ជៈ​សំបូរ​ដោយ​វីតាមីន​ជា​ច្រើន ប្រភេទ ជា​ពិសេស​វីតាមីន C វីតាមីន A និង រ៉ែ​ខនិជ​ដូច​ជា សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម និង​ស័ង្កសី ជាដើម​។ ក្រៅពី​នេះ ទឹក​បន្លែ និង​ផ្លែ​ឈើ​នៅ​មានសារធាតុ​ស្ករ​ធម្មជាតិ​ដែល​អាច​ផ្ដល់​ថាមពល​ដល់​រាង​កាយ​ជួយ​បំបាត់​ការ​ហត់នឿយ អស់កំលាំង និង​ធ្វើ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍​ភ្លឺថ្លា ។
-​ទឹក​ស៊ី​រ៉ូ ៖ នៅ​ពេល​លោក​អ្នក​ចូលដំណេក​ក្នុង​ពេល​យប់​ជ្រៅ ភាគច្រើន​នៅពេល​ព្រឹក​នឹង​មាន​អាការ​ឈឺក្បាល​វិលមុខ កើត​មាន​ភាព​តប់ប្រមល់​ដែល​បណ្ដាល​មក​ពីរាង​កាយ​សំរាក​មិន​គ្រប់គ្រាន់ ហេតុនេះលោក​អ្នក​គួរតែ​ទទួលទាន​អាហារ​ពេល​ព្រឹក ដែល​មាន​សារធាតុ​ម្សៅ និង​ទឹក​ស្ករ (​ទឹកស៊ី​រ៉ូ​) អាច​ជួយ​លោក​អ្នក​បានធ្វើ​ឱ្យ​ផ្លូវចិត្ដ មាន​សភាព​ស្ងប់ស្ងាត់​បន្ធូរបន្ថយ​ភាព​តានតឹង​បាន​ល្អ ។
-​ទឹក​សណ្ដែក ៖ ស័ក្ដិសម​សំរាប់​អ្នកស្រឡាញ់​សុខភាព ព្រោះ​ទឹក​សណ្ដែក​ក៏​ជាភេសជ្ជៈ​ផ្ដល់​ប្រូតេអ៊ីន​មានគុណ​សម្បត្ដិ​ដូច ប្រូតេអ៊ីន នៅ​ក្នុង​សាច់សត្វ​ដែរ ។
-​កាហ្វេ ៖ កាហ្វេ​ជា​ភេសជ្ជៈ​ដែល​អ្នកបំពេញការងារ​ចូល​ចិត្ដ​ទទួលទាន​វា​នៅ​ពេលព្រឹក ​ព្រោះ​កាហ្វេ​ជួយ​ជំរុញ​អារម្មណ៍​ឱ្យ​ស្រស់ស្រាយ​នៅ​មុន​ពេលធ្វើការ​ងារ ។ ក្រៅពី​នេះ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ភាព​ប្រថុយប្រថាន​ពី​ការ​កើត​ក្រួស​ក្នុង​ថង់​ប្រមាត់ មហារីក​ពោះវៀន​ធំ កាត់​បន្ថយ​អាការ​កើត​ជំងឺហឺត និងជួយ​ដល់​កីឡាករ​ក្នុង​ការ​បង្កើត​ភាព​អត់ធ្មត់ ក្នុង​ពេល​ប្រកួតប្រជែង ៕